ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករ​ណ៏បាល់​ទាត់ពិភពលោក​ឆ្នាំ​២០១០​ពូ​ល E-​F ​ថ្ងៃ​នេះ​មាន​៣​ប្រកួត មច្ចុរាជ​ទឹកក្រូច​ហុ​ល្លង់​ជួប​ដា​ណឺ​ម៉ា​ក ឯ​អសុរី​អ៊ី​តា​លី​ជួប​ប​ង្គួ​យ​យ​ក្សប៉ារ៉ា​ហ្គាយ

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រាត្រីថ្ងៃ​ចន្ទ​នេះ​មាន​៣​ប្រកួត​។ ក្រុម​ហុ​ល្លង់​, ជប៉ុន និង​អ៊ី​តា​លី មាន​ប្រៀប​ជាង​គូប្រកួត ។

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រាត្រីថ្ងៃ​ចន្ទ​នេះ​មាន​៣​ប្រកួត​។ ក្រុម​ហុ​ល្លង់​, ជប៉ុន និង​អ៊ី​តា​លី មាន​ប្រៀប​ជាង​គូប្រកួត ។
ពូ​ល E

មច្ចុរាជទឹកក្រូចហុ​ល្លង់ V ដា​ណឺ​ម៉ាក

មច្ចុរាជទឹកក្រូចហុ​ល្លង់ ចំណាត់ថ្នាក់​លេខ​៧ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ការ ប្រកួត​បាល់ទាត់ World Cup ចំនួន​៨​ដង​។​ក្រុម​ហុ​ល្លង់​មិន​ធ្លាប់​ជាប់​ជើងឯក​ទេ តែ​ធ្លាប់ជាប់​ចំណាត់ថ្នាក់​លេខ​២ ពីរ​ដង គឺ​ក្នុង​ឆ្នាំ ១៩៧៤ និង​១៩៧៨ ហើយ​ទទួល​បាន​ចំណាត់ ថ្នាក់​លេខ​៤​ម្ដង​ក្នុង​ឆ្នាំ​១៩៩៨ ។ កីឡាករសំខាន់​ៗ​មាន​កីឡាករ​ខ្សែប្រយុទ្ធ Van Persie បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Arsenal​, កីឡាករ​ខ្សែ បំរើ Sneijder បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Inter និង​កីឡាករ​ខ្សែប្រយុទ្ធ Arjen Robben    ប​ច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Bayern ។ កាលពី​ប្រកួតជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១​។ ប្រវត្ដិ​៨​ប្រកួត​ឈ្នះ​រហូត​គឺ ៨-០-០ ទាត់ បាល់​បាន​១៧​គ្រាប់​និង​របូត​វិញ​២​គ្រាប់ ។ ៥ ប្រកួត​ចុង​ក្រោយ​នេះ​គឺ ៤-១-០​។ ៣​ប្រកួត ចុង​ក្រោយ​គឺ​ឈ្នះ Mexico ២-១, ឈ្នះ Ghana ៤-១, និង​ឈ្នះ Hungary ៦-១ ទឹកដី​កណ្ដាល ។

ដា​ណឺ​ម៉ាក ចំណាត់ថ្នាក់​លេខ​៣៥ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដមាន​ក្នុង ការ​ប្រកួត​បាល់ទាត់ World Cup ចំនួន​៣ ដង ។ ប្រព័ន្ធ​លេង​គឺ ៤-៤-១-១ ។ កីឡាករ សំខាន់​ៗ​មាន កីឡាករ​ខ្សែប្រយុទ្ធ Bendtner បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Arsenal, កីឡាករ​អ្នកចាំទី Sorensen បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Stoke City និង​កីឡាករ​ខ្សែបំរើ Poulsen បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Man City ។ កាលពី​ប្រកួត​ជំ​រុះ ក្នុង​ពូ​ល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១ ។ ប្រវត្ដិ ១០​ប្រកួត​គឺ ៦-៣-១ ទាត់​បាល់​បាន​១៦ គ្រាប់ និង​របូត​វិញ​៥​គ្រាប់ ។ ៥​ប្រកួត​ចុង ក្រោយ​នេះ​គឺ ២-០-៣ ។ ៣​ប្រកួត​ចុង ក្រោយ​គឺ​ឈ្នះ Senegal ២-០ ក្នុងផ្ទះ​, ចាញ់ Australia ១-០, និង​ចាញ់ South Africa ១-០ ទឹកដី​កណ្ដាល ។
ជួប​គ្នា​៧​ប្រកួត​គឺ ៖

10-07 Denmark 3-2 Holland


06-92 Holland 2-2 Denmark


08-99 Denmark 0-3 Holland


11-01 Denmark 1-1 Holland


05-08 Holland 1-1 Denmark

ទស្សនៈ​របស់ WDW

Holland 2-0 Denmark

អ្នកលេងដាវសាម៉ូរ៉ៃជប៉ុន V តោខ្មៅកំណាចកា​មេ​រ៉ូ​ន

អ្នកលេងដាវសាម៉ូរ៉ៃជប៉ុនចំណាត់ថ្នាក់​លេខ​៤៥ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ការ ប្រកួត​បាល់ទាត់ World Cup ចំនួន​៣​ដង​។ កីឡាករ​សំខាន់​ៗ​មាន កីឡាករ​ខ្សែបំរើ Naka mura បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Espanyol​, កីឡា ករ​ខ្សែបំរើ Honda បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប CSKA Mos និង​កីឡាករ​ខ្សែ​កា​ពារ Naka zawa បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Yokohama​។ កាលពី​ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ ។ ប្រវត្ដិ​៨​ប្រកួត​គឺ ៤-៣-១ ទាត់​បាល់​បាន​១១​គ្រាប់​និង​របូត​វិញ​៦​គ្រាប់​។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ១-០-៤ ។ ៣ ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Korea Rep ២-០, ចាញ់ England ២-១, និង​បន្ដ​ចាញ់ Ivory Coast ២-០ ទឹកដី​កណ្ដាល ។

តោខ្មៅកំណាចកា​មេ​រ៉ូ​ន ចំណាត់ថ្នាក់​លេខ​១៩ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup ចំនួន​៥ដង ។ ប្រព័ន្ធ​លេង​គឺ ៤-៣-៣ ។ កីឡាករ សំខាន់​ៗ​មាន កីឡាករ​ខ្សែប្រយុទ្ធ Samuel Eto’o បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Inter កីឡាករ ខ្សែការពារ Stephane Mbia បច្ចុប្បន្ន​លេង ឱ្យ​ក្លឹ​ប Marseille និង​កីឡាករ​ខ្សែប្រយុទ្ធ Pierre Webo បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Mallor ca ។ កាលពី​ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ ចំណាត់ថ្នាក់​លេខ​១ ។ ប្រវត្ដិ​៦​ប្រកួត​គឺ ៤-១-១ ទាត់​បាល់​បាន​៩​គ្រាប់ និង​របូត​វិញ​២ គ្រាប់ ។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ១-២-២- ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Slova kia ១-១, ចាញ់ Portugal ៣-១, និង​ចាញ់ Serbia ៤-៣ ទឹកដី​កណ្ដាល ។

ជួប​គ្នា​២​ប្រកួត​គឺ ៖

06-01 Cameroon 0-2 Japan


08-07 Japan 2-0 Cameroon

ទស្សនៈ​របស់ WWD

Japan 1-1 Cameroon

ពូ​ល​F
អសុរីអ៊ី​តា​លី V បង្កួយយក្សប៉ា​រ៉ា​ហ្គា​យ

អសុរីអ៊ី​តា​លី ចំណាត់ថ្នាក់​លេខ​៥ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ​ក្នុង​ការ ប្រកួត​បាល់ទាត់ World Cup ចំនួន​១៦​ដង​។ ក្រុម​អ៊ី​តា​លី​ធ្លាប់​ជាប់​ជើងឯក​បាល់ទាត់​ពិភពលោក​ចំនួន​៤​ដង គឺ​ក្នុង​ឆ្នាំ​១៩៣៤, ១៩៣៨, ១៩៨២ និង​២០០៦ ។ ចំណាត់ថ្នាក់​លេខ​២ ចំនួន​២​ដង គឺ​ក្នុង​ឆ្នាំ​១៩៧០ និង​១៩៩៤, ចំណាត់ថ្នាក់​លេខ​៣​ម្ដង​ក្នុង​ឆ្នាំ​១៩៩០ និង ចំណាត់ថ្នាក់​លេខ​៤​ម្ដង​ក្នុង​ឆ្នាំ​១៩៧៨​។ ប្រព័ន្ធ​លេង​គឺ ៤-៤-២ ។ កីឡាករ​សំខាន់​ៗ មាន កីឡាករ​ខ្សែបំរើ Andrea Pirlo បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Milan កីឡាករ​អ្នកចាំទី Huf fon បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Juventus និង​កីឡា ករ​ខ្សែបំរើ Alberto បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Fio rentina ។ កាលពី​ប្រកួត​ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ ចំណាត់ថ្នាក់​លេខ​១ ។ ប្រវត្ដិ​១០​ប្រកួត​គឺ ៧-៣-០ ទាត់​បាល់​បាន​១៨​គ្រាប់ និង​របូត វិញ​៧​គ្រាប់ ។ ៥​ប្រកួត​ចុង​ក្រោយ​នេះ​គឺ ២-៣-០ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Cameroon ០-០, ចាញ់ Mexico ២-១ ក្នុង ផ្ទះ​, បន្ទាប់​មក​លេង​ស្មើ Switzerland ១-១ ទឹកដី​កណ្ដាល ។

បង្កួយយក្សប៉ា​រ៉ា​ហ្គា​យ ចំណាត់ថ្នាក់​លេខ​៣០ របស់ FIFA ក្រុម​នេះ​ធ្លាប់​បាន​បង្ហាញ​វត្ដ​មាននៅ ក្នុង​ការ​ប្រកួត​បាល់ទាត់ World Cup ចំនួន ៧​ដង តែ​មិន​ធ្លាប់​ជាប់​ជើងឯក​ទេ។ ប្រព័ន្ធ លេង​គឺ ៤-៤-២ ។ កីឡាករ​សំខាន់​ៗ​មាន កីឡាករ​ខ្សែប្រយុទ្ធ Santa Cruz បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Man City កីឡាករ​ខ្សែប្រយុទ្ធ Valdez បច្ចុប្បន្ន​លេង​ឱ្យ​ក្លឹ​ប Dortmund និង កីឡាករ​ខ្សែបំរើ Cristian Riveros បច្ចុប្បន្ន លេង​ឱ្យ​ក្លឹ​ប Sunderland ។ កាលពី​ប្រកួត ជំ​រុះ​ក្នុង​ពូ​ល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣​។ ប្រវត្ដិ​១៨​ប្រកួត​គឺ ១០-៣-៥ ទាត់​បាល់​បាន ២៤​គ្រាប់ និង​របូត​វិញ​១៦​គ្រាប់ ។ ៥​ប្រកួត ចុង​ក្រោយ​នេះ​គឺ ២-២-១ ។ ៣​ប្រកួត​ចុង ក្រោយ​គឺ​ចាញ់ Ireland ២-១ ក្រៅ​ផ្ទះ​, ស្មើ Ivory Coast ២-២ ក្នុងផ្ទះ​, បន្ទាប់​មក​ឈ្នះ Greece ២-០ ក្រៅ​ផ្ទះ ។
ជួប​គ្នា​២​ប្រកួត​គឺ ៖

07-05 Italy 2-0 Paraguay


08-04 Paraguay 1-0 Italy
.

ទស្សនៈ​របស់ WWD

Italy 2-0 Paraguay