តាំងបង្កួយចម្លែកឱ្យទស្សនានៅឧទ្យានសត្វ
លោកកានយ៉ាឆៃ សែនវង្ស នាយកឧទ្យានសត្វតុសិត ប្រទេសថៃឱ្យដឹងកាលពីថ្ងៃទី២៨ ធ្នូ ថា ឧទ្យានបានយកសត្វចម្លែកហ្គីឡា ជាសត្វបង្កួយមានពិសដាក់បង្ហាញសម្រាប់ស្វាគមន៍ឆ្នាំថ្មី២០១២។ សត្វចម្លែកហ្គីឡា ជាសត្វមានពិស ប្រទះឃើញនៅវាលខ្សាច់អារីសូណា ភាគខាងលិចឆៀងខាងត្បូងសហរដ្ឋអាមេរិកមានប្រវែង២ហ្វូត។ វាជាបង្កួយធំបំផុតនៅសហរដ្ឋអាមេរិកដោយដងខ្លួនមានចំណុចខ្មៅ ស៊ីជម្ពូ និងពណ៌លឿង ហើយរស់នៅក្នុងរូង ឬកន្លៀតថ្ម ស៊ីចំណីប្រភេទសត្វចិញ្ចឹមកូនដោយទឹកដោះដូចជាកណ្តុរ និងស៊ុតបក្សី។
ចែករំលែកព័តមាននេះ