ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុកគោ​យន្ត​ រថយន្ត​បុកម៉ូតូ ស្លា.ប់1របួស​ធ្ងន់2នាក់

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្នុងថ្ងៃតែមួយ​យ៉ាង​​ហោច​ណាស់ក៏មានឧប្បត្តិហេតុគ្រោះ​ថ្នាក់​ ចរាចរណ៍២ករណីកើត​ឡើង ដោយឡែក​ពីគ្នា​នៅ​ស្រុកភ្នំស្រុក​និងស្រុកមង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ បណ្តាលឱ្យមនុស្ស​ម្នាក់ស្លា.ប់​ និង​២​នាក់ទៀតរងរបួសធ្ងន់ ។

ខេត្តបន្ទាយមានជ័យ ៖ ក្នុងថ្ងៃតែមួយ​យ៉ាង​​ហោច​ណាស់ក៏មានឧប្បត្តិហេតុគ្រោះ​ថ្នាក់​ចរាចរណ៍២ករណីកើត​ឡើង ដោយឡែក​ពីគ្នា​នៅ​ស្រុកភ្នំស្រុក​និងស្រុកមង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ បណ្តាលឱ្យមនុស្ស​ម្នាក់ស្លាប់​ និង​២​នាក់ទៀតរងរបួសធ្ងន់ ។

លោកវរសេនីយ៍ត្រីស៊ី ឌី អធិការនគរ​បាល​ស្រុកភ្នំស្រុកបានឱ្យដឹងថា នៅវេលាម៉ោង២ និង​១៥នាទីរសៀលថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១២ នៅ​លើ​ផ្លូវលំស្ថិតក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង​ម៉ូតូបុក​ជាមួយគោយន្តកន្ត្រៃបណ្តាលឱ្យអ្នក​បើក​បរ​ម៉ូតូ​រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ជនរងគ្រោះ​ឈ្មោះ​ជុំ រំចង់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ​ក្រសាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោកអធិការរូបនោះ បានបន្តថា មុនពេល​កើតហេតុជនរងគ្រោះឈ្មោះជុំ រំចង់ បានចេញ​ពីហូបការបើកម៉ូតូយ៉ាងលឿនពេលមកដល់​កន្លែងកើតហេតុបានវាក់​នឹងគោយន្តកន្ត្រៃដែល​បើកចេញពីក្នុងភូមិឡើងមកលើថ្នល់ ។ ពេល​នោះជនរងគ្រោះបានព្យាយាមគេចដែរ​តែ​គេច​មិនផុតក៏បុកគោយន្តពេញទំហឹងបណ្តាល​ឱ្យ​បាក់​ស្មងជើងខាងឆ្វេងត្រូវបានក្រុម​គ្រួសារ​ដឹកយក​ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

មួយករណីផ្សេងទៀត នៅស្រុក​មង្គល​បុរី កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ កុម្ភៈ នេះដែរ មាន​គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ​ជាតិ​លេខ៥ ស្ថិតក្នុងភូមិសាស្រ្ត ភូមិពោធិរៀង ឃុំអូរ​ប្រា​សាទ ស្រុកមង្គលបុរី រវាងរថយន្ត​ទំនើប​បុក​ជាមួយម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់​ទៀត​ត្រូវរងរបួសធ្ងន់ ។

លោកវរសេនីយ៍ត្រីយ៉ត សុផល អធិការ​នគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា ជនរង គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាង​លើឈ្មោះយិន សឿន ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិព្រៃចង្ហារលិច ឃុំបន្ទាយនាង ស្រុក​មង្គល​បុរីជាអ្នកបើកបរម៉ូតូស្លាប់នៅនឹង​កន្លែង​កើតហេតុ និងអ្នករួមដំណើរឈ្មោះរុំ នី ភេទ​ប្រុស អាយុ៣២ឆ្នាំ នៅភូមិជា​មួយគ្នារបួស
ធ្ងន់ ។ មុនពេលកើតហេតុរថយន្ត​បាន​បើក​ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់​កន្លែង​កើតហេតុបានបុកម៉ូតូបើកឆ្លងផ្លូវក្នុងទិស​ដៅពី​កើតទៅលិចពេញមួយទំហឹងតែម្តង ។

លោកវរសេនីយ៍ទោឈឿម សុផុន នាយ​ការិយាល័យនគរបាលចរាចរជើងគោកខេត្ត បាន​ឱ្យដឹងថា រថយន្តបន្ទាប់ពីបង្ក​គ្រោះ​ថ្នាក់​បានបើករត់គេចរហូតដល់ស្រុកអូរជ្រៅ ដោយ​ឃើញរថយន្តរបស់សមត្ថកិច្ចដេញ​តាម​ប្រផាប់​ចាប់​ពភីងអ្នកបើកបរ និងអ្នកជិះក្នុងរថយន្ត បានបើកទ្វាររត់គេចខ្លួន​ចោលរថយន្តម៉ាក​កាមរីបាឡែន ពណ៌ខ្មៅ ដែលបច្ចុប្បន្នរថយន្ត​នេះ​កំពុងរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។

លោកនាយការិយាល័យបានបញ្ជាក់ថា​ តាម​​ការត្រួតពិនិត្យសម្ភារនៅក្នុងរថយន្តក្រោម​ការចូលរួមពីសំណាក់លោកផាន់ ភីរម្យ ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៧ កុម្ភៈ យើងបានរកឃើញសម្ភារ​មួយចំនួនដូចជារូបថត និងសម្លៀកបំពាក់របស់​នគរបាលការពារព្រំដែនតែមិនដឹងថា​ ជារបស់​ម្ចាស់រថយន្តឬអ្នកបើកបរនោះទេ ។ ពេល​នេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ហើយមិន​យូរ​មិនឆាប់គង់តែសមត្ថកិច្ចរក​មុខ​អ្នក​បើក​បរ​ឃើញជាមិនខាន ៕