ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* នៅ​កប៉ាល់​មុជទឹក

យុវជន​ពីរ​នាក់​ទើប​ចូល​បម្រើកងទ័ព​ដូច គ្នា ថ្ងៃមួយ​ជួប​គ្នា​នៅ​ភូមិកំណើត ៖
-​នៅ​អង្គភាព​របស់​ឯង មាន​ហៅ​ឈ្មោះ រាល់​យប់​ទេ ?
-​មាន ! ចុះ​អង្គភាព​ឯង ?
-​អត់​ទេ ! ព្រោះ​គ្នា​បម្រើ​ការ​ក្នុង​កប៉ាល់ មុជទឹក​។

  • នៅ​កប៉ាល់​មុជទឹក
  • យុវជន​ពីរ​នាក់​ទើប​ចូល​បម្រើកងទ័ព​ដូច គ្នា ថ្ងៃមួយ​ជួប​គ្នា​នៅ​ភូមិកំណើត ៖
    -​នៅ​អង្គភាព​របស់​ឯង មាន​ហៅ​ឈ្មោះ រាល់​យប់​ទេ ?
    -​មាន ! ចុះ​អង្គភាព​ឯង ?
    -​អត់​ទេ ! ព្រោះ​គ្នា​បម្រើ​ការ​ក្នុង​កប៉ាល់ មុជទឹក​។

    • អណ្ដាត​ត្រូវ​សម្រាក

    លោក​វេជ្ជបណ្ឌិត​និយាយ​ជាមួយ​អ្នកជំងឺ ស្រី ៖
    -​អ្នកស្រី​ត្រូវ​សម្រាក​មួយ​រយៈ​ទើប បាន ។
    -​ប៉ុន្ដែ​លោក​វេជ្ជបណ្ឌិត​អត់​ទាន់​ពិនិត្យ អណ្ដាត​ខ្ញុំ​ផង ។
    -​អណ្ដាត​អ្នកស្រី​ក៏​ត្រូវ​សម្រាក​ដែរ​, ហើយ​សម្រាក​ឱ្យ​ច្រើន​ទៀត​ផង ។

    • ព្យាបាល​ក្បាលទំពែក

    បុរស​ម្នាក់​ចូល​មណ្ឌល​កែសម្ពស្ស​សួរ បញ្ជាក់ ៖
    -​កន្លែង​នេះ​ពិតជា​អាច​ព្យាបាល​ក្បាល ទំពែក​ធ្វើ​ឱ្យ​ដុះ​សក់​វិញ​បាន​មែនឬ ?
    -​ត្រូវ​ហើយ​, អត់​ខុស​ទេ ។ កាល​ខែ​មុន ពួក​ខ្ញុំ​ព្យាបាល​ឱ្យ​បុរស​ម្នាក់​ទំពែក​រលីងណិល ដូច​ពងមាន់ ។ ក្រោយ​ពី​ព្យាបាល​មួយ អាទិត្យ ពេល​ឃើញ​វិក្កយបត្រ​គិតលុយ ស្រាប់តែ​គាត់​បះសក់​ច្រូង ។

    • គ្រោះ​ថ្នាក់​ការងារ

    បុគ្គលិក​ម្នាក់​សួរ​អ្នកធ្វើការ​ក្នុង​អង្គភាព ជាមួយ​គ្នា ៖
    -​នែ​, ម៉េច​ប៉ុន្មាន​ថ្ងៃនេះ​មិនឃើញ​ទៅ​ធ្វើការ ?
    -​ខ្ញុំ​ជាប់​ដេកពេទ្យ​ដោយសារ​គ្រោះថ្នាក់ ការងារ ។
    -​និយាយ​អី​ចម្លែក​ម្ល៉េះ ? ធ្វើការ​ប៊ុ​យ​រ៉ូ គ្រោះថ្នាក់​ការងារ​ពី​ណា​មក ?
    -​នេះ​ជា​ការ​ពិត​, ខ្ញុំ​ស្ងាប​ខ្លាំង​ពេក​ភ្លាត់ ថ្គាមរ​ត់រក​ពេទ្យ​សឹង​មិន​ទាន់ ។

    • មក​ពី​ប្រពន្ធ​មិន​ទៅ

    ឃើញ​បុរស​ម្នាក់​ទំនង​មក​ពី​ជនបទ​ចេះ តែ​ឈរ​សម្លឹង​រថយន្ដ​ដាក់​តាំង​លក់ បុគ្គលិក ប្រចាំការ​កន្លែង​លក់​រថយន្ដ​ដើរទៅ​ជិត និយាយ​បញ្ចុះបញ្ចូល ៖
    -​រថយន្ដ​នេះ​ស្អាត​ណាស់​លោក ។ វា​ជា ម៉ូ​ដ​ថ្មី​ទើបតែ​ចេញ​ក្នុងឆ្នាំនេះ អាច​បើក​លឿន បាន​២០០​ឯណោះ ។
    -​ស្អី​២០០ ?
    -​ឧបមា​ថា លោក​ហូប​បាយ​ល្ងាច​នៅផ្ទះ រួច នាំ​គ្នា​អង្គុយ​មើល​ទូរទស្សន៍​ដល់​ម៉ោង​១០ យប់ បន្ទាប់​មក​លោក​ចង់​ដើរ​លេង​ជាមួយ ប្រពន្ធ​ដោយ​បើករថយន្ដ​ម៉ូ​ដ​ថ្មី​នេះ ធានា​ថា ម៉ោង​១១​យប់​ទៅ​ដល់ទី​ក្រុងប៉ារីស​ភ្លាម ។
    -​អស្ចារ្យ​មែន​តើ ! ថ្ងៃស្អែក​ខ្ញុំ​យក​លុយ មក​ទិញ​មួយ​គ្រឿង ។
    ប៉ុន្ដែ​ថ្ងៃស្អែក​អត់​ឃើញ​អតិថិជន​រូប​នោះ មក​តាម​ការ​សន្យា​, ថ្ងៃ​ខានស្អែក​ក៏​អ៊ីចឹង រហូត​ដល់​២​សបា្ដហ៍​ទើប​បុគ្គលិក​លក់​រថយន្ដ ជួប​គាត់​តាម​ផ្លូវ ។
    -​លោក​មាន​បញ្ហា​អី​ឬ បានជា​មិនឃើញ ទៅ​ទិញ​រថយន្ដ ?
    -​ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ មក​ពី​ប្រពន្ធ​ខ្ញុំ យល់​ខុស​ពី​ខ្ញុំ នាង​ថា​យើង​ចាំបាច់​ទៅ​ក្រុង ប៉ា​រី​ស​ដែល​អត់​មាន​ស្គាល់​អ្នក​ណា​ម្នាក់​នៅ ម៉ោង​១១​យប់ ធ្វើ​អី ?

    • អស់តែ​កន្លែង​អ​ង្គុ​យ

    នារី​ម្នាក់​ឡើង​រថយន្ដ​បឺស ឃើញ​សុទ្ធតែ ប្រុស​ៗ​ជិះ​ណែន អត់​មាន​សល់​កន្លែង​សោះ ។ នាង​ឈរ​មួយសន្ទុះ​មិនឃើញ​ប្រុស​ណា​ផ្ដល់ កន្លែង​ឱ្យ​អង្គុយ​ក៏​ស្រែកសួរ ៖
    -​នៅ​ទី​នេះ​អស់​មនុស្ស​មាន​សុជីវធម៌ ហើយ​ឬ​យ៉ាងម៉េច ?
    យុវជន​ម្នាក់​ឆ្លើយ​ផូង ៖
    -​អ្នកមាន​សុជីវធម៌​មិន​ទាន់​អស់​ទេ យ៉ាង ហោច​ណាស់​ក៏​នៅ​មាន​ខ្ញុំ​ម្នាក់​ដែរ​, អស់​តែ កន្លែង​អង្គុយ​ប៉ុណ្ណោះ ។