ខេត្តពោធិ៍សាត់ ៖ មកដល់សម័យកាលនេះ ហើយនៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនជឿជាក់លើគ្រូបុរាណខ្មែរជាជាងគ្រូពេទ្យសម័យទំនើប ទោះបីដឹងថា គ្រូខ្មែរជាការផ្សងព្រេង ហើយគ្រូពេទ្យគេមានថ្នាំព្យាបាលបែបវិទ្យាសាស្ត្រក៏ដោយ។ ជាក់ស្ដែងបុរសម្នាក់រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កូនរបស់គាត់ត្រូវពស់ពភ្លាក់ខាំ គាត់មិនយកទៅមន្ទីរពេទ្យព្យាបាលទេ បែរជាទុកព្យាបាលនៅគ្រូបុរាណខ្មែរក្នុងភូមិរហូតដល់កូនស្លាប់ ទើបនាំគ្នាយំសោកស្ដាយ។
ជនរងគ្រោះឈ្មោះស៊ឹម ឆុន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវពស់ខាំជាងមួយខែមកហើយ ប៉ុន្តែទើបតែស្លាប់នៅថ្ងៃទី២៥ វិច្ឆិកា ២០១១ នេះទេ ខណៈពេលជំងឺកាន់តែធ្ងន់ធ្ងរ ទើបសម្រេចចិត្តចុងក្រោយយកទៅមន្ទីរពេទ្យ ប៉ុន្តែវាហួសពេលទៅហើយ។ លោកអ៊ាម ស៊ឹម អាយុ៥២ឆ្នាំ ជាឪពុកជនរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីខែមុន (មិនចាំថ្ងៃ) លោកនិងកូនប្រុស២នាក់ បានបររទេះទៅរកឈើគ្រញូងក្នុងព្រៃភ្នំ ដើម្បីបានបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាព។ ទៅដល់ចំណុចអូរបុកអង្ករក៏សម្រាកនៅទីនោះ លុះព្រឹកឡើង ទើបនាំគ្នាដើររកឈើគ្រញូង។
ពួកគាត់បានដើររកពេញមួយថ្ងៃរហូតដលម៉ោង៤រសៀល ស្រាប់តែឮសំឡេងកូនប្រុសរបស់គាត់ឈ្មោះឆុន (ជនរងគ្រោះ) ស្រែកឲ្យជួយថា ពស់ពភ្លាក់ខាំជើង។ ភ្លាមៗនោះគាត់ដើរទៅឃើញកូនកំពុងចុកននៀលក៏គ្រាមកឲ្យដេកក្នុងរោងរកថ្នាំបុរាណស្ងោរឲ្យផឹក លុះព្រឹកឡើង ទើបដឹកមកផ្ទះ។ គាត់មិនបានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យទេ ដោយសារមានគេនិយាយថា បើយកទៅពេទ្យ ពេទ្យនឹងកាត់ជើងចោល។ ឮដូច្នេះគាត់ខ្លាចកូនពិការក៏ទុកព្យាបាលគ្រូបុរាណខ្មែរក្នុងភូមិសិន បានជាងមួយខែក៏សម្រេចចិត្តនាំកូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែយឺតពេលទៅហើយ លុះដេកព្យាបាលបាន៣យប់មកដល់ថ្ងៃទី២៥ វិច្ឆិកា ២០១១ វេលាម៉ោង៤ទៀបភ្លឺក៏ស្លាប់ទៅ ៕
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...