ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិកបក្ស​សម រង្ស៊ី​17នាក់​​ទៀត​ចូល​ CPPចំថ្ងៃបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​នៅ​​​​រសៀល​ថ្ងៃទី​​២៧ មករា ​​ដែល​ជា​ថ្ងៃបញ្ចប់​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​​ជ្រើស​តាំង​​សមាជិក​ ព្រឹទ្ធសភា ​​សមា​ជិក ​សមាជិកា​គណបក្ស​​ សម រង្ស៊ី ​​ចំនួន១៧​នាក់ សុទ្ធ​តែ​​ជា​សមាជិក​ក្រុមប្រឹក្សា​​​ឃុំ-សង្កាត់ ​​(ជំទប់ទី១ និងជំទប់ទី២)​​​​​មកពីស្រុក​ក្រគរ ​ស្រុក​ភ្នំក្រវាញ ​ក្រុងពោធិ៍សាត់ ​​​ស្រុកបាកាន និង​​ស្រុក​​កណ្តៀង​បាន​មក​ចូលរួម​ជាមួយ​គណបក្ស​ ​ប្រជាជន​កម្ពុជា ។

ខេត្តពោធិ៍សាត់ ៖ ​នៅ​​​​រសៀល​ថ្ងៃទី​​២៧ មករា ​​ដែល​ជា​ថ្ងៃបញ្ចប់​​យុទ្ធនាការ​​ឃោសនា​​បោះឆ្នោត​​ជ្រើស​តាំង​​សមាជិក​ ព្រឹទ្ធសភា ​​សមា​ជិក ​សមាជិកា​គណបក្ស​​ សម រង្ស៊ី ​​ចំនួន១៧​នាក់ សុទ្ធ​តែ​​ជា​សមាជិក​ក្រុមប្រឹក្សា​​​ឃុំ-សង្កាត់ ​​(ជំទប់ទី១ និងជំទប់ទី២)​​​​​មកពីស្រុក​ក្រគរ ​ស្រុក​ភ្នំក្រវាញ ​ក្រុងពោធិ៍សាត់ ​​​ស្រុកបាកាន  និង​​ស្រុក​​កណ្តៀង​បាន​មក​ចូលរួម​ជាមួយ​គណបក្ស​ ​ប្រជាជន​កម្ពុជា ។

ពិធីបញ្ចូល​​សមាជិក​ សមាជិកាថ្មី​បាន​ធ្វើ​នៅ​ទី​ស្នាក់ការ​​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​​​ក្រោម​អធិបតីភាព​​លោកឆាយ សារ៉េត ​ប្រធាន​​គណៈ​កម្មាធិការ​​គណបក្សខេត្ត​​ លោកខូយ ​​សុខា អនុ​ប្រធាន​គណៈកម្មា​ធិការ​គណបក្ស​ខេត្ត ​និង​លោកម៉ក់​ រ៉ា អនុប្រធាន​អចិន្ត្រៃយ​៍​គណបក្ស​​ខេត្ត ។

សមាជិក សមាជិកា​គណបក្ស​​សម រង្ស៊ី ​ដែល​ចូលមក​ទាំង​១៧​នាក់នេះ សុទ្ធតែ​បានលើក​ឡើង​​ដូចៗគ្នាថា ​​ការ​ដែល​ពួកគាត់​ចូលបម្រើ​ការ​ការងារ​នៅ​គណបក្ស​​​​សម រង្ស៊ី ​នោះ ដោយ​សារ​ឃើញ​បាវចនា​​​​​០៣ គឺជាសីលធម៌ ​សច្ច​ធម៌ ​​យុត្តិ​ធម៌ ​និងលទ្ធិប្រជាធិបតេយ្យ​​​​ ប៉ុ​ន្តែ​ការ​អនុវត្តន៍​​​​ផ្ទុយ​ស្រឡះ​​ទៅវិញ ។ ​ជាក់ស្តែង​មុនបញ្ចប់​​​​ការ​ឃោសនា​​បោះឆ្នោតនេះ គេ​បានហៅសមាជិក​​ទាំងអស់​​ឱ្យ​​ទៅស្បង​​​ បើអ្នកណាក្បត់​​នឹងត្រូវ​ភ្លើង​ឆេះ​​ផ្ទះ​​​ រន្ទះបាញ់ ឬ​​គ្រោះថ្នាក់​ចរា​ចរន៍​​​ស្លាប់​ចោល​​ប្តី​ប្រពន្ធ​ ឬកូន ។ ប្រកាន់លទ្ធិប្រជា​ធិបតេយ្យ​​​​​ស្តីបើកន្លងមក​គេឱ្យ​​សមា​ជិក​​​តាម​ដាន​គ្នាទៅវិញទៅមក ​ហើយ​ការ​រៀប​ចំ​​​រចនា​សម្ព័ន្ធ​ជា​លក្ខណៈគ្រួសារ​និយម ​បក្សពួក​និយម ធ្វើឱ្យ​បែកបាក់​ផ្ទៃក្នុងអស់រលីង ។ ​នយោ​បាយ​​គណ​បក្ស​សម រង្ស៊ី ​​គឺជានយោបាយ​​បោកប្រាស់​សុទ្ធ​សាធ ហើយសូម​អំពាវនាវឱ្យ​បងប្អូន​​នាំគ្នា​ចាក​ចេញពីគណបក្ស សម រង្ស៊ី​ មកចូល​រួម​ជាមួយ​គណបក្ស​​ប្រជាជនកម្ពុជា​វិញ ព្រោះ​គណបក្ស​​​​ប្រជាជនកម្ពុជា​​មាន​មេ​ដឹកនាំល្អ ចាស់ទុំ ​ផ្នែក​នយោបាយ​​​ ខិតខំ​​កសាងប្រទេសជាតិ ​​និង​ជួយ​សង្គ្រោះ​​​ប្រជាជន​មិនប្រកាន់គណបក្ស​​នយោ​បាយ​​​ មិន​ដើរញុះញង់​​​ឱ្យ​ប្រជាជន​​​​ប្រឆាំងតវ៉ា ​ឬជេរគេដូច​គណបក្ស​​​សម រង្ស៊ី​ទេ ។ ពួកគាត់​​ទាំង​អស់​គ្នា​សម្រេចចិត្ត​​​ចូលមក​​រួមរស់ជា​មួយ​គណបក្ស​​ប្រជាជនកម្ពុជា​​ដោយ​ឥត​លក្ខខណ្ឌ ​​ដើម្បី​​​​រួមគ្នា​កសាង​ប្រទេស​​ឱ្យរីកចម្រើន​​ និងដើរ​​តាមសម្តេច​​ទាំង៣​ជារៀងរហូត ។

លោក​ឆាយ សារ៉េត បាន​សម្តែង​​ទឹក​ចិត្ត​រីក​រាយ​ក្នុង​ការ​ទទួល​បង​ប្អូន​កុំថា​ឡើយ​​១៧​នាក់ ​ប៉ុន្មាន​នាក់​ក៏​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​យក​ដែរ គឺ​​បើក​ចំហរ​រហូត ប៉ុន្តែ​​មិន​បង្ខិត​បង្ខំ​​ទេ ។ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​យើង​នឹង​រួម​រស់​ជា​មួយ​គ្នា​ក្នុង​មហា​គ្រួសារ​​តែ​មួយ​គ្មាន​​អ្នក​ចាស់​គ្មាន​អ្នក​ថ្មី​ទេ ​ហើយ​អ្នក​នៅ​ក្នុង​គណ​បក្ស​​ពី​មុន​ក៏​ឈ្នះ អ្នក​ទើប​​​នឹង​ចូល​មក​ក៏​ឈ្នះ​ដូច​គ្នា ។ ​នៅថ្ងៃទី​២៩ មករា ​ឆ្នាំ​២០១២ ​ខាងមុខ​នេះ ​​មាន​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមាជិក​​ព្រឹទ្ធ​សភា​​ដូច្នេះ​ការ​ចូល​មក​រួម​រស់​​របស់​បង​ប្អូន​នា​ពេល​នេះ គឺ​​ទាន់​ពេល​វេលា​ល្អ​​ណាស់​ដើម្បី​​បាន​ជា​​កម្លាំង​មហា​សាមគ្គ​ី​ថែម​ទៀត ។

គួរ​រំលឹក​ថា ​កាលពី​ខែ​មុន​សមាជិក​គណ​បក្ស​​សម​រង្ស៊ី ​ចំនួន​៥​រូប សុទ្ធ​តែ​​មានតំណែអ​ក្នុង​សមា​ជិក​ក្រុម​ប្រឹក្សា​​ខេត្ត ស្រុក ក្រុង បាន​ចូល​មក​រួម​រស់​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រួច​មកហើយ ​ឥឡូវនេះ​បាន​​ចូលរួម​ចំនួន​១៧​នាក់​ទៀត​ជា​សមាជិក​​ សមាជិកា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ (ជំទឮប់​ទី១ និង​ទី២) ​សរុប​ទាំង​អស់​​២២​នាក់​ហើយ ៕