ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះចៅអធិការ​វត្ត​សំរោង​បុរី ត្រូវ​ជន​ម​ិន​ស្គាល់​​មុខ​បាញ់​ប្រហារ​ពេល​កំពុង​អង្គុយ​ទស្សន៍​ទាយ​

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ព្រះ​តេជ​គុណ អ៊ន់ គង្គា ព្រះ​ជន្ម​​៣៨ឆ្នាំ ​ជា​ព្រះចៅ​អធិការវត្ត​សំរោង​​បុរី ​ស្ថិត​នៅ​ភូមិ​រៀវ ឃុំ​មង់​រៀវ ​​ស្រុក​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ឃាតកមិន​​​ស្គាល់​អត្តសញ្ញាណ​​ប្រើ​កាំភ្លើង​ខ្លី K59 ​បាញ់​ប្រហារ​មក​​លើ​ព្រះ​​អង្គចំនួន​១​គ្រាប់ ​ត្រូវ​ចំ​បំពង់​ក​​បៀម​គ្រាប់​ ខណៈ​​ដែល​​កំពុង​​អង្គុយ​​ទស្សន៍​ទាយ​​​នៅ​លើ​​កុដិ​ថ្ម​ បណ្តាល​ឱ្យ​សុគត់​ភ្លាមៗ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃទី​​២៣ វិច្ឆិកា

ខេត្តកំពង់ចាម ៖ ព្រះ​តេជ​គុណ អ៊ន់ គង្គា ព្រះ​ជន្ម​​៣៨ឆ្នាំ ​ជា​ព្រះចៅ​អធិការវត្ត​សំរោង​​បុរី ​ស្ថិត​នៅ​ភូមិ​រៀវ ឃុំ​មង់​រៀវ ​​ស្រុក​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ឃាតកមិន​​​ស្គាល់​អត្តសញ្ញាណ​​ប្រើ​កាំភ្លើង​ខ្លី K59 ​បាញ់​ប្រហារ​មក​​លើ​ព្រះ​​អង្គចំនួន​១​គ្រាប់ ​ត្រូវ​ចំ​បំពង់​ក​​បៀម​គ្រាប់​ ខណៈ​​ដែល​​កំពុង​​អង្គុយ​​ទស្សន៍​ទាយ​​​នៅ​លើ​​កុដិ​ថ្ម​ បណ្តាល​ឱ្យ​សុគត់​ភ្លាមៗ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃទី​​២៣ វិច្ឆិកា ​២០១១ ​ជន​ដៃ​​ដល់​បាន​រត់​គេច​ខ្លួន​​បាត់​ស្រមោល ព្រម​ទាំង​បង្ក​ឱ្យ​ពុទ្ធបរិ​ស័ទ​​ចំណុះ​ជើង​​វត្ត​ជិត​ឆ្ងាយ​​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ។

តាម​លោក​អនុ​សេនីយ៍​​ឯ​ក ឡាញ់ ​សត្យា ​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​​​ពេល​​ដែល​ចៅអធិការ​វត្ត​​កំពុង​តែ​​អង្គុយ​​ទស្សន៍​ទាយ​ឱ្យ​បុរស​​ចំណាស់​​ពីរ​នាក់​ប្តី​ប្រពន្ធ​​នៅ​លើ​​កុដិ​​របស់​ព្រះ​អង្គ​ ស្រាប់តែ​​មាន​ជន​មិន​ស្គាល់​មុខ​ប្រដាប់​​ទៅដោយ​អាវុធ​ខ្លី ​ឈរ​នៅ​ក្បែរ​​បង្អួច​ចម្ងាយ​ប្រហែ​ល​២​ម៉ែត្រ ​បាញ់​សំដៅ​​មក​លើ​ព្រះ​អង្គ​​ត្រូវ​ចំនួន​១​​គ្រាប់​​ចំបំពង់​ក​បណ្តាល​ឱ្យ​សុគត​​ភ្លាមៗ ។ ​លោក​​បន្តថា ​មុន​​ពេល​កើតហេតុ​​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​អ៊ុក ឃន ​អាយុ​៦​៦ឆ្នាំ បាន​ដើរ​ឡើង​តាម​​ជណ្តើរ​ខាង​មុខ​កុដិ​​ ក៏​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជាង​២០ឆ្នាំ មិន​ស្គាល់​អត្ត​សញ្ញាណ​​បាន​បន្លំ​​កាន់​កាំភ្លើង​ក្នុង​ដៃ​ ​និង​ម្ខាង​​ទៀត​ទៀន​ធូប​តែ​ស្ករ​ស ​ដើរ​ឡើង​មក​លើ​កុដិ​​ធ្វើ​​ដូចជា​រង់ចាំ​ឱ្យ​ចៅ​អធិការ​វត្ត​​ទស្សន៍​ទាយ​ដែរ ​បាន​បាញ់​មួយ​គ្រាប់​​ទៅ​លើ​ព្រះ​អង្គ​ចំ​បំពង់​ក។ ​ចំណែក​បុរស​​ចំណាស់​ពីរ​នាក់​ប្តីប្រពន្ធ​ដែល​​កំពុង​ឱ្យ​ព្រះចៅ​អធិ​ការ​វត្តទស្សន៍​ទាយ​​នោះ​ភ័យ​ស្រឡាំង​កាំង ហើយ​បង្ក​ឱ្យ​​​មាន​​ការភ្ញាក់​ផ្អើល​​ដល់​ព្រះ​សង្ឃ​​ តាជីយាយ​ជី ព្រមទាំង​ពុទ្ធ​បរិស័ទ​​ចំណុះ​ជើង​វត្ត​​ភ្លាមៗ​ផង​ដែរ។

នៅក្រោយហេតុការណ៍បាញ់ប្រហារនេះ ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹមសុន ស្នងការ​នគរ​បាល​ខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នង​ការរងនគរបាលខេត្ត បាន​ចាត់​រូប​លោក (​ឡាញ់ សត្យា) និង​លោក​វរ​សេនីយ៍​ត្រី ប្រេង ហ៊ីម ប្រធានស្តីទី​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ដឹក​នាំ​កម្លាំង​ចុះទៅ​កាន់​កន្លែង​​កើត​ហេតុ​ទាំង​យប់​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ប្រមាញ់រកឃាតក តែរហូត​មក​ដល់វេលាម៉ោង​២រសៀល ថ្ងៃទី​២៤ វិច្ឆិកា នេះនៅតែ​មិន​មាន​ពន្លឺ​ណាបន្តិចសោះ៕