ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ស័ក្តិ​ជូន​មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ចំនួន​118រូប

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ចំនួ​១១៨​រូប​​ត្រូវ​ក្រសួង​មហា​ ផ្ទៃ​បំពាក់​​ឋានន្តរស័ក្តិ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១១ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ទោ ដួង សារឿន អនុ​ប្រធាននា​យក​ដ្ឋាន​​​បុគ្គ​លិក​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ខូយ សុខា អភិ​បាល​ខេត្ត​។

ខេត្ត​ពោធិ៍​សាត់​ ៖ មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ចំនួ​១១៨​រូប​​ត្រូវ​ក្រសួង​មហា​ផ្ទៃ​បំពាក់​​ឋានន្តរស័ក្តិ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១១ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ទោ ដួង សារឿន អនុ​ប្រធាននា​យក​ដ្ឋាន​​​បុគ្គ​លិក​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ខូយ សុខា អភិ​បាល​ខេត្ត​។

លោក​វរ​សេនីយ៍​ទោ​ កៅ មុយ​ឃាង នាយ​រង​ការិយា​ល័យ​បុគ្គ​លិក​រាជ​ធានី​-ខេត្ត​បាន​អាន​ប្រកាស​​របស់​ក្រសួង​ម​ហា​ផ្ទៃ​ និង​សេចក្តី​សម្រេច​របស់​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​ក្នុង​ការ​តែង​តាំង​មុខ​តំណែង​ និង​ផ្ទេរ​ភារកិច្ច​​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​មួយ​ចំនួន​។ ដោយ​ឡែក​មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ដែល​ធ្វើ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​នេះ​​មាន​ចំនួន​១១៨​រូប​ ក្នុង​នោះ​​ថ្នាក់​វរ​​សេនីយ៍​ទោ ២​រូប​ វរ​សេនីយ៍​ត្រី​១១​រូប ថ្នាក់​អនុ​សេនីយ៍​ឯក ៣០​រូប​ អនុ​សេនីយ៍​ទោ​២៥​រូប អនុសេនីយ៍​ត្រី​២២​រូប​ និង​ព្រិន្ទ​បាល​ឯក​២៩​រូប​។

លោក​ឧត្តម​សេនីយ៍​ទោ​ ដួង សារឿន អនុ​ប្រធាន​​នាយក​ដ្ឋាន​​បុគ្គ​លិក​​មាន​ប្រសាសន៍​ថា នគរ​បាល​ជាតិ​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សង្គម​ ដូច្នេះ​ត្រូវ​ស្មោះ​​ត្រង់​នឹង​ជាតិ​ សាសនា​ ព្រះ​មហា​ក្សត្រ​។ ការ​​បំពាក់​ឋាន​ន្តរ​ស័ក្តិ​នេះ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​មហា​ផ្ទៃ​ និង​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នគរ​បាល​ជាតិ​ ដែល​ខិត​ខំ​បំពេញ​ការ​ងារ​កន្លង​មក​ ហើយ​ការ​បំពាក់​នេះ​នឹង​ធ្វើ​​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​។ យើង​ត្រូវ​រួម​គ្នា​អនុវត្ត​គោល​នយោ​បាយ​​របស់​រាជ​រដ្ឋា​ភិ​បាល​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​ ធ្វើ​អ្វី​ត្រូវ​យក​ច្បាប់​ជា​គោល​ និង​គោរព​បទ​បញ្ជា​​របស់ថ្នាក់​ដឹក​នាំ​ គោរព​គ្នា​ទៅ​តាម​​ឋានា​នុ​ក្រម​ ឆ្លៀត​ពេល​សិក្សា​រៀន​សូត្រ​បន្ថែម​ មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ ប្រជា​ពលរ​ដ្ឋ​ដើម្បី​ឱ្យ​ការ​ងារ​ដំណើ​រការ​ទៅ​បាន​ល្អ​ប្រសើរ​។

លោក​សូម​ឱ្យ​កម្លាំង​តាម​ស្រុក​ ពិសេស​នគរ​បាល​ប៉ុស្តិ៍​ដែល​នៅ​ជាប់​ជាមួយ​ប្រជា​ពល​រដ្ឋ​ត្រូវ​ពង្រឹង​កម្លាំង​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​ និង​ធ្វើ​សេចក្តី​រាយ​ការណ៍​ទៅ​ថ្នាក់​លើ ៕