ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​​សង្គ្រោះ​ស្រី​ស្រស់​​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ពី​លើ​អគារ​កម្ពស់​12ជាន់

12 ឆ្នាំ មុន

យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ឆាយ​ណា​ប៊ឺស​ចេញ​ផ្សាយ​ថ្ងៃទី១៩ មេសា ឱ្យ​ដឹង​ថា នៅ​ទី​ក្រុង ដុង​ហ្គន(Dongguan) ខេត្ត​ហ្គង​ដុង (Guangdong) ប្រទេស​ចិន កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ មេសា ឆ្នាំ២០១២ មាន​ស្ត្រី​ម្នាក់​បាន​ប៉ង​ធ្វើ​អត្ត​ឃាត​ពី​លើ​អគារ​កម្ពស់​១២​ជាន់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្សម្នា​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​និង​រស់​នៅ​ទី​នោះ​រាប់រយ​នាក់​ និង​បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​​ផង​ដែរ ។
ប្រភព​បាន​បន្ត​ថា ការ​​ឃើញ​​ហេតុ​ការណ៍​​នេះ គឺ​ដោយ​សារ​សន្តិសុខ​ការ​ពារ​អគារ​នោះ​ជា​អ្នក​មើល​​ឃើញ ហើយ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ប្រចាំ​តំបន់ ។ ភ្លាម​ៗនោះ ​ប៉ូលិស, ​គ្រូ​ពេទ្យ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​​ក៏​បាន​មក​ដល់​ ហើយ​អន្ត​រា​គមន៍​ទាន់​សភាព​ការណ៍​ ខណៈ​ពេល​ដែល​នាង​កំពុង​ឈរ​លើ​របា​របង្អួចបម្រុង​នឹង​គិត​ខ្លី​​ទម្លាក់​ខ្លួន​មកដីនោះ ។

ប្រតិបតិ្ត​ការជួយ​​សង្គ្រោះ​នេះ បាន​ចំណាយ​អស់​រយៈ​ពេល​ជិត​៣​ម៉ោង ទើប​អាច​ជួយ​សង្គ្រោះ​នាង​ឱ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​បាន ។ នៅ​ក្នុង​សកម្ម​ភាព​ជួយ​សង្គ្រោះ​នោះ​ដែរ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទម្លាក់​ខ្សែ​ពួរ​មក​ឱ្យ​នាង​ចាប់​ តែ​ត្រូវ​បរាជ័យ​ ព្រោះ​តែ​នាង​ចង់​ស្លាប់ ។ ឯ​ក្រុម​ខ្លះ​ទៀត​បាន​ដំឡើង​ពូក​ខ្យល់​ជា​ស្រេច​ដើម្បី​ការ​ពារ​ពេល​នាង​ទមា្លក់​ខ្លួន​មក​ដី ។ ទី​បំផុត ​នាង​ត្រូវ​បុរស​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នក​សង្គ្រោះ​បាន​ព្យាយាម​ឡើង​ទៅ​អគារ​នោះ​ ហើយ​ចេញ​តាម​បង្អួច​រួច​ព្យាយាម​ចូល​ជិត​នាង និង​បាន​បញ្ចុះ​បញ្ចូល​លួង​លោម​នាង​បន្តិច​ម្តង​ៗ​រហូត​ដល់​នាង​ចិត្ត​ត្រជាក់ ទើប​បុរស​នោះអាច​ចូល​ទៅ​ចាប់​ និង​ចង​នាង​ជា​មួយ​ខ្សែ​ពួរ ហើយ​អូស​នាងឡើង​ទៅ​ដោយ​សុវត្ថិភាព ។

ប្រភព​ខាង​លើ​ពុំ​បាន​ឱ្យ​ដឹង​លម្អិត​ពី​អត្ត​សញ្ញាណ​ស្ត្រី​នោះ​ទេ គ្រាន់​តែ​ដឹង​ថា នាង​មាន​វ័យ ៣២​ឆ្នាំ ជា​ជនចំណាក​ស្រុក​មក​ពី​ខេត្ត​ហួណាន ។ ការ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា ​ដោយ​សារ​វិបត្តិ​ស្នេហា !