ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ចេញ​-​ចូល​ឆ្លង​ដែន​ទៅ​មក​ធម្មតា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ជាប់​ថៃ

1 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​-​ចូល​ធម្មតា​នៅ​ក្នុង​តំបន់​អន្តរជាតិ​ព្រំ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ចេញ​-​ចូល​ធម្មតា​នៅ​ក្នុង​តំបន់​អន្តរជាតិ​ព្រំ ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ ម៉េ​ង ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ប្រទេស​ថៃ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ប្រើ​លិខិតឆ្លងដែន លុះ​ធ្វើការ​រហូត​ដល់​ពេល​អស់​សុពលភាព លោក​និង​ប្រពន្ធ ក៏​បាន​ធ្វើ​ដំណើរ​មក​បន្ត​សារ​ថ្មី​ឡើង​វិញ​នៅ​ច្រក​ទ្វារ​ព្រំដែន​ទាំង​ខាង​ខ្មែរ និង​ថៃ ។

លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​ខ្មែរ មិន​មាន​សភាពការណ៍​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ពិសេស ពលករ​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក​ដោយ​រលូន ។
បើ​ទោះបីជា​មាន​សភាព​តានតឹង​នៅ​ព្រំដែន​ខាង​ខេត្តព្រះវិហារ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង
ចម្រាស់​គ្នា​ជាមួយនឹង​ភាគី​ថៃ​ក៏​ដោយ​។

លោក​បញ្ជាក់​ទៀត​ថា បើ​ពិនិត្យ​មើលទៅ​សភាពការណ៍​ខាង​ថៃ និង​ខាង​ខ្មែរ មិនឃើញ​មានការ​តានតឹង ឬ​មានការ​រឹត​ដ្បិត​ការ​ធ្វើ​ដំណើរ​នោះ​ទេ ពោល​គឺ​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ និង​ឡាវ ដែល​ជា​ពលករ​ព្រមទាំង​ភ្ញៀវ​បរទេស​ចរ​ឆ្លង​ដែន​ចូល​ពី​ខ្មែរ​ទៅ​ថៃ និង​មាន​អ្នក​ឆ្លង​ដែន​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា ក៏​នៅ​តែ​ធ្វើ​ដំណើរ​ធម្មតា​គ្មាន​ការ​ភិត​ភ័ត​អ្វី​ឡើយ ។

ចំណែក​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​កសិផល ទាំង​ខាង​ឈ្មួញ​ខ្មែរ និង​ថៃ ក៏​បើកបរ​ចេញចូល​ទៅ​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ ដោយ​រលូន​ដែរ គ្មាន​ការ​រាំងស្ទះ​អ្វី​នោះ​ឡើយ ខណៈ​ដែល​អ្នក​លក់ដូរ​នៅ​តាម​ដងផ្លូវ ក៏​មមារ​ញឹក ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​នៅ​ច្រក​ទ្វារ​នេះ មានដំណើរ​ការ​ធម្មតា​ទេ ដោយ​គ្មាន​សភាព​ការ​អ្វី​ប្លែក​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដោយ​សមត្ថកិច្ច​ប្រចាំការ​នៅ​បន្ត​សហការ​គ្នា​ជាមួយ​ខាង​ភាគី​ថៃ​ក្នុង​ការ​ទទួលភ្ញៀវ​ឆ្លង​ដែន​ចេញចូល​ទៅ​មក ដោយ​មាន​ភាព​កក់ក្តៅ ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​យកចិត្តទុកដាក់​តាម​តួនាទី​របស់​ខ្លួន ក្នុង​ការ​ពិនិត្យ​ឯកសារ និង​លិខិតឆ្លងដែន​របស់​ពលរដ្ឋ ដើម្បី​កុំឱ្យ​មានការ​ខ្វះចន្លោះ ដែល​នាំ​ឱ្យ​មានការ​លំបាក​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ