កូនគោក្បាល២កើតក្នុងប្រទេសអេហ្ស៊ីប
កូនគោមួយមានក្បាលដល់ទៅ២បានកើតនៅក្នុងប្រទេសអេហ្ស៊ីប កាលពីពេលថ្មីៗកន្លងមក ។ លោក Sobhyel-Ganzoury ជាម្ចាស់គោនេះនិយាយថា កូនគោនេះត្រូវការពេលជាច្រើនម៉ោងដើម្បីបង្កើត ហើយ ពេលកើតមកមានក្បាលដល់ទៅ២ធ្វើឱ្យលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីកើតកូនគោនេះមានសុខភាពល្អធម្មតា ប៉ុន្ដែមិនអាចក្រោកឈរបានទេ ដោយសារក្បាលរបស់វាធ្ងន់ពេក ។ ម្ចាស់គោនេះនិយាយថា ប្រសិនបើកូនគោនេះនៅរស់រហូតនេះ គាត់នឹងគោរពបូជាវាជាព្រះមួយអង្គ ហើយរក្សាទុករហូតមិនលក់ឱ្យអ្នកណាឡើយ ទោះបីក្នុងតំលៃប៉ុន្មានក៏ដោយ
ចែករំលែកព័តមាននេះ