ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* ពូកែ​តែងសេចក្ដី

បុរស​នៅផ្ទះ​ជិតខាង មើល​អត្ថបទ​តែងសេចក្ដី​របស់​សិស្ស B ដែល​ពណ៌នា​ពី​សមុទ្រ មើល​រួច​លាន់មាត់​សរសើរ ៖
-​ក្មួយ​សរសេរ​តែងសេចក្ដី​ល្អ​ណាស់ ពណ៌នា​ពី​សមុទ្រ​រស់​រវើក​តែ​ម្ដង។ ក្មួយ​ធ្លាប់​ទៅលេង​មាត់សមុទ្រ​ម្ដងណា​ទេ ?
-​អត់​ដែល​ទេពូ ។

  • ពូកែ​តែងសេចក្ដី
  • បុរស​នៅផ្ទះ​ជិតខាង មើល​អត្ថបទ​តែងសេចក្ដី​របស់​សិស្ស B ដែល​ពណ៌នា​ពី​សមុទ្រ មើល​រួច​លាន់មាត់​សរសើរ ៖
    -​ក្មួយ​សរសេរ​តែងសេចក្ដី​ល្អ​ណាស់ ពណ៌នា​ពី​សមុទ្រ​រស់​រវើក​តែ​ម្ដង។ ក្មួយ​ធ្លាប់​ទៅលេង​មាត់សមុទ្រ​ម្ដងណា​ទេ ?
    -​អត់​ដែល​ទេពូ ។
    -​អ៊ីចឹង ហេតុ​អី​ពណ៌នា​ពី​សមុទ្រ​ល្អ ម្ល៉េះ?
    -​បាទ នេះ​ដោយសារ​ខ្ញុំ​កត់ត្រា​ទុក​ទិ​ដ្ឋភាព​ទឹក​ល្ហល្ហាច​កណ្ដាល​ក្រុង​ពេល​ភ្លៀងម្ដង​ៗ៕

    • កុំ​ព្រួយ

    បុរស​ម្នាក់​ចូល​អង្គុយ​កាត់សក់​ចំ​ពេល​ជាង កាត់សក់​កំពុង​ស្រវឹង​បើកភ្នែក​ស្ទើរ​មិន​រួច ក៏ និយាយ​ការពារ​មុន ៖
    -​នែ​ជាង ពេល​កោរ​ពុកមាត់​ប្រយ័ត្ន​ជ្រុលដៃ​កាត់​ដាច់​ក​ខ្ញុំ​ណា៎ ។
    -​កុំ​ព្រួយ​លោក ខ្ញុំ​ធ្វើ​ម៉េច​កាត់​ក​លោក បាន​ទៅបើ​មុខ​លោក​នៅ​ត្រង់​ណា ខ្ញុំ​មើលមិនឃើញ​ផង​នោះ ៕

    • ចំលើយ​លោកប៉ា

    កូនប្រុស​តូច​សួរ​ឪពុក
    -​លោកប៉ា ! គេ​ថា​ភាព​មានបាន តើ​ជា ស្អី​ទៅ?
    -​ភាព​មានបាន គឺ​ឡាន​ឡិច​ស៊ី​ស ស្រា បៀរ និង​ស្រី​ស្អាត ។
    -​អុញ ! ចុះ​ភាព​ក្រីក្រ?
    -​ភាព​ក្រីក្រ គឺ​កង់​កញ្ចាស់ ស្រា​.​ស និង យាយ​ប៉ិ​សង្វិត អស់​រសជាតិ​ម៉ែកូន​ឯង ៕

    • ពិសេស

    ស្ដ្រី​ពីរ​នាក់​ជា​អតីត​សិស្ស​រួម​ថ្នាក់​កាល នៅ​រៀន​វិទ្យាល័យ​ជាមួយ​គ្នា ថ្ងៃមួយ​ជួប​គ្នាដោយ​ចៃដន្យ ៖
    -​នែ គ្នា​ឮ​ថា​ឯង​ជិត​រៀប​ការ​ជាមួយ​បុរស ពិសេស​ម្នាក់​មែន​ទេ ?
    -​ត្រូវ​ហើយ !
    -​គាត់​នោះ​ពិសេស​យ៉ាងម៉េច​ខ្លះ ?
    -​ពិសេស​ត្រង់​ចេះ​ប្រើ​របស់​ក្លែងក្លាយ ដើម្បី​បាន​របស់​ពិត។
    -​គ្នា​ដូច​ជា​មិន​យល់​។
    -​អ៊ីចេះ​ណា៎ គាត់​ចេះ​ប្រើ​“​សញាបត្រ ក្លែងក្លាយ​” តែ​បាន​តួនាទី​ពិត លុយ​ពិត ផ្ទះពិត ឡាន​ពិត​…​ស្អី​ៗ​សុទ្ធតែ​ពិត​ទាំងអស់​៕

    • ទន្លេ និង​ស្ពាន

    ស្ដ្រី​ពីរ​នាក់​និយាយ​គ្នា ៖
    -​ប្ដី​ខ្ញុំ​ប្រាប់​ថាមនុស្ស​ប្រុស គឺ​ទន្លេ រីឯ មនុស្ស​ស្រី គឺ​ស្ពាន​សំរាប់​ឆ្លងទន្លេ​ពី​ម្ខាង​ទៅម្ខាង។ អត់​មាន​ស្ពាន គេ​ពិបាក​ឆ្លងទន្លេណាស់ ។
    -​បង​ឯង​កុំ​អាល​សប្បាយចិត្ដ​ពេក។ ស្ពាន​មួយ​អាច​ឆ្លង​បាន​ទន្លេ​មួយ​ប៉ុណ្ណោះ តែ ទន្លេ​មួយ​អាច​មាន​ស្ពាន​ច្រើនសូ​ម្បី​រាប់​សិប​ក៏មិន​ទាន់​គ្រាន់​ដែរ ៕

    • អ​ង្គុយ​កន្លែង​ណា

    -​បុរស​ចំណាស់​ម្នាក់​ចូល​ភោជនីយដ្ឋាន ទំនើប​មួយ​កំពុង​មាន​ភ្ញៀវ​ច្រើន។ គាត់​សួរ នារី​ស្រស់​ស្អាត​ដែល​កំពុង​ដើរ​សំដៅ​មក​រកគាត់ ៖
    -​អ្នក​នាង ! នាយក​ក្រុមហ៊ុន​ចូល​និវត្ដន៍ ដូច​ខ្ញុំ​អ៊ីចឹង​អង្គុយ​កន្លែង​ណា​ទើប​សម ?
    នារី​នោះ​ឆ្លើយ​ផូង ៖
    -​ចា៎ស អង្គុយ​នៅផ្ទះ​សម​បំផុត ៕

    • យីអ៊ុន​ដាក​ខ្ញុំ

    យុវជន​ម្នាក់​ឃើញ​មិត្ដ​របស់​ខ្លួន​ក៏​ស្ទាក់ ផ្លូវ​សួរ ៖
    -​នែ ឮ​ថា​ឯង​មានរឿង​មាន​រ៉ាវ​អស់​លុយ អស់​កាក់​យ៉ាងម៉េច?
    -​ប៉ុន្មាន​ថ្ងៃនេះ​គ្នា​យីអ៊ុន​ដាក់​ដល់​ហើយ សំលាញ់​អើយ​! ស្រី​ម្នាក់​សុំ​គ្នា​ដោយសារ​ម៉ូតូ លុះ​ទៅ​ដល់​កន្លែង​ស្រាប់តែ​ប្ដឹង​ថា គ្នា​លូកលាន់​នាង​ទៅ​វិញ។ ចំណែក​តុលាការ​ពេល ឃើញ​នាង​នោះ​ស្អាត​ពេក ពិន័យ​គ្នា​ពី​បទ​បើកបរ​ពេល​ស្រវឹងស្រា​ថែម​ទៀត ធ្វើ​ឱ្យ​គ្នា​អស់លុយ​ពីរ​ត្រួត​ចំ​ពេល​កំពុង​អត់​លុយ​ចាយ ផង​៕