ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រសា​លោក​ស្នង​ការ​ស្រវឹង​ស្រា​ជេរ​​ប្រមាទ​​រក​វាយ​អ្នក​កាសែទតពេល​ចុះ​​យក​ព័ត៌​​មាន​មេ​ព្រៃ​ចាប់​រថយន្តដឹក​ឈើ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​រថយន្ត​សាំង​យ៉ុង​​ដឹក​​ឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​​បាន​មន្ត្រី​​រដ្ឋបាល​ ​ព្រៃ​ឈើ​​សង្កាត់​​អូរពងមាន់ រួម​ជា​មួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្ទឹង​ត្រែង​​ រួម​ជា​មួយ​នគរ​បាល​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​ឃាត់​បាន ខណៈ​​ដឹក​​ឈើ​ប្រណីត​ចេញពី​ស្រុក​សេសាន មកពី​​​ទី​រួម​ខេត្ត​បន្ត​ទៅ​ភ្នំពេញ ។

ខេត្តស្ទឹងត្រែង ៖ ​រថយន្ត​សាំង​យ៉ុង​​ដឹក​​ឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​​បាន​មន្ត្រី​​រដ្ឋបាល​​ព្រៃ​ឈើ​​សង្កាត់​​អូរពងមាន់ រួម​ជា​មួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្ទឹង​ត្រែង​​ រួម​ជា​មួយ​នគរ​បាល​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​ឃាត់​បាន ខណៈ​​ដឹក​​ឈើ​ប្រណីត​ចេញពី​ស្រុក​សេសាន មកពី​​​ទី​រួម​ខេត្ត​បន្ត​ទៅ​ភ្នំពេញ ។

ក្នុង​ការ​​បង្ក្រាប​​នេះ​អ្នក​កាសែត​​កោះ​សន្តិ​ភាព​បាន​ចុះ​យក​ព័ត៌​​មាន​​ដល់​កន្លែង​កើត​ហេតុ​ ស្រាប់​តែ​​ត្រូវ​បុគ្គ​ល​ម្នាក់​ស្លៀក​​ពាក់​ស៊ីវិល ​សមត្ថ​កិច្ច​មិន​ចំ​ជា​សមត្ថ​កិច្ច​មករា​រាំង មិន​ឱ្យ​ថត​ និង​យក​ព័ត៌​មាន​ និង​ប្រើ​សម្តី​​អសុរោះ​​ប្រមាថ​ក្តាប់​ដៃ​​ខាំធ្មេញ​ចូល​វាយ​អ្នក​កាសែត​​ក្នុងសភាព​ស្រវឹង​​ស្រា​អួទីនួ​ធុំ​ក្លិន​ឱ្យ​ហួង តែត្រូវបាន​លោក​អ៊ីវ ​ចិន្តា ​អធិការ​រង​​ក្រុង​ចាប់​ឃាត់​ចេញ​ទាន់ ហើយ​ខ្សឹប​​ប្រាប់​ឱ្យ​ឡើង​រថយន្ត ព្រោះ​​ខ្មាស​​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​ដែល​កំពុង​ឈរ​មើល និង​រិះ​គន់ ។ ប្រជា​​ពលរដ្ឋ​ដែល​ឈរ​មើល​ហេតុការណ៍​នោះ​​រិះ​គន់​ថា​ទង្វើ​​របស់​ជន​នោះ​គ្មាន​សុជីវ​ធម៌​​មិន​ស័ក្តិ​សម​ជា​​មន្ត្រី​នគរបាល​​ជាតិ និង​ជា​គំរូ​ណែ​នាំ​ច្បាប់​​ល្អ​ដល់​ប្រជាពលរដ្ឋ​ឡើយ ខណៈ​គោល​នយោ​បាយ​​ភូមិ-ឃុំ​​មាន​សុវត្តិ​ភាព​​ត្រូវពង្រឹង​​ បែរ​ជា​​មាន​បុគ្គល​​នគរ​បាល​​ប្រមឹក​​ដូច​ខាង​លើ​រក​រឿង​អ្នក​កាសែត​ទៅវិញ ។

អ្នក​ចោម​រោម​​​មើល​ហេតុ​ការណ៍​​បាន​ស្គាល់​ជន​​ស្រវឹង​នេះឈ្មោះ​​សំរិទ្ធ ​ដារ៉ា ជា​​មន្ត្រី​នគរ​បាល​​​មាន​តែ​ឈ្មោះ​មិន​ទាន់​ប្រកាស​តួនាទី​មុខ​តំណែង​​​អ្វី​នៅឡើយ​ទេ ​គឺ​មក​ធ្វើ​ការ​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នេះ មុន​ពេល​ប្រកាស​តួនាទី​ ។ ជន​នេះ​មក​តាម​ខ្សែ​រយៈ​​ ព្រោះ ខ្លួន​ជា​កូន​ប្រសា​របស់​លោក​​រាជ សុខុន ស្នងការ​នគរបាល​ខេត្ត ទើប​មាន​អំណាច​ខ្លាំង​បែប​​​នេះ ។ ហេតុ​ការណ៍​រក​វាយ​អ្នក​កាសែត​នេះ​បានកើតឡើងនៅវេលា​ម៉ោង​១០​និង២៥នាទីយប់ ថ្ងៃទី២៥ វិច្ឆិកា ២០១១ ក្នុង​ចំណុចផ្លូវទួលគ្រោះ ភូមិព្រែក សង្កាត់​ស្ទឹង​ត្រែង។

មន្ត្រីរដ្ឋបាលព្រៃឈើ និង​មន្ត្រីនគរ​បាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង​បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុថា ដោយ​មាន​ការ​សង្ស័យ​លើ​រថយន្ត​សាំងយ៉ុងចំណុះ១២កៅអី​ពណ៌ស ដែល​មើល​ទៅខុសប្រក្រតី លោក​ក៏ដេញ​តាមពី​ក្រោយ​ រហូត​បើក​រត់ចូល​ផ្ទះ​ប្រជាពល​រដ្ឋចំណុច​កើត​ហេតុខាងលើទើបចាប់​បាន តែអ្នក​បើក​បរ​ចុះរត់ចោលរថយន្ត។

ក្រោយ​ឃាត់​ចាប់នេះ​កម្លាំង​យើង​បាន​ត្រួត​ពិនិត្យឃើញ​ឈើប្រណីត​ប្រភេទ​ធ្នង់​ប្រហែល​ជាង​១០ដុំ ប៉ុន្តែ​​មិនទាន់រាប់ និងវាសវែង​ចប់​សព្វ​គ្រប់​​នៅ​ឡើយ​ទេ ព្រោះជា​ថ្ងៃ​សៅរ៍ និងអាទិត្យ​មន្ត្រី​​បច្ចេក​ទេស​ឈប់​សម្រាក​ គឺ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ច័ន្ទ ទើបបន្តធ្វើ​កំណត់​ហេតុ​ទៀត។ បច្ចុ​ប្បន្ន​រថយន្ត និងរត្ថុ​តាង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើខេត្ត៕