ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្តខ្លីៗ ៖ ការវះកាត់​បាន​សម្រេច​ផល​

12 ឆ្នាំ មុន

​ស្ត្រី​ម្នាក់​​មួម៉ៅស្រែក​ឡូឡា​ដាក់​លោក​វេជ្ជ ​បណ្ឌិត​ឯក​ទេស​​​ភ្នែក ៖
-ម្សិល​មិញ​ខ្ញុំ​វះ​​ភ្នែក​​ជា​លើក​ចុង​ក្រោយ​នៅ​​កន្លែង​​លោក​វេជ្ជ​ បណ្ឌិត​ ​មានគេ​លួច​ប្តូរ​សំណុំ​សក់​ក្លែង​ក្លាយ​​ដែល​ខ្ញុំ​ពាក់​លើ​ក្បាល

ស្ត្រី​ម្នាក់​​មួម៉ៅស្រែក​ឡូឡា​ដាក់​លោក​វេជ្ជ ​បណ្ឌិត​ឯក​ទេស​​​ភ្នែក ៖
-ម្សិល​មិញ​ខ្ញុំ​វះ​​ភ្នែក​​ជា​លើក​ចុង​ក្រោយ​នៅ​​កន្លែង​​លោក​វេជ្ជ​បណ្ឌិត​ ​មានគេ​លួច​ប្តូរ​សំណុំ​សក់​ក្លែង​ក្លាយ​​ដែល​ខ្ញុំ​ពាក់​លើ​ក្បាល, ខ្ញុំ​ទើប​​តែ​ដឹង​យប់​មិញ​នេះ​ឯង ។ ​សំណុំ​សក់​ខ្ញុំ​ពាក​់ជា​របស់​ល្អ​ ទិញ​ថ្លៃ​ណាស់ ។ ​ចំណែក​សំណុំ​សក់​​គេ​លួច​ប្តូរ​នេះ​ជា​ប្រភេទ​​ថោក​បំផុត ។
-អ្នក​​ស្រី! ខ្ញុំ​សូម​អះអាង​ថា ​ក្នុង​រយៈ​ពេល​​ខ្ញុំ​ធ្វើ​ការ​វះកាត់​ជូន​អ្នក​ស្រី​ គ្មាន​អ្នក​ណា​លួច​ប្តូរ​សំណុំ​សក់​​អ្នក​ស្រីទេ ។ ​នេះ​មកពី​ការវះ​កាត់​ទទួល​​​​លទ្ធ​ផល​​ល្អ ។ ​បើ​អ្នក​ស្រី​អត់​វះកាត់​ភ្នែក​ទេ ​ក៏​មិន​​អាច​ដឹង​​ថា សំណុំ​សក់​​លើ​ក្បាល​អ្នក​ស្រី​ជា​ប្រភេទ​ថោក​បំផុតដែរ៕