ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេង​កើនឡើង​នៅ​អាស៊ី​ស្រប​​ពេល​​ក្តី​កង្វល់ពី​ប្រាក់​បំណុល​អឺរ៉ុប​ធូរ​ស្រាល

12 ឆ្នាំ មុន

តម្លៃប្រេងឆៅ​បានកើនឡើង​នៅក្នុងទ្វីប​​អាស៊ីក្នុង​ថ្ងៃចន្ទ​ទី២៨ វិច្ឆិកា ក្រោយ​ពេល​មាន​​ដំណឹង​ថា IMF និងផ្តល់​ប្រាក់ជួយ​ដល់ប្រទេស​​អ៊ីតាលី ព្រោះបង​ធំក្នុងទ្វីប​អឺរ៉ុប​បារាំង និង​អាល្លឺ​ម៉ង់​បានរុក​រកវិធាន​ការយ៉ាង​ម៉ឺងមាត់បន្ថែម​​ទៀត ដើម្បីជួយ​ប្រទេស​ប្រើប្រាក់​អឺរ៉ូ។ តម្លៃប្រេង​ឆៅក្នុងទីផ្សារ​ទីក្រុងញូវ​យ៉ក បាន​កើន​ឡើង១,៦៣​ដុល្លារ ឬស្មើ​៩៨,៤០​ដុល្លារ​​ក្នុង​មួយ​បារ៉ែល។

ព័ត៌មាន​ដែលIMF និង​ចំណាយ​ប្រាក់​​ចំនួន​៦០០​ពាន់លាន​អឺរ៉ូឬ ៨០០​ពាន់លាន​ដុល្លារ សម្រាប់​​​ជួយ​ប្រទេស​អ៊ីតាលី អាច​ជា​​យន្ត​ការ​មួយ​​ដែល​ជួយ​​រុញ​ច្រាន​តម្លៃប្រេង​ឲ្យកើន​ឡើង​​បែប​​នេះ។ នេះបើតាម​សម្តីរបស់​លោក Ker Chung Yang អ្នកវិភាគ​ទំនិញនៃ​ក្រុម​ហ៊ុន Phillip ក្នុងប្រទេស​​សឹ​ង្ហបុរី។ សារព័ត៌​មាន​សិង្ហបុរី La Stampa ចេញ​​ផ្សាយ​នៅថ្ងៃ​អាទិត្យថា IMF និង​សម្រេច​​ចំណាយ​​ប្រាក់ជួយដល់​លោកនាយក​រដ្ឋមន្ត្រី Mario Monti សម្រាប់​ប្រើប្រាស់​ក្នុងរយៈ​ពេល​​ពី​​១២ ទៅ​១៨ខែ លើប្រតិ​បត្តិការនៃ​ការ​កាត់​
ប​ន្ថយថរិកា​ជាបន្ទាន់ និងកំណែ​ទំរង់ពន្លឿន​​ការ​រីក​ចំរើន​សេដ្ឋកិច្ច ក្នុង​ប្រទេស​ដែលមាន​​ប្រាក់​បំណុល​រុំកោះមួយ​នេះ។

ប្រេងក៏ចេញ​ប្រតិកម្ម​ថ្មីចំពោះព័ត៌​មានដែរ​ថា ប្រទេស​អាល្លឺម៉ង់ និង​បារាំង មានពេល​ដល់​ចុង​សប្តាហ៍​ដើម្បីស្វែង​រកផ្លូវចូល​ធ្វើអន្តរា​គមន៍​លើវិស័យ​ហិរញ្ញវត្ថុ​កាន់តែធ្លាក់​ជ្រៅនៅ​ជុំវិញ​ប្រទេស​ប្រើប្រាស់​ប្រាក់អឺរ៉ូ ដើម្បីទប់​ទល់ និង​វិបត្តិ​​ប្រាក់​បំណុល។ លោកKer បន្ត​ថា ខ្ញុំគិត​ថា យើងអាច​​មើល​ឃើញ​ថា តម្លែប្រេង​បានកើន​ឡើងដោយ​សារ​មាន​សុទិដ្ឋិ​និយម បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ និង​​បារាំង​ពិភាក្សា​ពីវិធានការម៉ត់​ចត់បន្ថែម​ទៀត ដើម្បី​​រក​ដំណោះ​ស្រាយ​ចំពោះវិបត្តិ​ប្រាក់​បំណុល​​តំបន់ចាយ​ប្រាក់​អឺរ៉ូ។

តាមប្រភព​ចេញពីសហ​ភាពអឺរ៉ុប​ថា បង​ធំ​​ទាំងពីរក្នុង​ទ្វីបអឺរ៉ុប​បានពិភាក្សា​នៅថ្ងៃ​អាទិត្យ ពីចំណាច់​ការរឹតបណ្តឹង​ការគ្រប់​គ្រងថវិកា​​នៃ​ប្រជា​ជាតិក្នុង​តំបន់ចាយ​ប្រាក់​អឺរ៉ូ តាម​រយៈ​កិច្ច​​ព្រមព្រៀង​តំបន់​ឬកតិកា​សញ្ញាផ្សេង​ដាច់​ដោយ​​ឡែកពី​សន្ធិសញ្ញា​សហ​ភាព​អឺរ៉ុប ៕