ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌ្រីមសេ១២៥ បុកគ្នា​ជា​មួយ​សង់​កូរ៉េ​​លាន់​ដូច​រន្ទះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​​២​នាក់​ទៀត​របួស​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវ​កែង​លាន់​ដូច​រន្ទះ​​មុខ​​ផ្ទះ​លេខ​​ ១៩ ផ្លូវ​លេខ​២០៥​កែង​៣១០ ​ស្ថិត​ក្នុង​ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​​យប់ថ្ងៃ​ទី​១៨ កុម្ភៈ។

រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​​២​នាក់​ទៀត​របួស​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវ​កែង​លាន់​ដូច​រន្ទះ​​មុខ​​ផ្ទះ​លេខ​​១៩ ផ្លូវ​លេខ​២០៥​កែង​៣១០ ​ស្ថិត​ក្នុង​ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​​យប់ថ្ងៃ​ទី​១៨ កុម្ភៈ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ជិះ​គ្នា​២​នាក់ ​តាម​បណ្តោយ​​ផ្លូវ​លេខ​២០៥ ពី​លិចទៅ​កើត ។ ចំណែក​ម៉ូតូ​សង់​កូរ៉េ ពណ៌​​ទឹកក្រូច ជិះ​គ្នា​២​នាក់ដែរ ​តាម​ផ្លូវ​លេខ​៣១០ ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ផ្លូវកែង​ម៉ូតូ​ទាំង​ពីរ​បាន​បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​​ឱ្យ​​អ្នក​ជិះ​ទាំង​សង​ខាង​ផ្លោង​ទៅ​ជាប់​​នឹង​របង​មាត់ទ្វារ​ចូល​ផ្ទះ​លេខ​១៩តែម្តង ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់​​បាន​ដួល​បោកទៅ​នឹង​របង​ផ្ទះ និង​ខ្លះ​ទៀត​ដួល​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​រង​របួស ក្នុង​នោះ​អ្នក​បើក​ម៉ូតូ​ឌ្រី​ម​សេ​១២៥​សន្លប់ និង​អ្នក​បើក​ម៉ូតូ​សង់​កូរ៉េ​រយះ​មុខមាត់​ហូរ​ឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ ឯអ្នក​ជិះ​ពីក្រោយ​​ទាំង​សង​ខាងរង​របួស​ស្រាល ។ ជន​រង​គ្រោះ​សន្លប់​ត្រូវ​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សង់​កូរ៉េ​មិន​ព្រម​ឡើង​រថយន្ដ​សាមុ​យ​ទេ ដោយ​ទូរស័ព្ទ​ហៅ​បងប្អូន​យក​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​វិញ ៕