ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​​ពង្រឹង​​​​សមត្ថភាព​បេក្ខ​នារី​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់

13 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ ​នៅទី​ស្នាក់ការ​​​គណបក្ស​​ប្រជា​ជន​​កម្ពុជា មា​ន​បើក​​​វគ្គបណ្តុះ​បណ្តាល​​មួយ​ស​្តីពី​​​ការ​ពង្រឹង​​សមត្ថ​ភាព​​​ដល់បេក្ខ​នារី​​​ក្រុម​ប្រឹក្សា​​​ឃុំ-សង្កាត់​ របស់គណបក្ស​​​ប្រជា​ជន​កម្ពុជា ​ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ ​​​អីុ ឈាន ​​​ដែល​ជា​ប្រធាន​​​កិត្តិយស​​សមា​គមនារី​​​កម្ពុជា ដើម្បី​សន្តិ ភាព​​​​ និង​ការ​អភិវឌ្ឍន៍​​​ខេត្ត​ប៉ៃលិន ​។វគ្គ​​

ខេត្តប៉ៃលិន ៖ ​នៅទី​ស្នាក់ការ​​​គណបក្ស​​ប្រជា​ជន​​កម្ពុជា មា​ន​បើក​​​វគ្គបណ្តុះ​បណ្តាល​​មួយ​ស​្តីពី​​​ការ​ពង្រឹង​​សមត្ថ​ភាព​​​ដល់បេក្ខ​នារី​​​ក្រុម​ប្រឹក្សា​​​ឃុំ-សង្កាត់​ របស់គណបក្ស​​​ប្រជា​ជន​កម្ពុជា ​ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ ​​​អីុ ឈាន ​​​ដែល​ជា​ប្រធាន​​​កិត្តិយស​​សមា​គមនារី​​​កម្ពុជា ដើម្បី​សន្តិ ភាព​​​​ និង​ការ​អភិវឌ្ឍន៍​​​ខេត្ត​ប៉ៃលិន ​។វគ្គ​​បណ្តុះ​​បណ្តាល​​នេះ ​​ប្រព្រឹត្ត​​​​ទៅ​​កាលពី​វេលាម៉ោង​​៧ និង​៣០នាទី​ព្រឹក​ថ្ងៃទី​៣០ ​​មីនា ២០១២ ​ដែល​មាន​​បេក្ខ​នារី​ចំនួន១១​នាក់ ចូល​រួម​​​​ផង​ដែរ ។ លោក​​​​ស្រីពៅ សុខ ​​ប្រធាន​​​​សមា​គម​នារី​​កម្ពុជា ដើម្ប​ី​សន្តិភាព​​ និង​ការ​អភិ​​វឌ្ឍន៍​​​​​ខេត្តប៉ៃលិន បាន​លើក​ឡើង​​ពីការ​ធ្វើ​សកម្ម​ភាពនយោបាយ​​​ការ​ពង្រឹង​​​​សមត្ថ​ភាព​​​ធនធាន​មនុស្ស​ ការ​ងារ​សហ​​​ប្រតិបត្តិ​ការ​​ទំនាក់​ទំនង​​​អន្តរ​ជាតិ ​​និង​​​​​បេសកកម្ម​​​​គោល​ដៅ​របស់ខ្លួន ។ ​​

លោកជំទាវ​បាន ​ស្រីមុំ អីុឈាន ​​មាន​ប្រសាសន៍​​ឱ្យ​ដឹង​​ថា ​ ក្រោមការដឹកនាំ​​​របស់​សម្តេច​​​​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​​​នៃព្រះរាជាណាចក្រ​កម្ពុជាបាន​​​​ដាក់​ចេញ​​​​នូវ​​គោល​នយោ​បាយ​​​​ ក្នុង​ការ​លើក​កម្ពស់​​​​ដល់ស្ត្រី​​ និងផ្តល់​​សិទ្ធិឱ្យស្ត្រី​​​​​ចូល​រួម​ដឹក​នាំ​​​នៅ​ក្នុង​ស្ថាប័នក្របខណ្ឌ​​​នានា ​​​​ចាប់ពី​​ថ្នាក់​កំពូល ​​រហូត​ដល់​ថ្នាក់ក្រោម​​​ភូមិ-ឃុំ-សង្កាត់ ​​​​​ស្រុក-​ក្រុង និង​ខេត្ត​ផង​ដែរ ។​​ លោកជំទាវ​​​បានបន្ត​ទៀត​ថា ស្ត្រី ក៏​មាន​​សិទ្ធិ​ស្មើនឹងបុរស​​​ដែរ ​​​ក្នុងការ​​ចូលរួម​ចំណែក​​​​យ៉ាងសំខាន់​​​​​​សម្រាប់​អភិ​វឌ្ឍន៍​​​ប្រទេស​ជាតិ​​ដែល​មិន​អាច​ខ្វះ​បាន  ៕