ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧ​ក្រិដ្ឋ​​​ជន​ចម្លែក​​ព្រៃ​​ផ្សៃ​​ចូល​ចិត្ត​​​​តែ​ស៊ីសាច់​​មនុស្ស​​

13 ឆ្នាំ មុន

អត្ថ​បទ​ត​ទៅ​នេះ​​​ លើក​ឡើង​​​តែ​ពី​​ពួក​ឧក្រិដ្ឋ​ជន​​​ព្រៃ​ផ្សៃ​​​​​​ចម្លែក​​​ដែល​ចូល​​ចិត្ត​​ស​ម្លាប់​​មនុស្ស​​​ ព្រោះ​តែ​​​ចង់​ស៊ីសាច់​​មនុស្ស​ប៉ុណ្ណោះ​ មិន​សូវ​​​​មាន​គោល​ដៅ​​អ្វី​​ផ្សេង​​​​ក្រៅ​​ពី​​​ហ្នឹង​ទៀត​ឡើយ ។

អត្ថ​បទ​ត​ទៅ​នេះ​​​ លើក​ឡើង​​​តែ​ពី​​ពួក​ឧក្រិដ្ឋ​ជន​​​ព្រៃ​ផ្សៃ​​​​​​ចម្លែក​​​ដែល​ចូល​​ចិត្ត​​ស​ម្លាប់​​មនុស្ស​​​ ព្រោះ​តែ​​​ចង់​ស៊ីសាច់​​មនុស្ស​ប៉ុណ្ណោះ​ មិន​សូវ​​​​មាន​គោល​ដៅ​​អ្វី​​ផ្សេង​​​​ក្រៅ​​ពី​​​ហ្នឹង​ទៀត​ឡើយ ។
* វីន​​ វេ​ហ្គាង​​លី-ប្រទេស​កាណា​ដា
វីន វេហ្គាង​លី​ (Vince Weiguang Li) កើត​​​នៅ​​​លីវ​​នីង​ ប្រទេស​ចិន​ ក្រោយ​មក​​ទៅ​នៅ​ប្រទេស​​​កាណា​ដា ​ក្នុង​ឆ្នាំ​​២០០៦ ។ យប់​​ថ្ងៃ​ទី​៣០ កក្កដា ​ឆ្នាំ​២០០៨​​ ​លើ​រថយន្ត​​​បឺស​ពី Edmonton ទៅ Winniped សុខៗ​​ស្រាប់​តែ​​​លី​ប្រើប្រាស់​​កាំ​បិត​​ចុង​ស្រួច​​ចាក់​ចូល​​​បំពង់​​ក និង​ទ្រូង​​​យុវ​ជន​ម្នាក់​ឈ្មោះ​ Tim Mclean ​អាយុ​២២ឆ្នាំ ​ដែលអង្គុយ​​​ក្បែរ​​គ្នា រួច​ហើយ​​សីុសាច់​ជន​​​រង​គ្រោះ​​ដោយ​ពន្លះ​​មួយ​ដុំ​​ម្តង​​​បោះ​ចូល​មាត់​ទំ​ពាទាំង​​ឈាម​កក្លាក់​ ។ បន្ទាប់​​​ពីប្រព្រឹត្ត​​​ឧ​ក្រិដ្ឋ​​កម្ម​​នេះ ​លី​ ព្យា​​​​យាម​រត់​ចេញ​ពី​​​រថយន្ត​​​តែ​មិន​បាន​សម្រេច​​ ។ ក្នុង​​​​ហោប៉ៅ​អាវ​​ជន​នេះ ប៉ូលិស​រក​ឃើញ​​ត្រ​ចៀក​​ ច្រមុះ​ និង​អណ្តាត​​របស់​ Tim Mclean ។
* ភីថឺប្រាយ​​យ៉ាន-ប្រទេស​​អង់​គ្លេស
​ភីថឺ​ប្រាយ​យ៉ាន (Peter Bryan)​ កើត​​ឆ្នាំ​១៩៦៩ នៅ​ទី​ក្រុង​​ឡុង​​ ប្រទេស​អង់​គ្លេស​ ។ ខែ​កុម្ភៈ​​​​ ឆ្នាំ​​២០០៤​ ភី​ថឺ​​ប្រាយ​យ៉ាន​​ ស៊ីសាច់​​មិត្ត​​ភក្តិ​​​របស់​ខ្លួន​ឈ្មោះ​ Brian Cherry។ ​ជន​រង​គ្រោះ​​ Cherry ត្រូវ​សម្លាប់ដោយ​​ពូ​ថៅ​​​សំពង​​ក្បាល​រហូត​​​ដល់​២៤​ពូ​ថៅ​​ ។ ពេល​​​សម្រុក​​​ចូល​ផ្ទះ​​​អា​«ខ្មោច​កំណាច»​​នោះ​ ប៉ូលិស​​​ស្រ​ឡាំង​កាំ​​ង​ចំពោះ​ទិដ្ឋ​ភាព​​ដ៏​គួ​រ​ឱ្យ​ហួស​​ចិត្ត​​​…​សួរ​អី​​​​វា​ឆ្លើយ​ហ្នឹង​​ ហើយ​ឆ្លើយ​​​ទាំង​​ញញឹម​​​​ញញែម​ធម្ម​តា​​ ហាក់​ដូច​​​គ្មាន​​ខ្លាច​អ្វី​​សោះ ។ ​វា​និយាយ​​​​យ៉ាង​​​ហី​​រៀប​រាប់​ពី​របៀប​​សម្លាប់​មិត្ត​​ភក្តិ​​របស់​ខ្លួន​ដើម្បី​​​ស៊ីសាច់​​​​ ព្រោះ​​នឹក​ចង់​ស៊ីសាច់មិត្ត​ភកិ្ត​​​ឈ្មោះ Cherry ​នេះ​​យូរ​​ហើយ ។ ក្នុង​​​​ពន្ធ​នាគា​​រ​ Pentonville វា​​និយាយ​​​ថា ​ចេះ​តែ​នឹក​ចង់​​​សីុ​​ច្រមុះ​​មនុស្ស​​ ។ ក្រោយ​មក​​គេបញ្ជូន​វា​ទៅ​មន្ទីរ​ពេទ្យ​​ Broadmoor ។ ប៉ុន្តែ​ជា​ការ​ស្មាន​មិន​ដល់​​សោះ នៅ​​​មន្ទីរ​ពេទ្យ​​​នោះ​ ភិថឺ​​ប្រាយ​យ៉ាន​ ឆ្លៀត​​​សម្លាប់​​ស៊ីសាច់​​​​មនុស្ស​​​ប្រុ​ស​ម្នាក់​​​បាន​ទៀត​​ឈ្មោះ​ Richard Loudwell អាយុ​៦០​ឆ្នាំ​ ។ ពិត​​​ជា​ញៀន​សាច់​មនុស្ស​​​មិន​អាច​​ទ្រាំ​បាន​​មែន​!​
* ចាណូ​​អែល-ប្រទេស​ហ្វាំង​ឡង់​
​កើត​ឆ្នាំ​​១៩៧៥​ នៅ Hyvinkas ចាណូ អែល (Jarno Elg) ទទួល​ខុស​ត្រូវ​​ចំពោះ​​ការ​សម្លាប់​​មនុស្ស​​​សាហាវ​​បំ​ផុត​ក្នុង​​​ប្រវត្តិ​សាស្ត្រ​​ប្រទេស​ហ្វាំង​ឡង់​ ។ ថ្ងៃ​​​ទី​២១ វិច្ឆិកា ឆ្នាំ​១៩៩៨​ចាណូ អែល​ ដើរ​​ចូ​ល​​ក្នុង​ផ្ទះ​​បុរស​​​ដែល​​គេ​មិន​ទាន់​ស្គាល់​​ឈ្មោះ​ម្នាក់​ ហើយ​​ច្របាច់​ក​សម្លាប់​​​​ពន្លះ​​ស៊ីសាច់​​ ។ ចាណូ​ អែល​ មាន​បក្ស​ពួក​​៣នាក់​​​សុទ្ធ​តែ​​​ចូល​ចិត្ត​​ស៊ីសាច់​មនុស្ស​​​ដូច​គ្នា ។​ រាល់​​​ពេល​សម្លាប់​​​អ្នក​ណា​បា​ន​ម្នាក់​​​ ពួក​វា​រៀប​ចំ​សាច់​​ជា​ពីរ​​​ចំណែក​ មួយ​ចំណែក​​​សម្រាប់​​ស៊ី​​​​ ឯ​មួយ​​​ចំណែក​ទៀត​​​យក​ទៅ​​ប្រើប្រាស់​​​ក្នុង​ពិ​ធី​​​​សែន​បិសាច​​សាតាន​ (Satan) ។ ចាណូ អែល ត្រូវ​តុលា​ការ​​ផ្តន្ទា​ទោស​​​ដាក់​ពន្ធ​នាគារ​​អស់​មួយ​ជី​វិត​​បន្ទាប់​​ពី​​វា​​សម្លាប់​ស៊ីសាច់​​​យុវ​ជន​ចុង​ក្រោយ​​​ម្នាក់​អាយុ​​២៣​ឆ្នាំ​​ ​ហើយ​ត្រូវ​​ចាប់​ខ្លួន​បាន ។
* ហ្សូស៍ល្វី កាល់​វ៉ា-ប្រទេស​ម៉ិច​​ស៊ិក​
​ខែ​តុលា​ ឆ្នាំ​២០០៧​ ពេល​​សម្រុក​​ចូល​ផ្ទះ​​ហ្សូស៍ល្វី កាល់​វ៉ា​ (Jose Luis Calva) ប៉ូលិស​​ឃើញ​ជន​នេះ​​​កំពុង​​​អង្គុយ​​ស៊ីសាច់​​​​មិត្ត​ស្រី​​របស់​ខ្លួន​​​យ៉ាង​ឆ្ងាញ់​​ ដោយ​​​ច្របាច់​ក្រូ​ច​​ឆ្មា​​​រលើ​សាច់​​ដែល​ត្រូ​វ​ស៊ីផង​ ។ ​ក្នុង​ផ្ទះ​​កាល់​​វ៉ា ​មាន​​ឆ្អឹង​​មនុស្ស​​​មួយ​​ពំ​នូក​​ជា​ឆ្អឹង​​​​​ដែល​​​ពន្លះ​​យក​សាច់​​​ចេញ​​អស់​ហើយ​ ក្រៅ​ពី​នេះ​​​មាន​ធុង​មួយ​ដាក់​​​​ស្ទើរ​ពេញ​សុទ្ធ​តែ​​​សាច់​មនុស្ស​​​ដែល​ពន្លះ​​ចេញ​ពី​​ឆ្អឹង​​ ។​ ថ្វី​បើ​​​កំពុង​​​ឆ្ងាញ់​​​មាត់​នឹង​សាច់​​​មិត្ត​ស្រី​​ តែ​ពេល​​ងាក​មក​​​ឃើញប៉ូលិស​​ភ្លាម​​ កាល់​វ៉ា​ ​ដឹង​ថា​​អា​សន្ន​ធំ​​​មក​ដល់​ក៏​ស្ទុះ​​រត់​​ចេញ​​ក្រៅ​​តាម​បង្អួច​​​ដើម្បី​គេច​ខ្លួន​​ តែ​ត្រូវ​បាញ់​​​របួស​រត់​លែង​រួច​ ។ កាសែត​ម៉ិចស៊ិក​ហៅ​កាល់​វ៉ា​ ថា «កវីសីុ​សាច់​​មនុស្ស​»​ ព្រោះ​​កន្លង​មក​​​វា​មាន​ជំនាញ​​​ខាង​សរ​សេរ​កំណាព្យ​​​ អ្នក​ណា​ៗ​ក៏​សរសើរ​ ។ កាល់​វ៉ា ​ត្រូវ​​តុលាកា​រ​វិនិច្ឆ័យ​ទោស​ឱ្យ​ជាប់​​ពន្ធ​នាគារ​​​​៨៤​ឆ្នាំ​ ។
* ស៊ូ​តូ​មូ មីយ៉ា​សាគី-ប្រទេស​​ជប៉ុន
​កើត​ឆ្នាំ​​១៩៦២​ នៅ​ទី​ក្រុង​​​តូក្យូ, ស៊ូតូមូ មីយ៉ាសាគី (Tsutomu Miyazaki) ចាប់​ផ្តើម​​​សីុ​សាច់​មនុស្ស​​​ក្នុង​ឆ្នាំ​​១៩៨៨​ ។ វា​សម្លាប់​​​កុមារី​​​អស់​​៤នាក់​​ ​ចាប់​ពី​​​អាយុ​​​៤ឆ្នាំ​ដល់​​៧ឆ្នាំ។ មុន​ស៊ី​សាច់​កុមារី​​​រង​គ្រោះ​​​​ វា​​រំ​លោភ​​​សព​​នាង​សិន ។ វា​មិន​ត្រឹម​តែ​​​​​ច​ូល​ចិត្ត​​​សីុ​សាច់​​ប៉ុណ្ណោះ​​ទេ ថែម​ទាំង​​​ចូល​ចិត្ត​​ហុតឈាម​​​​ជន​​រងគ្រោះ​​ទៀត​ ។ ​​​សាច់​​ដៃ​ជើង​​​ជា​​ចំណូល​ចិត្ត​​​ទី​មួយ​​​របស់​វា​​។ កុមារី​​​រ​ង​គ្រោះ​​​ដំបូង​​​​បំ​ផុត​​ឈ្មោះ Mari Konno ។ វា​​កាត់​​​ដៃ​ជើង​​​នាង​​ផ្តាច់​ចេញ​ពី​​​ដង​ខ្លួន​​ ហើយ​យកទៅ​លាក់​​​ក្នុង​​​​ទូ​ខោ​អាវ​​​​ ចំណែក​​​ដង​ខ្លួន​​យក​ទៅ​កប់​​ចោល។ ស៊ូ​តូ​មូ មីយ៉ា​សាគី​ ត្រូវ​តុលា​ការ​​​កាត់​ទោស​​ប្រ​ហាជី​វិត​​​នៅ​ថ្ងៃទី​​១៤ មេសា ​១៩៩៧​ បន្ទាប់​មក​​​ថ្ងៃទី​​១៧ ​មិថុ​នា ឆ្នាំ​២០០៨​​​  ទើប​​​​​គេ​​នាំ​វា​​ចេញ​​ពី​ពន្ធ​នាគារ​​​យកទៅ​​ប្រ​ហារ​ជីវិត​​​​ដោយ​​ព្យួរ.ក ។
* ចន បិន​ធីង​ និង​​រ៉ូ​បឺត​ វេញ៉ី
​ចន បិន​ធីង​ (John Bunting) ត្រូវ​បាន​​ចាត់​ទុក​ជ​ា​ឃាត​​ក​​រសា​​ហាវ​​​​ និង​​​ថោក​​ទាប​បំ​ផុត​​​ក្នុង​ប្រទេស​​អូស្ត្រា​លី​ ។ រវាង​​ខែ​​សីហា ឆ្នាំ​១៩៩២ និង​​ខែ​ឧសភា ឆ្នាំ​១៩៩៩​ ចន​ បិន​​ធីង​ ធ្វើ​​សកម្ម​​​​ភាព​សម្លាប់​​ស៊ី​សាច់​​​មនុស្ស​​នៅ Snow Town ។ ​វា​ជា​​​មេ​បក្សពួក​​ឧ​ក្រិដ្ឋ​​​ជន​មួយ​​​ក្រុម​ដែល​​​ជំនាញ​​​ខាង​សម្លាប់​​​មនុស្ស​​​​ប្លន់​យក​ទ្រព្យ​​សម្បតិ្ត​​ ។ ​ប៉ុន្តែ​​​ក្នុង​ក្រុ​ម​នោះ​​មាន​តែ​រូប​​​​វា​ និង​ដៃ​គូ​​​​ឈ្មោះ​ រូ​បឺត​ វេញ៉ី​ (Robert Wagner)​ប៉ុណ្ណោះ​​​​​ដែល​ចូល​ចិត្ត​​​សីុ​សាច់​មនុស្ស​​ ។ ជន​ដែល​វា​​ចង់​ស៊ីសាច់​ជាង​គេ​​​ គឺ​អ្នក​​ស្រឡាញ់​​​ភេទ​ដូច​គ្នា។ ឆ្នាំ​២០០៥​ ការ​ចោទ​​ប្រកាន់​​​ផ្ទុះ​​ឡើង​ បន្ទាប់​​ពី​ពួក​​វា​ទាំង​​ពីរ​​នាក់​​សម្លាប់​​ស៊ី​សាច់​​​បុរស​ឈ្មោះ​​David Johnson ហើយ​​​បែក​ការណ៍​​​ត្រូវច​ាប់​ខ្លួន។ ​គិត​រហូត​​​​​ដល់​ថ្ងៃ​​​ពួក​​វា​​ត្រូវ​ចាប់​ខ្លួន​ គេ​សង្ស័យ​​​ពួកវាពាក់​ព័ន្ធ​​​រហូត​​ដល់​​២៣០​​ករណី​​​សម្លាប់​មនុស្ស​ ។
* ដូរ៉ង់​ហ្សែល វ៉ាហ្គាស់-ប្រទេស​វេណេ​ហ្ស៊ុយ​អេឡា
ឆ្នាំ​១៩៩៥ ​ដូរ៉ង់​ហ្សែល វ៉ាហ្គាស់ (Dorangel Vargas)​ ក្លាយជាមនុស្ស​អត់​ផ្ទះ​សម្បែង​ រស់​រសាត់​អណ្តែត​​តាម​ចិញ្ចើម​ថ្នល់​ ក្រុង San Cristobal រដ្ឋ Tachira ប្រទេស​វេណេហ្ស៊ុយ​អេឡា​ ។ វ៉ាហ្គាស់​ ជាប់​ចោទ​ពី​បទ​សម្លាប់​ស៊ី​សាច់​​មនុស្ស​ប្រុស​១០​នាក់ ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​១៩៩៩ ។ ជន​នេះ​ត្រូវ​​ចាប់​ខ្លួន​ក្នុង​ខែ​កុម្ភៈ ១៩៩៩ នៅ​ក្រុង​ San Cristobal ជាមួយ​​រហស្ស​នាម​ «សត្វចម្លែក​​ស៊ី​សាច់​មនុស្ស​នៅជួរ​ភ្នំ​ Andes» ។ ​វាប្រាប់​ប៉ូលិស​ថា វា​ចូល​ចិត្ត​ស៊ី​តែ​សាច់​មនុស្ស​​ប្រុស​ប៉ុណ្ណោះ ។​
* យូ យុងចុល-ប្រទេស​កូរ៉េ​ខាងត្បូង​
យូ យុង​ចុល ​(Yoo Yong Chul) ជា​ឃាត​ករ​​សម្លាប់​រង្គាល​នៅ​កូរ៉េខាងត្បូង​ ។​ វាសារភាព​ថា ​សម្លាប់​មនុស្ស​ដើម្បី​ស៊ី​សាច់​ប៉ុណ្ណោះ ព្រោះ​ញៀន​ទ្រាំ​មិន​បាន​ ។ ​កាលពីនៅ​ក្មេង​​ វា​រស់​ក្នុង​ជីវភាព​តោក​យ៉ាក​ជាមួយ​ឪពុក​ដែល​ជាអតីត​ទាហាន​ក្នុង​សង្គ្រាម​វៀតណាម​​ ។ រវាងពីឆ្នាំ​២០០៣ ដល់ ២០០៤ វា​សម្លាប់​និង​ស៊ីសាច់​មនុស្ស​អស់​២១នាក់ ដែល​ភាគច្រើនជាស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ និង​ប្រុសមាន​លុយកាក់​ចាយ​វាយ​ហ៊ឺហា ​។ ឧបករណ៍​សម្លាប់​មនុស្ស​របស់វា គឺ​ពូថៅ​ដៃ​មុត​អាច​កោរ​រោម​បាន​ ៕