រាជធានីភ្នំពេញ ៖ កាលពីឆ្នាំ២០១១ ក្រុមការងារចល័តរបស់ម្សៅសាប៊ូ វីសូ ពិសេស បានធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីបង្ហាញអំពីប្រសិទ្ធភាពរបស់ម្សៅសាប៊ូ វីសូ ពិសេស ក្នុងការជម្រះភាពស្រអាប់ពីសម្លៀកបំពាក់ជាទីស្រលាញ់ឱ្យប្រែជាសភ្លឺចែងចាំង ព្រមទាំងរំលែកអាថ៌កំបាំងមួយចំនួនក្នុងការថែរក្សាសាច់ក្រណាត់ និងធ្វើឱ្យក្រុមគ្រួសារកាន់តែរីករាយជូនដល់ស្ត្រីមេផ្ទះចំនួន០,៥លាននាក់ ។ សម្រាប់ឆ្នាំ២០១២ នេះ ក្រុមការងារនឹងបន្តដំណើររបស់ខ្លួនដើម្បីជួបជាមួយស្ត្រីមេផ្ទះចំនួន១លាននាក់។
ក្រុមការងារចល័តរបស់ម្សៅសាប៊ូ វីសូ ពិសេស ទើបតែបានបន្តដំណើរជុំទី២ នៅចុងខែមីនា នៅតាមបណ្តាទីផ្សារនានាទូទាំងប្រទេសកម្ពុជាជាមួយទឹកលាងបង្គន់វីម ដែលជួយឱ្យបន្ទប់ទឹកលោកអ្នកស្អាត និងគ្មានមេរោគ ។ មិនត្រឹមតែអតិថិជនជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ បងប្អូនជាអាជីវករក៏បានចូលរួមយ៉ាងច្រើនកុះករដើម្បីធ្វើការពិសោធប្រសិទ្ធភាពផលិតផលឱ្យឃើញជាក់ស្តែងថាតើម្សៅសាប៊ូ វីសូ ពិសេស ពិតជាអាចជម្រះភាពស្រអាប់ពីសម្លៀកបំពាក់ជាទីស្រលាញ់ឱ្យប្រែជាសភ្លឺចែងចាំងពិតប្រាកដមែនដែរឬទេ ព្រមទាំងលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ផ្សេងៗ ។ ពួកគាត់ពិតជាមានការភ្ញាក់ផ្អើល និងសប្បាយរីករាយនៅពេលដែលជ្រលក់ក្រណាត់ស្រអាប់ចូលទៅក្នុងទឹកដែលលាយជាមួយម្សៅសាប៊ូ វីសូ ពិសេស ហើយក្រណាត់ស្រអាប់នោះប្រែជាសភ្លឺចែងចាំងវិញ ។
អ្នកស្រី ចិន្តា អាយុ៣២ឆ្នាំ ដែលបានចូលរួមពិសោធន៍ផ្ទាល់បានសម្តែងចំណាប់អារម្មណ៍ថា«ម្សៅសាប៊ូ វីសូ ពិសេស ពិតជាពិសេសមែន ព្រោះខ្ញុំមិនដែលនឹកស្មានថាអាចមានម្សៅសាប៊ូណាដែលអាចជម្រះភាពស្រអាប់ប្រែជាសភ្លឺចែងចាំងវិញនោះទេ ។ ម្សៅសាប៊ូធម្មតាអាចជម្រះត្រឹមតែស្នាមប្រឡាក់ប៉ុណ្ណោះ ។ ចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងជ្រើសរើសប្រើតែម្សៅសាប៊ូ វីសូ ពិសេស សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំពិតជាអស់ទុក្ខកង្វល់ពីសម្លៀកបំពាក់ស្រអាប់ទៀតហើយ» ៕
ចែករំលែកព័តមាននេះ