ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​​ម្នាក់​​ត្រូវ​​​​រថយន្ត​​ឡិចស៊ីស​​​ RX300បុក​​ហើយ​​គេចបាត់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​រង​របួស​បាក់​ជើង​ឆ្វេងនិង​ដាច់​មុខ​ហូរ​ឈាម​ធ្ងន់ធ្ងរ ខណៈ​ពេល​​ ​ជិះ​ម៉ូតូ​មក​ដល់​​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ដឡិច​ស៊ីសធុនRX300 បើក​បុកបណ្ដាល​ឱ្យ​​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ទៅ​លើ​ចិញ្ចើម​ផ្លូវ​កាល​ ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​មុខ​ភោជនីយដ្ឋានផាត​ធីចំណុច​ផ្លូវ​លេខ​១៦១​កែង​ផ្លូវ​លេខ១៣៨ ស្ថិត​ក្នុង​ក្រុម​៣០ ភូមិ​១១ សង្កាត់ទឹកល្អក់​ទី​

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​រង​របួស​បាក់​ជើង​ឆ្វេងនិង​ដាច់​មុខ​ហូរ​ឈាម​ធ្ងន់ធ្ងរ ខណៈ​ពេល​​ ​ជិះ​ម៉ូតូ​មក​ដល់​​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ដឡិច​ស៊ីសធុនRX300  បើក​បុកបណ្ដាល​ឱ្យ​​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ទៅ​លើ​ចិញ្ចើម​ផ្លូវ​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​មុខ​ភោជនីយដ្ឋានផាត​ធីចំណុច​ផ្លូវ​លេខ​១៦១​កែង​ផ្លូវ​លេខ១៣៨ ស្ថិត​ក្នុង​ក្រុម​៣០ ភូមិ​១១ សង្កាត់ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១១០ ស៊េរី​២០១២ ពណ៌​ក្រហម បើក​តាម​ផ្លូវ​​​លេខ​១៣៨ ពី​កើត​ទៅ​លិច ចំណែក​រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ បើក​តាម​ផ្លូវ​លេខ​១៦១ ពី​ជើង​ទៅ​ត្បូង ។ ពេលមក​ដល់​ចំណុច​ផ្លូវកែង​​ដោយ​រថយន្ដ​បើក​លឿន​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ឱ្យ​ដួល​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ទាំង​ម៉ូតូ​និង​អ្នក​បើកបរបណ្ដាល​ឱ្យ​រង​របួស​បាក់ជើង​ឆ្វេង និង​ដាច់​មុខ​ហូរ​ឈាម ហើយ​ត្រូវ​រថយន្ដ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជនមួយ​ ។ ចំណែក​​រថយន្ដ​ក៏បាន​បន្ថែម​ល្បឿន​បើកគេច​បាត់​ស្រមោល ។ ជាការ​​​​កត់​សម្គាល់​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​​ពេល​យប់​​​​ច្រើន​​តែរថយន្ត​​​​បង្ក​ហេតុ​​បើក​រត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ហៅ​ក្រុម​គ្រួសារ​មក​ជួយ​​នៅ​កន្លែង​កើត​ហេតុ ។​ ​ក្រុមគ្រួសារ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះពេជ្រ វិច្ឆិកា ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ស្នាក់​​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ ម៉ូតូ​​ខូចខាត​ស្ទើរ​ទាំងស្រុង ប៉ុន្ដែ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង ។ បន្ទាប់​​​ពី​​ពិនិត្យ​​សមត្ថកិច្ច​យក​​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដ្ឋានខណ្ឌទួលគោក ៕