ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនស្រវឹងស្រា​ជិះម៉ូតូ​បុក​ម៉ូតូ​លោក​អធិការរង​រួច​ព្រួតគ្នាវាយថែម

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជន​ទំនើង​៤នាក់ ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​ចាត់​ការ​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទោស​កំហុស​របស់​ពួក​គេ ​​ដែល​បានផឹក​ស៊ី​ស្រវឹង​ ហើយ​ជិះ​ម៉ូតូ​​២​គ្រឿងឌុប​គ្នា​ទៅ​បុក​ម៉ូតូ​​​លោក​អធិការ​រង​ស្រុក​ ដែលកំពុង​ជិះ​ល្បាត​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣ ​​រួចបាន​ព្រួត​គ្នា​វាយ​ទាំង

ខេត្តតាកែវ ៖ ជន​ទំនើង​៤នាក់ ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​ចាត់​ការ​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទោស​កំហុស​របស់​ពួក​គេ ​​ដែល​បានផឹក​ស៊ី​ស្រវឹង​ ហើយ​ជិះ​ម៉ូតូ​​២​គ្រឿងឌុប​គ្នា​ទៅ​បុក​ម៉ូតូ​​​លោក​អធិការ​រង​ស្រុក​ ដែលកំពុង​ជិះ​ល្បាត​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣  ​​រួចបាន​ព្រួត​គ្នា​វាយ​ទាំង​កំរោល​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណីជាតិ ថ្ងៃទី​​១៥ មេសា វេលា​ម៉ោង​​៤​និង​៣០នាទី​​រសៀល ​ស្ថិត​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៣ មុខ​ផ្សារ​អង្គ​តាសោម​ ឃុំ​អង្គ​តា​សោម​ ស្រុក​ត្រាំ​កក់​ ។

លោក​ ញ៉ែម សឿន​ អធិការ​នគរបាល​​ស្រុក​ត្រាំ​កក់​ ឱ្យ​ដឹងថា ​ជន​ទំនើង​​ទាំង​៤នាក់នោះ​ ១-ឈ្មោះ ជួប លក្ខិណា​ ភេទ​ប្រុស អាយុ​២១ឆ្នាំ  ២-ឈ្មោះ ​ឌុក ចាន់ថន  ភេទប្រុស អាយុ​​៣២ឆ្នាំ ៣-ឈ្មោះ​ សំ​ សា​រេ៉ត  ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​  ​និង ៤-​​ឈ្មោះ​ ​ជួប សំណាង ភេទ​ប្រុស អាយុ​២៩ឆ្នាំ ​ ទាំង៤នាក់​នេះ​រស់​នៅ​ក្នុង​​ភូមិ​​​ព្រៃ​ឈើ​ទាល ឃុំ​ឧត្តម​សុរិយា​ ស្រុក​ត្រាំ​កក់​ ។ រីឯ​ជន​​រង​គ្រោះ​​គឺ​លោក​អនុសេនីយ៍​ឯក​ យី វណ្ណា  អធិការ​រង​នគរបាលស្រុក​​​ បាន​រង​​របួស​ធ្ងន់​​ ។​

លោក​​អធិការ​ស្រុក​​​បន្ត​ទៀត​ថា  មុន​ពេល​កើ​ត​ហេតុ​ លោក​អធិការ​រង ស្ថិតក្នុងសម្លៀក​បំពាក់​ឯកសណ្ឋាន ​​បាន​ជិះ​ម៉ូតូ​​១​គ្រឿង​​​​​ល្បាត​ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​​ខាង​មុខ​​ផ្សារ​អង្គ​តា​សោម ដើម្បី​​ឱ្យ​​រថយន្ត​ ឬ​ម៉ូតូ​​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​​ក្នុ​ង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដោយសារ​នៅតាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣ មាន​អ្នក​ធ្វើ​ដំណើរ​​ទៅ​មក​ច្រើន​ ។ ពេល​នោះ​ជនល្មើសបាន​ជិះ​ម៉ូតូ​​​មក​បុក​​ម៉ូតូ​​លោកអធិការ​រង​បណ្តាលឱ្យ​ដួលទាំងអស់គ្នា ហើយ​​ក៏​មាន​ម៉ូតូ​បក្ស​ពួក​របស់​គេ​ជិះ​ឌុប​គ្នា​​មក​១​គ្រឿង​ទៀត​មក​ដល់​ដែរ​ ក៏ បាននាំគ្នា​ដោះ​កញ្ចក់​ម៉ូតូ​​ព្រួត​វាយ​​ទៅ​លើ​លោក​អធិការ​រងបណ្តាលឱ្យ​រង​របួស​​យ៉ាង​ដំណំ​​ តែ​ដោយសារ​មាន​កម្លាំង​អន្តរាគមន៍​ទៅ​ជួយ​ទាន់​កុំ​អីលោក​អធិការរង​រូបនោះ​​ មិន​ដឹង​ទៅជា​យ៉ាង​នោះ​ទេ ។​

សាក្សី​នៅ​ខាង​​មុខ​ផ្សារ​អង្គ​តាសោម​​​ជាច្រើន​​នាក់បាន​និយាយថា ជន​ទាំង​៤នាក់​​នេះ មិន​ដឹង​ជា​អាង​អី​ទេ សូម្បី​​តែ​ប៉ូលិស​ក៏​ពួក​គេ​ហ៊ានព្រួត​គ្នា​វាយ និង​ជេរ​ប្រមាថ​យ៉ាងចាស់ដៃ​ដែរ ។​ក្រោយពេលឃាត់ខ្លួន​កសាង​សំណុំរឿង នៅ​ថ្ងៃទី​១៧ មេសា​ ​ប៉ូលិស​បាន​បញ្ជូន​​ជនទាំង​៤នាក់​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​ ហើយក៏​មានព័ត៌មានថា ​​បង​ប្អូន​​ជន​សង្ស័យ​កំពុង​រត់​ការ​ទៅ​តុលាការឱ្យ​ដោះ​លែង​​ ដោយ​ម្នាក់​នៅ​កូរ៉េ ម្នាក់​នៅ​ថៃ​ ៕