ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រវឹងធ្លាក់​​ភ្នែក​​​បុក​របាំង​បាក់​​អស់​១២​ផ្ទាំង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​ទៅ​បុក​របាំង​ចែក​ផ្លូវ ​បណ្តាល​ឱ្យ​​​បាក់​អស់​​១២​ផ្ទាំង​​ ហើយ​ព្យា​យាម​​បើក​រត់​គេច​តែ​ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​ចាប់​បាន​វិញភ្លាមៗ​។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​​ចរណ៍​​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៦ មេសា ២០១២ ​តាម​

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​ទៅ​បុក​របាំង​ចែក​ផ្លូវ ​បណ្តាល​ឱ្យ​​​បាក់​អស់​​១២​ផ្ទាំង​​ ហើយ​ព្យា​យាម​​បើក​រត់​គេច​តែ​ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​ចាប់​បាន​វិញភ្លាមៗ​។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​​ចរណ៍​​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៦ មេសា ២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​យោង​តាម​ប្រភពព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿងម៉ាក SURE ពណ៌​ខ្មៅ មួយ​គ្រឿង​បើក​បរដោយ​បុរស​ស្រវឹង​ម្នាក់​ពី​លិច​ទៅ​កើ​ត​តាម​បណ្តោយ​​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​ ។ លុះ​មក​ដល់ចំណុច​កើត​ហេតុ​​​ស្រាប់តែ​​រេ​ចង្កូត​ទៅ​បុករបាំង​​ចែក​ផ្លូវពេញ​ទំហឹង​ បណ្តាល​ឱ្យ​បាក់​អស់​១២​ផ្ទាំង។

ភ្លាមៗ​នោះ​​​រថយន្ត​បង្ក​បាន​ព្យាយាម​​បើក​​រត់​គេច​ខ្លួន​ តែ​ត្រូវសមត្ថ​កិច្ច​ដែល​ប្រចាំ​ការ​នៅ​ម្តុំ​ស្ពាន​អាកាស ៧​មករា នោះ​ឃើញ​ក៏ដេញ​​តាម​ពីក្រោយរហូត​​ដល់​ផ្លូវ​លេខ​២៥៧ ​សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក ​ក្បែរ​ផ្សារ​គីឡូ​ម៉ែត្រ​លេខ​៤ ទើប​ចាប់​បាន ៕