ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុនខ​ស្រក់​ទឹក​ភ្នែក​ជួប​រឿង​សង្វេគព្រាត់​ប្រាស់​ដៃ​គូ

12 ឆ្នាំ មុន

ចាត់​ទុក​ថាជា​ទិដ្ឋ​ភាព​ដ៏​កម្រ​ជួប​ប្រទះ​មួយ​នៅ​លើ​លោក ដែល​សុនខ​មួយ​គូពេលកំពុង​​រត់​លេង​នៅ​លើ​ដងវិថី ស្រាប់​តែសុនខ​ញី​ត្រូវ​រថយន្ត​បុក​ងាប់ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​នោះគឺ​ សុនខ​ឈ្មោល​ពេល​ដឹង​ថា សុនខ​ញីជា​ដៃ​គូ​ងាប់ វា​​មិន​ព្រម​ចាក​ចេញ​ទៅ​ណាទេ ដោយ​​នៅ​នែប​និត្យ​ និង​យក​ជើង​បបោស​អង្អែល​ខ្មោច​សុនខ​ញី បង្ហាញ​នូវ​ក្តី​អាឡោះ​អាល័យ​ក្រៃ​លែង លាយ​ឡំ​នឹង​ទឹក​ភ្នែកគួរ​ឱ្យ​អាណិត ដ្បិត​ពួក​វា​គ្រាន់​តែជា​សត្វ​ចិញ្ចឹមប៉ុណ្ណោះ ។

ទិដ្ឋ​ភាព​ដ៏​សង្វេគរបស់​សត្វ​សុន​ខ​មួយ​គូ​នេះ បាន​កើត​ឡើង​នៅ​ក្រុង​ Quanzhou ខេត្ត Fujian ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោង​តា​ម​ប្រភព​ពី​គេ​ហ​ទំព័រ​ ដេលីម៉ែល​របស់​អង់​គ្លេស ចេញ​ផ្សាយ​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ២០១២ កន្លង​មក ។
ប្រភព​បន្ត​ថា បើ​តាម​អ្នក​ស្រុក​រស់​នៅ​ទី​នោះ​បាន​និយាយ​ថា សុនខ​មួយ​គូ​នេះប្រហែល​ជា​វង្វេងម្ចាស់ ពួក​វា​រស់​នៅ​ជា​មួយ​គ្នា​យូរយា​រ​ណាស់​មក​ហើយ នៅ​ពេល​ដែល​សុនខ​ញី​ទៅ​ណា​មក​ណា គេ​​ឃើញ​សុនខ​ឈ្មោល​តែ​ង​តែ​ដើរ​តាម​ពី​ក្រោយ​ជា​និច្ច ។

ដោយ​ឡែក​ ​អ្នក​ដំណើរ​ម្នាក់​ដែល​ឃើញ​ហេតុ​ការណ៍​នេះ បាន​ទៅលើក​​ខ្មោច​សុនខ​ញី​នេះ​ទៅ​​ដាក់​នៅ​ចិញ្ចើម​ផ្លូវ ហើយ​ត្រូវ​សុន​ខ​ឈ្មោលព្រុស​​គំរាម​ខាំ​ទៀត​ផង ។ ក្រោយ​មក​គាត់​បាន​ឃើញ​សុនខ​ឈ្មោ​ល​នោះ​មិនព្រម​​ចាក​ចេញ​ទៅ​ណា​សោះ វា​នៅតែ​​ព្រុស និង​លិទ្ធ​ខ្មោច​សុនខ​ញី បង្ហាញ​នូវ​ក្តី​អាណិត​អាសូរ​ដល់​ដៃ​គូ​របស់​វា រហូត​ដល់​កម្មករ​បោស​សម្អាត​ម្នាក់​មក​លើក​​ខ្មោចសុនខ​ញី​ដាក់​​​​ចូល​ក្នុង​ស្បោងយក​ទៅ​បោះ​ចោល ៕