ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋមកពីភូមិស្វាយជ្រុំខេត្តព្រះ​វិហារសុំឲ្យសម្តេចតេជោជួយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ​ជា​១០០នាក់តំណាងឲ្យ១៥៧គ្រួសារមកពីភូមិ​ស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំគ្នាកាន់បដាពាក្យស្លោកនិងរូបថតសម្តេច​តេជោ ព្រមទាំងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៥ មករា ២០១២ នៅមុខវត្តបទុមវត្តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បីសុំឱ្យសម្តេចតេជោ​ជួយ​

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ​ជា​១០០នាក់តំណាងឲ្យ១៥៧គ្រួសារមកពីភូមិ​ស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បាននាំគ្នាកាន់បដាពាក្យស្លោកនិងរូបថតសម្តេច​តេជោ ព្រមទាំងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៥ មករា ២០១២ នៅមុខវត្តបទុមវត្តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បីសុំឱ្យសម្តេចតេជោ​ជួយ​អន្តរាគមន៍ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​បាន​រស់​នៅលើទីតាំងចាស់។

យោងតាមញាត្តិរបស់ប្រជាពលរដ្ឋដែល​ដាក់ជូនខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន​បាន​រៀបរាប់ថា កាលពីថ្ងៃទី៣០ ធ្នូ ២០១១ វេលា​ម៉ោង៨ព្រឹកលោក ស ថាវី អភិបាលរងខេត្ត​ព្រះ​វិហារ លោកយ៉ាក វណ្ណលុច្ស មេបញ្ជាការ​រង​កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំ​កម្លាំង​ទ័ពប្រដាប់ដោយអាវុធប្រហែលជា៤០០​នាក់ មករុះរើ និងបំផ្លិចបំផ្លាញផ្ទះផ្សារ ​សាលា​រៀន វត្ត​អារាម ដោយប្រើគ្រឿងចក្រឈូសឆាយ​ផល​ដំណាំខ្ទេចខ្ទីចោលអស់មិនការអនុគ្រោះ ដល់​ប្រជាពលរដ្ឋឡើយ។

ភូមិស្វាយជ្រុំ នេះ​គឺ​ជាភូមិចាស់តាំងពីជំនាន់​ដើមដែលមាន​ចម្ងាយ១៣គីឡូម៉ែត្រពីភ្នំ​ប្រាសាទ​ព្រះវិហារ ដោយមានកត់ត្រាទុកក្នុង​ផែន​ទី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា ហើយនៅ​ក្នុង​ឆ្នាំ២០០០ លោក​ព្រាប តាន់ និងលោកជា សុផារ៉ា ដែលផ្តើមអភិ​វឌ្ឍន៍ប្រាសាទព្រះវិហារ​គាត់​ក៏អំពាវនាវឲ្យប្រជា​ពលរដ្ឋណាដែលស្ម័គ្រ​ចិត្ត​ចូល​មករស់នៅភូមិនេះ​ឡើងវិញរួចបាន​សន្យា​ទំនុកបំរុងស្បៀងអាហារ​ឲ្យរយៈពេល៥ឆ្នាំ និងបង្កើតសាលារៀន​វត្តអារាម​ស្រះទឹក ហើយ​ជំរុញ​ឲ្យប្រជាពលរដ្ឋខិតខំបង្ក​បង្កើនផលលើក​ស្ទួយជីវភាពគ្រួសារប្រចាំថ្ងៃ​ទៀតផង។

ការរស់នៅចំណុចខាងលើរបស់ប្រជាពលរដ្ឋ​ដោយមានការអនុញ្ញាត និងទទួលស្គាល់ពី​ព្រះ​រាជក្រឹត្យ ន.ស.រ.ក.ត លេខ០៤០៦, អនុក្រឹត្យ អ.ន.ក្រ.បក លេខ១១៨, ដីកាលេខ៣២ ដ.ក របស់សាលាខេត្តព្រះវិហារ និងលិខិតទីស្តីការ​គណៈរដ្ឋមន្រ្តីលេខ៥៩០ស.ជ.ណ ដែលបាន​និយាយ​យា៉ងច្បាស់ឲ្យប្រជាពលរដ្ឋរស់នៅ​ផ្សារជើងប្រាសាទនិងភូមិគ១ មករស់នៅក្នុង​ភូមិ​ធម្មជាតិ ដោយឡែកវត្តគ១ ត្រូវរុះរើមក​សាង​សង់រួមគ្នាជាមួយវត្តស្វាយជ្រុំ ពីព្រោះវត្ត​ស្វាយជ្រុំនេះជាទីតាំងភូមិចាស់ ហើយសម្តេច​តេជោ និងលោកជំទាវបានឧបត្តម្ថថវិកា​ចំនួន​៣០០​លានរៀលទៀតផង៕           
                                    ប៊ុនរី