ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ភ្នំ​តា​ថាវ​កង​​ទ័ព​កម្ពុជា​-ថៃ​​ពេល​នេះ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ប្រសើរ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ថ្ងៃទី​​៥-៦ ​មេសា ២០១២ ​អ្នក​យក​​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​ និងក្រុម​​តារា​ចម្រៀង​​ និង​តន្ត្រី​​ប្រពៃណី​​ប្រមាណ​ជិត​១០​នាក់ ​បាន​ឡើងភ្នំ​តាថាវ ដើម្បី​សួរ​សុ​ខ​ទុក្ខ​​កង​ទ័ព​​ជួរ​មុខ​ដែល​កំពុង​​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​​ទឹក​ដី ។ ឈ្លៀតឱកាស​​នោះ​លោក​វណ្ណ ​ច័ន្ទ​រស្មី ​អ្នក​យក​ព័ត៌​មាន​​​កាសែត​​កោះ​សន្តិ​ភាព​​​បាន​ជួប​សម្ភាសន៍​​ជា​មួយ​លោក​វរ​សេនីយ៍​ទោ សៀ រឿន ​ប្រធាន​វរ​សេនា​តូច​លេខ​៣៧៥ ច្រក​​ភ្នំតា​ថាវ។

រាជធានីភ្នំពេញ ៖ ​កាល​ពី​​ថ្ងៃទី​​៥-៦ ​មេសា ២០១២ ​អ្នក​យក​​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​ និងក្រុម​​តារា​ចម្រៀង​​ និង​តន្ត្រី​​ប្រពៃណី​​ប្រមាណ​ជិត​១០​នាក់ ​បាន​ឡើងភ្នំ​តាថាវ ដើម្បី​សួរ​សុ​ខ​ទុក្ខ​​កង​ទ័ព​​ជួរ​មុខ​ដែល​កំពុង​​ឈរ​ជើង​​ការ​ពារ​បូរណ​ភាព​​ទឹក​ដី ។ ឈ្លៀតឱកាស​​នោះ​លោក​វណ្ណ ​ច័ន្ទ​រស្មី ​អ្នក​យក​ព័ត៌​មាន​​​កាសែត​​កោះ​សន្តិ​ភាព​​​បាន​ជួប​សម្ភាសន៍​​ជា​មួយ​លោក​វរ​សេនីយ៍​ទោ សៀ រឿន ​ប្រធាន​វរ​សេនា​តូច​លេខ​៣៧៥ ច្រក​​ភ្នំតា​ថាវ។

លោក​វរ​សេនីយ៍​​ទោ សៀ រឿន ​បាន​ឱ្យ​ដឹង​ថា ​ដំណើរ​ជីវិត​​ជា​កង​ទ័ព​​លោក​បាន​ធ្វើ​ដំណើរ​​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​នៅតាម​ព្រំដែន​ ហើយ​​ចុង​ក្រោយ​លោក​បាន​​មក​ឈរ​ជើង​​នៅភ្នំតា​ថាវ នា​ឆ្នាំ​២០០៤ ​ដោយ​ដឹក​នាំ​កង​ទ័ព​​​​ការពារ​បូរណ​ភាព​ទឹក​ដី​ប្រមាណ​​​ជាង​៤០០​នាក់ សព្វថ្ងៃ​កំពុង​ឈរ​ជើង​​​យ៉ាង​រឹង​មាំ។ ​លោក​បន្ត​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ​ពេល​ដែល​កងទ័ព​​សៀម​​ចូល​លុក​លុយ​​បម្រុង​ដណ្តើម​​ប្រាសាទ​ព្រះ​វិហារ​ ភ្នំ​ទ្រព្យ ​​ភ្នំ​តា​ថាវ និង​តំបន់​ផ្សេង​ៗ​លោក​បាន​ដឹក​នាំ​កង​ទ័ព​ក្រាញ​ននៀល​តតាំង​ការពារ​បូរណ​ភាព​ទឹក​ដី​យ៉ាង​រឹង​មាំ​បំផុត​ ទោះ​បី​ជា​កង​ទ័ព​​សៀម​បាញ់​កាំភ្លើង​​ត្បាល់ មក​លើ​ទីតាំង​​របស់​លោក​រាប់​ពាន់​គ្រាប់​ក៏​កង​ទ័ព​​របស់​យើង​មិន​តក់​ស្លុត និង​បាន​វាយ​​បក​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ធ្វើ​ឱ្យ​​ទ័ព​សៀម​​​ខក​បំណង​​ក្នុង​ការ​ដណ្តើម​​ទីតាំង​​​ប្រាសាទ​ព្រះវិហារ ។ លោក​វរសេនីយ៍​​​​​ទោ សៀ រឿន បន្ត​ទៀត​ថា ​ក្រោយ​ពី​​​សៀម​ខក​បំណង​​ក្នុងការ​​លុក​លុយ​ឈ្លាន​ពាន​​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ភ្នំ​ពេទ្យ​ វាល​ឥន្ទ្រី ​ភ្នំ​តាថាវ សម្តេច​អគ្គ​​​​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា បាន​​ដឹកនាំ​អភិ​វឌ្ឍន៍​ និងផ្តល់​​អំណោយ​ជា​ផ្លូវ​ក្រាល​បេតុង​​ឡើង​លើ​ភ្នំ​តាថាវ បាន​យ៉ាង​ល្អ​​ ដែល​​ពេល​​នេះ​​ស្ថាបនា​​រួច​រាល់​​ហើយ​ ។ ​លោក​ថា ​ភ្នំតា​ថាវ​ពេល​​នេះ​ជិត​ក្លាយ​ជាតំបន់​​ទេស​ចរណ៍​ធម្ម​ជាតិ និងវប្ប​ធម៌​ផង​ដែរ ។ ​លោក​វរសេនីយ៍​ទោ សៀ រឿន ​បន្ត​ថា ​ឆ្លង​កាត់​អនុ​ស្សាវរីយ៍​ជូរ​ចត់​កន្លង​មក​ ​សព្វថ្ងៃ​​កង​ទ័ព​កម្ពុជា​ និង​​កង​ទ័ព​សៀម​កំពុង​ចាប់​ដៃ​គ្នា​កសាង​មិត្ត​​ភាព​ហើយ​សន្យាថា ​មិន​ឱ្យ​ផ្ទុះ​អាវុធ​​ទៀត​ទេ។ ​លោក​បញ្ជាក់ថា ​​កង​ទ័ព​កម្ពុជា និង​​កង​ទ័ព​​សៀម​តែង​តែ​​ជួប​ពិភាក្សា​ និង​​លេង​កីឡា​ជា​មួយ​គ្នា​​រាល់​ថ្ងៃ ព្រោះ​បន្ទាយ​កងទ័ព​​​ទាំង​ពីរ​​មាន​​ចម្ងាយ​ពី​គ្នា​តែ​៣០​ម៉ែត្រ​ប៉ុណ្ណោះ ។ ​​

ជា​ចុង​ក្រោយ​លោក​វរសេនីយ៍​​ទោ សៀ រឿន ​បានថ្លែង​អំណរគុណ​ចំពោះ​​សម្តេចតេជោ​ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​​កសាង​អភិ​វឌ្ឍន៍​​​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​​ ជា​ពិសេស​​ផ្លូវ​ថ្នល់​តា​ម​​ក្រវាត់​​ព្រំដែន​​​ដែល​ពី​មុន​គ្មាន​ផ្លូវ​សោះ​ តែ​ឥឡូវ​មាន​​​ផ្លូវ​ក្រួស​ក្រហម​​​ផ្លូវ​​បេតុង​​ និង​កៅស៊ូ​​​យ៉ាង​រលោង​​ងាយ​ស្រួល​ន​ដល់​ប្រជា​ជន​​ធ្វើ​ដំណើរ​​ទៅ​មក ពិសេស​​ភ្ញៀវ​ទេស​ចរ​ជាតិ ​និង​អន្តរ​ជាតិ​ ៕