ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គោ​​ចម្លែក​​​កើត​មក​មុខ​​និងក្បាលដូច​មនុស្ស​

13 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​នៅ​ក្នុង​ភូមិ​អន្លង់​​ចា ឃុំ​ព្រះ​ស្តេច ស្រុក​ព្រះ​ស្តេច ​​​​មាន​មេគោ​​​​១​ក្បាល​​​កើត​​​​​កូន​មក​មាន​ភាព​​​ចម្លែក​​​​មុខ​​និង​ ក្បាល​ដូច​មនុស្ស​។ ទោះបី​ជា​បែប​ណា​ កូនគោ​​ចម្លែក​នេះ​កើត​​មក​ក៏​ងាប់​​ទៅ​វិញ ។
លោក​ឈុន សឿន ​អាយុ​​៤០​ឆ្នាំ​ ជា​ម្ចាស់​​​​គោ​​​​និយាយ​ថា គាត់​​មាន​គោ​​មេ​​​២​ក្បាល​ ​ហើយ​មេគោ​​១​ក្បាល​​បាន​កើត​​កូនមក​​​​ជា​​​​​​លើ​ក​ទី២​ នៅ​ថ្ងៃទី​​៩ មករា​ ​ស្រាប់​តែ​​​ចម្លែក​​ព្រោះ​​ដង​ខ្លួន​​និង​​ជើង​ជា​គោ​ធម្មតា​​ តែ​​​ដោយ​

ខេត្ត​ព្រៃវែង ៖ ​នៅ​ក្នុង​ភូមិ​អន្លង់​​ចា ឃុំ​ព្រះ​ស្តេច ស្រុក​ព្រះ​ស្តេច ​​​​មាន​មេគោ​​​​១​ក្បាល​​​កើត​​​​​កូន​មក​មាន​ភាព​​​ចម្លែក​​​​មុខ​​និង​ក្បាល​ដូច​មនុស្ស​។ ទោះបី​ជា​បែប​ណា​  កូនគោ​​ចម្លែក​នេះ​កើត​​មក​ក៏​ងាប់​​ទៅ​វិញ ។ 
លោក​ឈុន  សឿន  ​អាយុ​​៤០​ឆ្នាំ​ ជា​ម្ចាស់​​​​គោ​​​​និយាយ​ថា គាត់​​មាន​គោ​​មេ​​​២​ក្បាល​ ​ហើយ​មេគោ​​១​ក្បាល​​បាន​កើត​​កូនមក​​​​ជា​​​​​​លើ​ក​ទី២​  នៅ​ថ្ងៃទី​​៩ មករា​ ​ស្រាប់​តែ​​​ចម្លែក​​ព្រោះ​​ដង​ខ្លួន​​និង​​ជើង​ជា​គោ​ធម្មតា​​ តែ​​​ដោយ​ឡែក​​ក្បាលនិង​មុខ​​​មាន​​សណ្ឋាន​​​ប្រហាក់​ប្រហែល​​​​​មនុស្ស​​​ទៅវិញ ។  ​កូន​គោ​​នេះ​ក៏​​មាន​សក់​​ដូច​​​​សក់​​មនុស្ស​​ក្មេង​​កើត​មក​​​អាយុ​២ឆ្នាំ​ មាន​ភ្នែក​​តែម្ខាង​ស្តាំ ខាង​​​ឆ្វេង​ខ្វាក់ ។​​ រីឯ​​​មាត់​​​​​ដូច​មាត់​​មនុស្ស​​ហើយ​​មាន​ធ្មេញ​​​​៣​​ទៀតផង​​​ ។ ​ដោយ​​​ឡែក​​មេគោ​​​នេះ​​​ កាលពីកូន​លើកទី១  ​មាន​​​លក្ខណៈជា​គោ​​ធម្មតា​ ។

ស្ត្រី​​​​ម្ចាស់​​គោ​​ឈ្មោះ​​​ញឹម ស្រីពៅ  អាយុ​​​៤០​ឆ្នាំ ​ក៏​បាន​ឱ្យ​ដឹងថា​ កាលណោះគាត់​​​យល់សប្តិ​​ឃើញ​​ មាន​គេ​ឱ្យ​​គោ​​មេ​​១ក្បាល​ ​យក​​ទៅ​​ជល់​ភ្នាល់នឹងដំរី​​​សីល​​​១​ក្បាល​ ដោយ​​​គេ​​ប្រាប់​​​​ថា​​បើជល់​​​ឈ្នះ​​​នឹង​បាន​​​រង្វាន់​ធំ តែ​​បើចាញ់​​​ច្បាស់​​​ជា​​​ងាប់​​​ធ្លាក់​ទៅនរក​​​​មិន​ខាន ។ ​​​ព្រលឹង​គាត់​​​​​ក៏​យក​​កូន​​គោ​មេ​១ក្បាល​​នោះ​ទៅ​​ជល់​​​នឹង​ដីរី​​​ ​លុះ​​ជល់​​ទៅក៏​ចាញ់​​​ដំរី​ ហើយ​​គោ​​នោះ​ពេល​​កំពុង​ជល់​​ក្លាយខ្លួន​​ជា​ក្របី​​ឈ្មោល​​ លុះ​​​ពេល​​​ជល់​ចាញ់​​​បាន​​​​ក្លាយ​ជា​​ក្របី​​១​​​​កំណាត់​​ និង​​សេះ​​១កំណាត់​​ហើយ​ក៏​​រលាយ​​​រូប​បាត់​ទៅ​ ។

ទាក់​ទង​​នឹង​ការ​​​​​​យល់​សប្តិ​​​​​នេះ​​គាត់​មិន​​ចាប់​​អារម្មណ៍​ទេ លុះ​​​កូន​គោ​​កើត​មក​​​ក៏ស្រាប់​តែ​​​មាន​​រូប​​រាង​​ចម្លែក​​​បែប​នេះ​​​​អ្នក​ភូមិ​នាំគ្នា​​​​​​ផ្អើល​​​​​មើល​​​គ្រប់ៗគ្នា​ តែ​​គាត់​​​មាន​​​ការ​នឹក​អាណិត​​កូន​គោ​​ចម្លែក​​​ពេល​​​ងាប់​គាត់​​​បាន​ធ្វើ​​​​សង្ឃទាន​​ឱ្យ​​មួយ​ព្រឹក​​​ផង​ដែរ ៕