រាជធានីភ្នំពេញ ៖ យោងតាមប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជាបានអោយដឹងនៅព្រឹកថ្ងៃទី២២ មករា ២០១២ នេះថា ព្រឹទ្ឋសមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ជា សុទ្ធ នៅក្នុងវ័យ៨៦ឆ្នាំ បានទទួលមរណភាពហើយ ដោយជរាពាធក្នុងវ័យជាង៨០ឆ្នាំកាលពីល្ងាចថ្ងៃទី២១ មករា ២០១២ ។ គួរបញ្ជាក់ថា លោក ជា សុទ្ធ គឺជាសមាជិករដ្ឋសភាមណ្ឌលព្រៃវែង។ លោកជាមនុស្សចាស់ទុំនិងមានឥទ្ឋិពលម្នាក់ ក្នុងចំណោមមនុស្សវ័យចំណាស់ក្នុងសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សរបស់គណបក្សប្រជាជនកម្ពុជា ។
លោកសមាជិកសភា ជា សុទ្ធ ធ្លាប់មានតួនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (ឧបនាយករដ្ឋមន្រ្តី) ក្នុងសម័យរដ្ឋកម្ពុជា និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំ
ឡើងដោយអង្គការសហប្រជាជាតិ លោកបានជាប់ជាតំណាងរាស្រ្តមណ្ឌលព្រៃវែងរហូតមកទល់នឹងលោកបានទទួលមរណភាពនៅថ្ងៃទី២១ មករា ២០១២នេះ ៕
ចែករំលែកព័តមាននេះ