ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស្រា​ស្រវឹង​ខឹង​សុំ​លុយ​ម្តាយ​២០​ដុល្លារ ​មិន​បាន​​ដុត​ផ្ទះ​ផ្អើល​អ្នក​ភូមិ​ទាំង​យប់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវជន​ខ្មែរ​អ៊ិស្លាម​ម្នាក់​ ព្រោះ​តែ​សុំ​លុយ​ម្តាយ​២០​ដុល្លារ​ យក​ទៅ​ទិញ​ថ្នាំ​ញៀនមិន​បាន​ក៏​រៀប​ផែន​ការ​យក​សាំង​​បម្រុង​​ដុត​ផ្ទះ​ចោល​ ប៉ុន្តែ​គប់​​ដប​សាំង​ហួស​ទៅ​ឆេះ​ផ្ទះ​អ្នក​ជិត​ខាង​ហើយ​ត្រូវ​អ្នក​ភូមិ​ ជួយ​ពន្លត់​ទាន់​ ។ ហេតុ​ការណ៍​​ដ៏​​ភ្ញា​ក់​ផ្អើល​នេះ​កើត​ឡើង​នៅភូមិ​​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ កាល​ពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០​ ​កុម្ភៈ ។

ខេត្ត​កណ្តាល ៖ យុវជន​ខ្មែរ​អ៊ិស្លាម​ម្នាក់​ ព្រោះ​តែ​សុំ​លុយ​ម្តាយ​២០​ដុល្លារ​ យក​ទៅ​ទិញ​ថ្នាំ​ញៀនមិន​បាន​ក៏​រៀប​ផែន​ការ​យក​សាំង​​បម្រុង​​ដុត​ផ្ទះ​ចោល​ ប៉ុន្តែ​គប់​​ដប​សាំង​ហួស​ទៅ​ឆេះ​ផ្ទះ​អ្នក​ជិត​ខាង​ហើយ​ត្រូវ​អ្នក​ភូមិ​ជួយ​ពន្លត់​ទាន់​ ។ ហេតុ​ការណ៍​​ដ៏​​ភ្ញា​ក់​ផ្អើល​នេះ​កើត​ឡើង​នៅភូមិ​​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ កាល​ពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០​ ​កុម្ភៈ ។

លោក​កេត វ៉ាន់ថា នាយ​ផ្នែក​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ក្រុង​តា​ខ្មៅ​ បាន​ឱ្យ​ដឹង​ថា យុវ​ជន​ចិត្ត​​ខ្មៅ​​នេះ ​ឈ្មោះ​ស្មាន ​យូសុះ អាយុ​​២០​ឆ្នាំ ​មាន​លំនៅ​​ភូមិ​-សង្កាត់​ខាង​លើ គឺ​ជាមុខ​សញ្ញា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ទើប​តែ​ចេញ​ពី​មណ្ឌល​កែ​ប្រែ​​ថ្មី​ៗ​នេះ​ ។ ចំណែក​ដើម​បណ្តឹង​ជា​ម្ចាស់​ផ្ទះ​ដែល​រង​ការ​​ឆេះ​ឈ្មោះ​ម៉ាន ភា ភេ​ទ​ស្រី អាយុ​៤៥​ឆ្នាំ រស់​​នៅ​ភូមិ​ឃុំ​កើត​ហេតុ ។ លោក​កេត វ៉ាន់ថា ​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​ឈ្មោះ​យូសុះ ​មាន​សភាព​ស្រវឹង​ស្រា​មក​ដល់​ផ្ទះ​បាន​សុំ​លុយ​ម្តាយ​ចំនួន​២០​ដុល្លារ​ តែ​ម្តាយ​ប្រាប់​ថា គ្មាន​​លុយ​ និង​ជេរ​ស្តី​បន្ទោស​រឿង​ដើរ​លេង​ និង​ស៊ី​ផឹក​។ គ្រា​នោះ​ឈ្មោះ​យូសុះ​ បាន​ដើរ​ចេញ​ពីផ្ទះទៅបាត់​ មួយ​សន្ទុះ​ ​ស្រាប់​តែ​គេ​ឃើញ​ជន​នេះ​កាន់​​សាំង​ដាក់​ក្នុង​ដប​ទឹក​បរិសុទ្ធ​ដើរ​ត្រឡប់​ម​ក​វិញ​ ពេល​ដល់​ផ្ទះ​ក៏​យក​ដែក​កេះ​ដុត​ដប​សាំង​នោះ​ ហើយ​គប់​ឡើង​ទៅ​លើ​សំដៅ​ផ្ទះ​​រ​បស់​ខ្លួន ប៉ុន្តែ​​បែរ​ជា​​រំលង​​ទៅ​ប៉ះ​ផ្ទះ​​របស់​ឈ្មោះ​ម៉ាន ភា បណ្តាល​ឱ្យ​ឆេះ​តាក​ខាង​​មុខ​ឡើង​សន្ធោ​ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នក​ជិត​ខាង​ផ្អើល​ឆោឡោ​នាំ​គ្នា​​ជួយ​ពន្លត់​​ទាន់​ពេល​វេលា ។

ជនបង្ក​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​នាំ​គ្នា​​ដេញ​ចាប់​ ហើយ​ប្រគល់​ឱ្យ​នគរបាល​ចាត់​ការ​តាម​​ពាក្យ​បណ្តឹង​របស់​ម្ចាស់​ផ្ទះ ៕