ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​រិះគន់​ស្បែកជើង​របស់​ក្រុមហ៊ុន​ Crocs

13 ឆ្នាំ មុន

សារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​​ជប៉ុន​ បាន​រិះគន់​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ «ក្រុក» (Crocs)របស់​អាមេរិក​ ដែលផលិតផល​លក់​ដាច់​ក្នុង​ប្រទេស​ជប៉ុន និង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​តែ​ចេញ​ម​៉ូដ​យ៉ាង​អាក្រក់​ក្នុង​អំឡុង​ពេល​ជា​ច្រើនទសវត្ស។ ការ​រិះ​គន់​នេះ​បន្ទាប់​ពី​អតិថិជន​៦៥​​​នាក់​​រិះ​គន់​ ទាក់​ទង​នឹង​ការ​ចេញ​

សារ​ព័ត៌មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា ក្រសួង​ពាណិជ្ជកម្ម​​ជប៉ុន​ បាន​រិះគន់​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ «ក្រុក» (Crocs)របស់​អាមេរិក​ ដែលផលិតផល​លក់​ដាច់​ក្នុង​ប្រទេស​ជប៉ុន និង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​តែ​ចេញ​ម​៉ូដ​យ៉ាង​អាក្រក់​ក្នុង​អំឡុង​ពេល​ជា​ច្រើនទសវត្ស។ ការ​រិះ​គន់​នេះ​បន្ទាប់​ពី​អតិថិជន​៦៥​​​នាក់​​រិះ​គន់​ ទាក់​ទង​នឹង​ការ​ចេញ​ម៉ូដ​​ស្បែក​ជើង​របស់​ក្រុម​ហ៊ុន​ក្រុក​ ។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើននាក់​​បញ្ជាក់​​ថា ស្បែក​ជើង​នោះ​អាច​បង្ក​​​គ្រោះ​ថ្នាក់​ពេល​ពាក់ រួម​ទាំង​មាន​ឧបសគ្គ​ក្នុង​ការ​ឡើង​ជណ្តើរ​យន្ត​ និ​ងធ្វើ​ឱ្យ​ក្មេង​រង​របួស ។

របាយ​ការណ៍​បញ្ជាក់​ថា កន្លង​មក​ «ក្រុក»  ជា​ស្បែក​ជើង​​លក់​​ដាច់​បំផុត​នៅ​ជប៉ុន ។ កាល​ពីឆ្នាំ​មុន​គេលក់​បាន​ចំនួន​៣,៩​លាន​គូ និ​ងក្នុង​អំឡុង​ទសវត្សកន្លង​មក​លក់​បាន​ប្រាក់​ជាង​១.០០០លាន​ដុល្លារ ធ្វើ​ឱ្យ​ថ្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​កើន​ឡើង​៦,៣​% ។ មាន​ការ​ពេញ​និយម​ស្បែក​ជើងម៉ាកនេះកើន​ឡើង​ក្រោយ​ពី​បុគ្គល
ល្បីៗ​ជា​ច្រើន​​​​​នាក់​ពេញ​និយម​ពាក់ ។

 អ្នក​វិភាគ​ផ្នែក​ទី​ផ្សារ​មួយ​ចំនួន​ប្រាប់​ថា មូលហេតុ​ដែល​មាន​ការ​ពេញ​និយម​ពាក់​ស្បែក​ជើង​ម៉ាក​នោះ ព្រោះ​ពេល​ពាក់​មាន​សភាព​ងាយ​ស្រួល​ ៕