ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករប្រដាល់ទម្ងន់ធ្ងន់ពិភពលោកឌីរ៉េក ស៊ីសូរ៉ាត្រូវបានដកអាជ្ញាប័ណ្ណប្រកួតក្នុងជម្លោះជាមួយដេវីដ ហេ

13 ឆ្នាំ មុន

កី​ឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​​ពិភព​លោក​របស់​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​ត្រូវ​បា​​ន​គេ​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រកួត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​​ដោយ​សារ​​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ដេវីដ​ ហេ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ប្រ​ទេស​អាល្លឺ​ម៉ង់​ ពោល​គឺ​បន្ទាប់​ពី​រូប​គេ​ចាញ់​ការ​ប្រកួត​ជា​មួយ​កីឡា​ករ​អ៊ុយ​ក្រែន​វី​តា​លី ឃ្លីតស្កូ​ ​នៅ​ក្រុង​មុយ​និច​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ​កន្លង​មក។

កី​ឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​​ពិភព​លោក​របស់​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​ត្រូវ​បា​​ន​គេ​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រកួត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​​ដោយ​សារ​​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ដេវីដ​ ហេ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ប្រ​ទេស​អាល្លឺ​ម៉ង់​ ពោល​គឺ​បន្ទាប់​ពី​រូប​គេ​ចាញ់​ការ​ប្រកួត​ជា​មួយ​កីឡា​ករ​អ៊ុយ​ក្រែន​វី​តា​លី ឃ្លីតស្កូ​ ​នៅ​ក្រុង​មុយ​និច​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ​កន្លង​មក។

ក្នុង​ពេល​ថ្មី​ៗ​នេះ ស៊ី​សូ​រ៉ា​​ត្រូវ​បាន​គេ​ហៅ​ឱ្យ​ទៅ​ពន្យល់​ប្រាប់​ក្រុម​ប្រឹក្សា​ប្រ​ដា​ល់​អង់​គ្លេស​(BBBC)ពី​មូល​ហេតុ​ដែល​រូប​គេ​វាយគ្នា​ជា​មួយ​កីឡាករ​ដេវីដ ហេ​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជា​មួយ​វីតា​លី ឃ្លីតស្កូ។ នៅ​ក្នុង​ពេល​ថ្លឹង​ទម្ងន់​ប្រកួត​ ស៊ី​សូ​រ៉ា​ក៏​បាន​ប្រព្រឹត្តកំ​ហុស​ឆ្គង​មួយ​លើក​ផង​ដែរ​ដោយ​បាន​ទះ​កំផ្លៀង​គូ​ប្រកួត​និង​ស្តោះ​ទឹក​មាត់​ដាក់​មុខ​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​ទៀត​ផង​។

​លោក​រ៉ូ​បឺត ស្ម៊ី​ត​ លេ​ខា​ធិ​ការ​របស់​ក្រុម​ប្រឹក្សា​BBBCបាន​ថ្លែង​ថា​៖« កីឡាករ​ ឌី​រ៉េក ស៊ី​សូ​រ៉ា​ មិន​បាន​ប្រព្រឹត្ត​ក្នុង​ឫក​ពា​ដោយ​ប្រកាន់​យក​ថា​ខ្លួន​ជា​កីឡាករ​អា​ជីព​ម្នាក់​​នោះ​ទេ។​គេ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អាប់​ឱន​ដល់​ខ្លួន​ឯង​នោះ​ទេ តែ​ថែម​ទាំង​ដល់​គ្រួ​សារ​ទៀត​ផង​។ សមាជិក​របស់​ក្រុម​ប្រឹក្សា​BBBCទាំង​អស់​ចង់​ធ្វើ​ឱ្យ​កាន់​តែ​ច្បាស់​ថា ទង្វើ​បែបនេះ​ចេញ​ព​ី​កីឡាករ​ម្នាក់​ដែល​មាន​អាជ្ញា​ប័ណ្ណ​ប្រកួត​ត្រឹម​ត្រូវ​និង​មិន​ត្រូវ​បាន​អត់​ឱន​ឱ្យ​ទេ​»។

យ៉ាង​ណា​ក៏​ដោយ ស៊ី​សូ​រ៉ា​មាន​ពេល​១៤​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​ទៅ​នឹង​សេចក្តី​សម្រេច​ខាង​លើ​។ បញ្ហា​នេះ​លោក​ Frank Warrenអ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ស៊ី​សូ​រ៉ា​បាន​បញ្ជាក់​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិ​ចារណា​។ បន្ទាប់​ពី​បញ្ចប់​សវ​នាការ​ ស៊ី​សូ​រ៉ា​មិន​បាន​ធ្វើ​ អត្ថា​ធិប្បាយ​ជា​ចំ​ហ​ណា​មួយ​នោះ​ទេ​។ ប៉ុន្តែ​គេ​បាន​និយាយ​តែ​៣​អក្ស​រ​ប៉ុណ្ណោះ​នោះ​គឺ ៖«​MGM, ខ្ញុំ​មក​ហើយ​»។

នេះ​មានន័យ​ថា គេ​និយាយ​សំ​ដៅ​ទៅ​លើ​ទី​កន្លែង​ដែល​គេ​នឹង​ប្រកួត​លើក​ក្រោយ​ៗ​គឺ​នៅ​សង្វៀន MGM Grand ក្នុង​ទី​ក្រុង​ឡា​ស​វេហ្គាស ​សហរដ្ឋ​អា​មេរិក​។  ទោះ​ជា​យ៉ាង​ណា គេ​មិន​ដឹង​ថា​ ​តើ​គណៈ​កម្ម​ការ​កីឡាប្រ​ចាំ​រដ្ឋ​នេវ៉ា​ដា​ព្រម​ផ្តល់​ឱ្យ​ស៊ី​សូ​រ៉ា​នូវ​អាជ្ញា​ប័ណ្ណ​ប្រកួត​នៅ​ទី​នោះ​ដែរ​ឬ​យ៉ាង​ណា​ទេ​។ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈកន្លង​ទៅ ស៊ី​សូ​រ៉ា​ត្រូវ​បាន​ស្ថា​ប័ន​ប្រដាល់​ពិភពលោក WBCប្រកាស​ព្យួរ​ការ​ប្រកួត​របស់​គេ​ដោយ​មិន​កំណត់​ពេល​​ព្រម​ទាំង​បាន​ដក​ហូត​ចំ​ណាត់​ថ្នាក់​របស់​គេ​ក្នុង​ស្ថា​ប័ន​នេះ​ផង​។

ក្រៅ​ពី​នេះ​ ស្ថា​ប័នWBCនៅ​មាន​គម្រោង​ផាក​ពិ​ន័យ​ជា​ប្រាក់​បន្ថែម​ទៀត​ តែ​ករណី​នេះ​នឹង​ត្រូវ​សម្រេច​ក្នុង​សវនា​ការ​លើក​ក្រោយ​។ ​ស្ថា​ប័ន​ WBCបាន​ពិ​ពណ៌​នា​ទង្វើ​របស់​ស៊ី​សូ​រ៉ា​ថា​«អា​ក្រក់​ជាង​គេ​បំ​ផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​»៕​