ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​យោធា​មួយ​គ្រឿង​​​បើក​​ចាក់​កួក្រឡាប់​​​នៅ​​ផ្លូវ​​​បំបែក​​ភ្លើង​​ស្តុប​​ចំការមន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រថយន្ត​​ពណ៌​​ត្រេអ៊ី​មួយ​គ្រឿង​​​ ពាក់​​ស្លាក​លេខខេមរភូមិន្ទ​​ បាន​​​ក្រឡាប់​​​​ខណៈ​បើក​​​ចាក់កួ​នៅ​ចំណុច​​​កែង​មហា​វិថី​ម៉ៅសេទុង​​​​​ និង​មហា​វិថី​ព្រះ​នរោត្តម​​ ស្ថិត​​ក្នុង​​សង្កាត់​​ទន្លេ​​បាសាក់ ខណ្ឌ​ចំការ​មន​​ កាលពី​​វេលា​​​ម៉ោង​​​៤​និង​​៤០​នាទី​​​រសៀល​​​ថ្ងៃទី​​១៤ ធ្នូ ។ ទោះជា​​យ៉ាង​ណា​ ​គ្រោះ​​ថ្នាក់​​​​នេះ​មិន​​បណ្តាល​ឱ្យ​​មាន​មនុស្ស​​​ណា​ម្នាក់​​រងរបួស​​​ធ្ងន់ធ្ងរ​​​​ឡើយ តែសម្ភារ​​​នៅក្នុង​​​រថយន្ត​មាន​​​​តុ កៅអី​​ សម្រាប់​​រៀបចំ​ពិធី​​​​​ត្រូវខូច​ខាត​អស់់​មួយ​ចំនួន​​​ ។

តាម​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា  រថយន្ត​​​​មួយ​គ្រឿង​នេះ​បើកបរ​លើ​មហា​វិថី​ម៉ៅសេទុង​​ ក្នុង​ទិស​​ដៅ​​​​ពី​លិច​ទៅ​កើត​​​ លុះ​​ទៅដល់​​​មហា​វិថី​​ព្រះ​​នរោត្តម​​ក៏​​​បត់​ទៅ​ទិសខាង​​​ជើង ​ស្រាប់​តែ​ក្រឡាប់​​​​ផ្ងារ​​ពោះ​​ពេល​​បត់​​រថយន្ត​​នោះ​តែម្តង ។ ​សូម​បញ្ជាក់​​ថា រថយន្ត​​​ដែល​​ជួប​ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​​​​នេះ ជា​រថយន្ត​​យោធា​​​​​នៅសមរភូមិ​មុខព្រះ​វិហារ​​ ដែល​​ដឹក​តុ កៅអី និង​​មន្ត្រី​យោធា​​​ទៅ​ខេត្ត​ព្រះ​​វិហារ​ដើម្បី​​​​រៀបចំ​​ពិធី​ជប់​លៀង​​​​ ហើយ​ក៏ជួប​ហេតុការណ៍​​​​គ្រោះ​ថ្នាក់​​​​តែម្តង ។

​ករណី​​​គ្រោះ​ថ្នាក់នេះ​ សមត្ថកិច្ច​​​​អនុញ្ញាត​​​ឱ្យ​​ក្រុម​​​មន្ត្រី​​​យោធា​​​​រក​រថយន្ត​ផ្សេង​មក​ផ្ទេរ​​​ហើយ​​​ស្ទូច​​រថយន្ត​​​ដែល​ក្រឡាប់​យក​​​ទៅជួសជុល​​​ដើម្បី​​​យក​ទៅ​ប្រើ​ប្រាស់​​​នៅ​អង្គភាព​វិញ ៕