ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឌុបគ្នាទៅ​បុក​រថយន្ត​ដឹក​ដី​កំពុង​បត់​ស្លា.ប់​ម្នាក់របួស​ធ្ងន់​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ ​បុរសម្នាក់​​បានស្លា.ប់​ពេល​បញ្ជូន​ដល​មន្ទីរ​ពេទ្យ និង​ម្នាក់​ទៀត​ជាអ្នក​​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែលកំពុងបត់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ សង្កាត់ព្រៃ​ញី ក្រុង​ពោធិ៍សាត់ កាលពី​វេលាម៉ោង​១១​និង​៤៨​នាទី​ព្រឹក​ថ្ងៃទី​២៣​

ខេត្ត​ពោធិ៍សាត់ ៖ ​បុរសម្នាក់​​បានស្លាប់​ពេល​បញ្ជូន​ដល​មន្ទីរ​ពេទ្យ និង​ម្នាក់​ទៀត​ជាអ្នក​​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុក​រថយន្ត​ដឹក​ដី​ដែលកំពុងបត់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ សង្កាត់ព្រៃ​ញី ក្រុង​ពោធិ៍សាត់ កាលពី​វេលាម៉ោង​១១​និង​៤៨​នាទី​ព្រឹក​ថ្ងៃទី​២៣​ មីនា ២០១២ ។

លោក​វ៉ន ​ភាព ប៉ូលិស​ក្រុង​ពោធិ៍សាត់ ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ាន ម៉ាត់ ​ភេទប្រុស អាយុ​២៨​ឆ្នាំ ជន​ជាតិ​ខ្មែរ​អ៊ិស្លាម ​រស់​នៅ​ភូមិ​ដង្កៀប​ក្តាម ​ឃុំ​ឈើ​តុំ ​ស្រុក​​ក្រគរ ​ខេត្ត​ពោធិ៍សាត់ (អ្នក​រួមដំណើរ) ​និងម្នាក់​ទៀត​ដែល​របួស​ធ្ងន់​ឈ្មោះ​​ស្មាន រក្សាត ភេទប្រុស អាយុ​៣០​ឆ្នាំ ​ជនជាតិ​​ខ្មែរ​អ៊ិស្លាម រស់​នៅភូមិ​ក្តុល​ ឃុំ​ក្រាំង​ស្គែ ស្រុក​ទឹក​ផុស ខេត្តកំពង់ឆ្នាំង (អ្នក​បើក​ម៉ូតូ) ។ ចំណែក​​រថយន្ត​ម៉ាក​នីស្សាន់​ ពណ៌​​ប្រផេះ ​ចំណុះ​មួយ​តោន​កន្លះ បើក​បរដោយ​ឈ្មោះ​សៅ លី ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ​រស់នៅភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​​រត់​គេច​ខ្លួន​បាត់ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយថា គេ​ឃើញ​រថយន្ត​ខាងលើ​ជា​រថយន្ត​ដឹក​ដី​បាន​ដឹក​ជញ្ជូន​ដី​ពេញ​មួយ​ព្រឹក​មក​ហើយ​ រួម​ជាមួយ​រថយន្ត​ផ្សេង​ៗ​ទៀត ។ ពេល​​ធ្វើ​ដំណើរ​ដល់​ខាងមុខ​ខ្លោង​ទ្វារ​សាលា​បឋម​សិក្សា​ក្រាំង​តា​សែន ក៏​បត់​​ចូល​ផ្លូវ​ខាង​ឆ្វេង​ដៃ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ស្រាប់តែអ្នក​ជិះម៉ុតូ​ម៉ា SL230 ឌុបគ្នា​​ពីរនាក់​ធ្វើដំណើរ​​មកពី​ក្រោយ​​ស្របទិស​គ្នា​​គេចទៅណា​មិន​ទាន់ក៏បុកចំ​ទទឹង​តែ​ម្តង បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ និងម៉ូតូ​ដួល​បែក​ក្បាល​ហូរ​ឈាម ឯអ្នក​ជិះពី​ក្រោយ​ត្រូវ​រថយន្ត​អូសចម្ងាយជាង​១០០​ម៉ែត្រ ទើបធ្លាក់ លុះ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បាន១​ម៉ោង​ក៏ស្លាប់តែ​ម្តង ៕