យោងទៅតាមប្រភពព័ត៌មានពីកាសែតអង់គ្លេសដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃច័ន្ទទី២៨ វិច្ឆិកា ឆ្នាំ២០១១ បានឱ្យដឹងថា ៖ លោក Christophe Champenois វ័យ៣៣ឆ្នាំរស់នៅក្នុងតំបន់ Meaux ជិតទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាបន្ទាប់ពីគាត់បានសម្លាប់កូនប្រុសបង្កើតអាយុ៣ឆ្នាំ ដោយដាក់ក្នុងម៉ាស៊ីនបោកខោអាវ ហើយបើកកុងតាក់ឱ្យម៉ាស៊ីនដំណើរការ។
លោក Chirstophe Champenois បានចាប់កូនប្រុសរបស់គាត់ស្រាតខោអាវចេញអស់ ហើយយកទៅដាក់ក្នុងម៉ាស៊ីនបោកខោអាវ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះអំពើរប៉ិលរប៉ូចកូនប្រុសរបស់គាត់ដែលបានយករូបគំនូរមិត្តរួមថ្នាក់បោះចូលទៅក្នុងបង្គន់ ។ ចំណែកឯម្តាយរបស់បាស្ទៀនវ័យ២៥ឆ្នាំ បាននិយាយប្រាប់កាសែតបារាំង Le Parisien ថា ៖ ខ្ញុំបានប្រទះឃើញកូនប្រុសរបស់ខ្ញុំនៅក្នុងម៉ាស៊ីនបោកខោអាវ ហើយខ្ញុំបានបីកូនប្រុសរត់ទៅផ្ទះអ្នកជិតខាង ដោយនិយាយកុហក់ថា វាដួលធ្លាក់ពីលើជណ្តើរ។ ដោយឡែក Alice ដែលជាអ្នកជិតខាងបាននិយាយថា ៖ ខ្ញុំបានលើកបីបាស្ទៀន ហើយពេលនោះវានៅមានដង្ហើមនៅឡើយទេ ក៏ប៉ុន្តែមួយសន្ទុះក្រោយមកបេះដូងរបស់វាក៏បានលោតចុងក្រោយមុននឹងដាច់ខ្យល់ស្លាប់។
ទាក់ទិនទៅនឹងអំពើហិង្សានេះបងស្រីរបស់បាស្ទៀន Maud អាយុ៥ឆ្នាំ បាននិយាយប្រាប់ប្តី Alice ថា៖ វាមិនមែនជាលើកទី១ ទេ ដែលឪពុករបស់ខ្ញុំប្រើ អំពើហិង្សាមកលើប្អូនប្រុស។ រីឯអ្នកជិតខាងវិញក៏បានបង្ហើបប្រាប់ឱ្យដឹងពីអំពើហិង្សារបស់លោក Christophe ដែរថា៖ កន្លងមកឪពុករូបនេះ ធ្លាប់បានចាក់សោកូនប្រុសរបស់គាត់ក្នុងទូកដាក់ចានជាច្រើនម៉ោង ឬក៏យកភួយរុំឱ្យថប់ដង្ហើមនៅពេលដែលកូននេះ រពិស ។
ជាមួយគ្នានេះដែរ ជីដូនរបស់ប៉ាស្ទៀន បានរៀបរាប់ថា ៖ បាស្ទៀនគឹជាកូនប្រុសដែលឪពុកមិនចង់បានតាំងពីដំបូងមកម៉្លេះ ។ នៅថ្ងៃដែលបាស្ទៀន កើតឪពុកចិត្តអប្រិយរូបនេះ ចេញទៅក្រៅផឹកស្រាស្រវឹងពេញមួយថ្ងៃ ដោយមិនបានបំពេញភារកិច្ចជាឪពុកដ៏ល្អនោះទេ ។ ទាក់ទងទៅនឹងករណីនេះតុលាការក្នុងតំបន់ Meaux បាននាំខ្លួនលោក Christophe និងប្រពន្ធដែលបានរួមគំនិតជាមួយប្តីទៅឃុំខ្លួនក្នុងពន្ធនាគារ និងបើកការស៊ើបអង្កេតបន្តទៀត ៕
ចែករំលែកព័តមាននេះ