សត្វចម្លែករស់នៅទាំងលើគោក និងក្នុងទឹកនៅប្រទេសឥណ្ឌា
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស ផ្សាយឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញសត្វចំលែកអាចរស់នៅទាំងលើគោកនិងក្នុងទឹកជាប្រភេទសត្វគ្មានជើងមានរូបរាង
ស្រដៀងពស់ និងជន្លេន ស្ថិតនៅភាគខាងកើតឆៀងខាងជើងប្រទេសឥណ្ឌា ។ ពូជសត្វខាងលើពេលឃើញពីដំបូងមានលក្ខណៈស្រដៀងនឹងជន្លេន ដោយជីករកឃើញនៅក្នុងល្បាប់ភក់ក្នុងព្រៃ ។ ចាត់ទុកថា ជាប្រភេទសត្វអាចរស់នៅលើគោកនិងក្នុងទឹក តែមិនអាចរស់នៅក្នុងតំបន់ក្តៅនៃទ្វីបអាហ្វ្រិកខាងត្បូង និងអាស៊ីខាងត្បូងទេ ។ សម្រាប់ភេទញីនឹងធ្វើការភ្ញាស់កូនរយៈពេលពី ២ទៅ៣ខែ ដោយគ្មានស៊ីចំណីអាហារ ។
ចែករំលែកព័តមាននេះ