ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្តខ្លីៗ ៖ ប្រាប់​ម៉េច​ធ្វើ​អញ្ចឹង​

12 ឆ្នាំ មុន

លោក​នាយក​ក្រុម​​ហ៊ុន​​ម្នាក់​កាច​ដូច​ខ្លា​ ​មួយ​ថ្ងៃៗ​​ បើ​មិន​បាន​ជេរ​​បញ្ចោរ​​ថ្នាក់​​ក្រោម​​លេប​​​បាយ​អត់​ចូល​ទេ ។ ថ្ងៃ​មួយ​លោក​​នាយក​​ក្រុម​ហ៊ុន​​រូប​នោះ​​ដឹង​ក្លិន​ថ្នាក់​​អគ្គ​ នាយកក្រុម​ហ៊ុន​ត្រៀម​​ចុះ​ស្រាវ​ជ្រាវ​​ ដើម្បី​​កែ​សម្រួល​ក្នុង​ជួរ​ថ្នាក់​ដឹក​​​​​នាំ​ឡើងវិញ ​ក៏​បើក​​ការ​ប្រជុំ​បុគ្គ​លិក​​កម្ម​ករ​​ទាំង​អស់​​ក្នុង​ក្រុម​​ហ៊ុន ៖

លោក​នាយក​ក្រុម​​ហ៊ុន​​ម្នាក់​កាច​ដូច​ខ្លា​ ​មួយ​ថ្ងៃៗ​​ បើ​មិន​បាន​ជេរ​​បញ្ចោរ​​ថ្នាក់​​ក្រោម​​លេប​​​បាយ​អត់​ចូល​ទេ ។ ថ្ងៃ​មួយ​លោក​​នាយក​​ក្រុម​ហ៊ុន​​រូប​នោះ​​ដឹង​ក្លិន​ថ្នាក់​​អគ្គ​នាយកក្រុម​ហ៊ុន​ត្រៀម​​ចុះ​ស្រាវ​ជ្រាវ​​ ដើម្បី​​កែ​សម្រួល​ក្នុង​ជួរ​ថ្នាក់​ដឹក​​​​​នាំ​ឡើងវិញ ​ក៏​បើក​​ការ​ប្រជុំ​បុគ្គ​លិក​​កម្ម​ករ​​ទាំង​អស់​​ក្នុង​ក្រុម​​ហ៊ុន ៖
-ថ្ងៃ​​នេះ​ខ្ញុំ​សូម​​ជូន​ដំណឹង​ដល់​បង​ប្អូន​ទាំង​អស់​ថា ថ្នាក់​​អគ្គ​នាយក​ក្រុម​ហ៊ុន​ជិត​ចុះ​មក​ស្រាវ​ជ្រាវ​ដើម្បី​កែ​សម្រួល​ការ​ងារ​ឡើង​វិញ ។ ដូច្នេះ​​ខ្ញុំ​សូម​ផ្តាំ​​ បើ​ថ្នាក់​​លើ​សួរ​ថាម៉េច​ក៏​ដោយ ​សូម​ឆ្លើយ​​​ដូច​​គ្នា​​ថា ខ្ញុំពេញចិត្ត​​ណាស់, ឮទេ?
ទាំង​អស់​​គ្នា​ងក់​ក្បាល និងឆ្លើយ​បាទ, ចាស…​លាន់​ទ្រហឹង ។ ​លោក​នាយក​ញញឹម​ពេញ​ចិត្ត​ ព្រោះ​យល់​ថា ថ្នាក់​​លើ​ពិត​ជា​ចុះ​មក​ស្ទាប​ស្ទង់​ការ​ដឹក​នាំ​របស់​ខ្លួន​ជា​បឋម, ដូច្នេះ​​ឮ​ពាក្យ «ខ្ញុំ​ពេញ​ចិត្ត​ណាស់!» មុខ​ជា​ឱ្យ​ខ្លួន​ធ្វើ​នាយក​បន្ត​ទៀត​មិន​ខាន ។ ​ដឹង​អីថ្នាក់​លើ​មិន​បាន​​សួរ​បុគ្គ​លិក​កម្ម​ករ​ពីចរិត​​ និង​ការ​ដឹក​នាំ​របស់​នាយក​ក្រុម​ហ៊ុន​​ឯណា, ​ក្រោយ​ពេល​ដើរ​ពិនិត្យ​​ការ​ងារ​រួច បើក​ការ​ប្រជុំ​​មនុស្ស​ក្នុង​​ក្រុម​ហ៊ុន ព្រម​ទាំង​សួរ ៖
-បើ​ពួក​​ខ្ញុំ​ប្តូរ​នាយក​ក្រុម​ហ៊ុន​ តើ​បង​ប្អូន​យល់​​យ៉ាង​ណា​ដែរ?
ពួក​បុគ្គ​លិក​​កម្ម​ករ​ដែល​ទន្ទេញ​​ចាំ​មាត់​ពាក្យ​សម្រាប់​ឆ្លើយ​រួច​ហើយ ឮសួរ​ភ្លាម​ឆ្លើយ​​ព្រម​គ្នា ៖
-ខ្ញុំ​​ពេញចិត្តណាស់!