កីឡាករប្រដាល់អាមៀខាន់ភ្ជាប់ពាក្យបំពាក់ចិញ្ចៀនតម្លៃ1,6សែនដុល្លារ
កីឡាករប្រដាល់អាមៀ ខាន់ ជនជាតិអង់គ្លេស សញ្ជាតិប៉ាគីស្ថាន បានភ្ជាប់ពាក្យជាមួយនាងហ្វាយ៉ាល ម៉ាកឌុម ត្រូវជាគូស្នេហ៍ ដោយបំពាក់ចិញ្ចៀនពេជ្រឱ្យនាងតម្លៃ១០០.០០០ផោន ឬប្រហែល១៦០.០០០ដុល្លារ កាលពីថ្ងៃទី២៩ មករា កន្លងមក ។ ពិធីភ្ជាប់ពាក្យខាងលើនេះបានរៀបចំឡើងយ៉ាងអធិកអធម និងមានភ្ញៀវចូលរួមប្រហែល១.០០០នាក់ ។ អាមៀ ខាន់ អាយុ២៥ឆ្នាំ កាលពីមុននេះធ្លាប់ចែចង់នាងឆ័ររីល តារាចម្រៀងនៅក្នុងក្រុម «ហ្គើល អាឡាវ»(Girls Aload) អតីតប្រពន្ធកីឡាករអេសឈ្លីខូល ខ្សែការពារក្លឹប Chelsea ប៉ុន្តែមិនទទួលជោគជ័យ ។
ចែករំលែកព័តមាននេះ