ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោសខ្យល់រួចទៅងូតទឹកស្លាក់ខ្យល់ចុះត្រជាក់ទាញសរសៃ​ម្រាម-ដៃ​ជើងដឹកចូលពេទ្យ

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖​ យុវនារី​ឈ្មោះឡុច ស្រីមាន​ ​អាយុ១៩ឆ្នាំ​ជាកសិករ រស់​នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុ​ង​ប៉ៃលិន បានស្លាក់ខ្យល់និង​ទាញ​​សរសៃ​ដៃ-ជើង​ស្ទើរសន្លប់ បន្ទាប់​ពី​កោស​ខ្យល់​រួច​រយៈពេល​១​ម៉ោង​ក៏ទៅងូតទឹក ។ បន្ទាប់​ពីងូត​ទឹក​រួចមួយស្របក់ស្រាប់តែ​នាង​ត្រជាក់ដៃជើង និង​ថប់​ដង្ហើម ដកស្ទើរ​តែមិន​ដល់​គ្នា រីឯម្រាមដៃជើង​ទាំង​អស់ទៅជាខ្វេដូច​ជាក្តាម​

ខេត្ត​ប៉ៃ​លិន ៖​ យុវនារី​ឈ្មោះឡុច ស្រីមាន​ ​អាយុ១៩ឆ្នាំ​ជាកសិករ រស់​នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុ​ង​ប៉ៃលិន បានស្លាក់ខ្យល់និង​ទាញ​​សរសៃ​ដៃ-ជើង​ស្ទើរសន្លប់ បន្ទាប់​ពី​កោស​ខ្យល់​រួច​រយៈពេល​១​ម៉ោង​ក៏ទៅងូតទឹក ។ បន្ទាប់​ពីងូត​ទឹក​រួចមួយស្របក់ស្រាប់តែ​នាង​ត្រជាក់ដៃជើង និង​ថប់​ដង្ហើម ដកស្ទើរ​តែមិន​ដល់​គ្នា រីឯម្រាមដៃជើង​ទាំង​អស់ទៅជាខ្វេដូច​ជាក្តាម​ចាប់កាច់ទាញ​មិន​មក។

ដោយ​ភ័យស្លន់ស្លោ​នាង​ស្រី​មាន​បានស្រែក​ហៅ​បងស្រីរបស់ខ្លួន​​ឈ្មោះឡុច ណយ អាយុ​២៣ឆ្នាំមកជួយ។ បងស្រីរូបនេះប្រញាប់​រត់ទៅ​រក​ថ្នាំខ្មែរបុរាណយកបុក​ឱ្យនាង​ស្រី​មាន​ផឹក ព្រោះឮគេប្រាប់ថា កាល​ណា​កើត​ខ្យល់​ចាប់យកទៅ​មន្ទីរពេទ្យ គេនឹងព្យួរ​សេរ៉ូម​អាចធ្វើឱ្យទៅ​ជាស្ទះខ្យល់មានគ្រោះថ្នាក់ដល់​ជីវិត។ ​បន្ទាប់​ពី​​ផឹក​ថ្នាំខ្មែរហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាងមុន ទើបបងប្អូន​​សម្រេចដឹក​​នាង​ឡុច ស្រី​មាន​​ ​ទៅ​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុ​ការណ៍នេះ​កើត​ឡើងកាលពីវេលា​ម៉ោង​១០​និង៣០នាទីព្រឹក ថ្ងៃទី៤ ធ្នូ ​។

នាងឡុច ស្រីមាន ​និយាយ​ថា នៅពេលព្រឹក​នាងវិលមុខ រងា​ព្រឺខ្លួន​ ចុកពោះ តឹងទ្រូង​ចង់​ដាច់​​ខ្យល់ក៏​ស្រែក​ហៅបងស្រីឈ្មោះឡុច ស្រីណាវ ឱ្យ​ជួយ​កោសខ្យល់ឱ្យ។ បន្ទាប់ពី​កោស​ខ្យល់​​បាន​ប្រហែល​១ម៉ោង ដោយមើលទៅ​ហាក់​ដូច​ជាស្រឡះខ្លួន ​នាង​ក៏​ងូតទឹក​ដោយគិត​​ថា​ ងូត​ទឹករួចអាចធូរស្រាល​ជាងមុន។ ​ផ្ទុយ​ទៅ​វិញ​បន្ទាប់ពីងូត​ទឹករួច​មួយ​ស្របក់​ស្រាប់​តែទៅជាត្រជាក់ដៃត្រជាក់ជើង ចំណែក​ឯ​ម្រាម​ដៃ​ជើង​ទាញខ្វេរចូលគ្នា។

ប្រភព​ដដែល​បន្តទៀតថា ​ដល់មន្ទីរពេទ្យ ​គ្រូពេទ្យ​ក៏​ដាក់សេរ៉ូម​ឱ្យ​រហូត​បាន​​ធូរ​ស្រាល​ជាង​មុន។ លោកគ្រូពេទ្យប្រាប់នាងថា ​​ក្រោយ​ពេល​​កោសខ្យល់រួចភ្លាមមិន​អាចងូតទឹកបានទេ យ៉ាង​ហោច​ណាស់​ក៏កន្លះ​ថ្ងៃ​ទៅ​១ថ្ងៃដែរ​ទើប​អាច​ងូតទឹកបាន៕