ចេញពីផ្ទះ​មិន​ប្រយ័ត្ន​​វាក់​នឹង​រថយន្ត​បុក​ប្រាវ​សន្លប់​ស្តូក​លើ​ថ្នល់​


ខេត្ត​មណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសាច់​ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀត​ណាម ក្រោយពីជួបគ្រោះថ្នាក់​ចរាចរណ៍​ ដោយ​សារ​រថយន្ត​បុក​ម៉ូតូ​ដែល​ហេតុការណ៍នេះកើត​ឡើង​លើ​កំណាត់​ផ្លូវជាតិលេខ៧៦ វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១២ នៅគីឡូ​ម៉ែត្រ​​៣៦ ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា។

សាក្សីបានឲ្យដឹងថា មុនកើតហេតុគេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំយ៉ុង ពណ៌សំបក​ឪឡឹក ធ្វើដំណើរពីលិចទៅកើត លុះមកដល់​កន្លែង​កើតហេតុ ស្របពេលជន​រង​គ្រោះ​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះឡើងលើថ្នល់ជាតិ​ក៏​វាក់​នឹង​រថយន្ត ហើយ​​ត្រូវ​រថយន្តបុកពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូជនរងគ្រោះដួលបោកទៅលើ​ថ្នល់​​កៅស៊ូ​សន្លប់បាត់​ស្មារតី។ ភ្លាមៗនោះក្រុម​គ្រួសារជន​រងគ្រោះ​​បានបញ្ជូនទៅសង្គ្រោះនៅ​ប្រទេស​វៀតណាមតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ​ព្រួញ ឌឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុ​ប្បន្នរស់​នៅភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវ​សីមា ជិះម៉ូតូម៉ាកហុងដា សេ-១០០ ពណ៌ក្រហម ដោយ​ឡែកអ្នក​បើក​រថយន្ត​បាន​ទុក​រថយន្ត​ចោល​​រត់​គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​កែវសីមា រង់ចាំដោះស្រាយនៅពេលក្រោយ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ