តារាម៉ូដគូដណ្តឹងរ៉ូណាល់ដូ បង្ហាញម៉ូដឈុតហែលទឹក
នាងអ៊ីរីណា ឆេក តារាម៉ូដដ៏សិចស៊ី ជាសង្សាររបស់កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើក្លឹប Real Madrid បានបង្ហាញមុខជាថ្មី ក្នុងការបង្ហាញម៉ូដឈុតហែលទឹករបស់ទស្សនាវដ្តីកីឡា «ស្ព័រ អ៊ីលឡាស្ត្រេត ប្រចាំឆ្នាំ២០១២» ។ ការបង្ហាញម៉ូដលើកនេះ នាងអ៊ីរីណា ឆេក ស្ថិតក្នុងឈុតមានរូបភាពជាស្បែកខ្លា និងពស់ប្រកបដោយភាពសិចស៊ីគួរឱ្យគយគន់ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងទិដ្ឋភាពគួរឱ្យគយគន់នេះ រូបរាងរបស់នាងបានបង្ហាញនូវភាពស្រស់ស្រាយ និងកំពុងក្លាយជាចំណាប់អារម្មណ៍របស់មនុស្សទូទៅនៅលើពិភពលោក ។
ចែករំលែកព័តមាននេះ