ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ប្រកាស​​លក់​​ប្តី​ដែល​​ងប់ងុល​​នឹង​ការ​លេង​ហ្គេម​​តាម​អ៊ីន​ធើរណេត

13 ឆ្នាំ មុន

​ទីភ្នាក់ងារ​​ព័ត៌​មាន​បរទេស​​បាន​ចុះ​ផ្សាយ​​កាល​ពីថ្ងៃ​ទី​២២ វិច្ឆិកា ​ថា នាង​អាលីស ប្រ៊េត​ឡេ​ ជា​អ្នក​​ស្រុក​​នៅ​រដ្ឋ​យូតា សហ​រដ្ឋ​អាមេរិក​​ បាន​ប្រកាស​​លក់​ប្តី​ដែល​គិត​តែ​ពី​លេង​ហ្គេម​​នៅ​តាម​​វ៉េប​សាយ ។ ​កាល​ពី​មុន​នេះ ​ម្តាយ​របស់​នាង​អាលីស ​បាន​គំរាម​ថា នឹង​លក់​ប្តី​របស់​កូន​ស្រី​​តាម​រយៈ​វ៉េប​សាយ​​ ឬអ៊ីនធើរណេត ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ចុងក្រោយ​​

​ទីភ្នាក់ងារ​​ព័ត៌​មាន​បរទេស​​បាន​ចុះ​ផ្សាយ​​កាល​ពីថ្ងៃ​ទី​២២ វិច្ឆិកា ​ថា នាង​អាលីស ប្រ៊េត​ឡេ​ ជា​អ្នក​​ស្រុក​​នៅ​រដ្ឋ​យូតា សហ​រដ្ឋ​អាមេរិក​​ បាន​ប្រកាស​​លក់​ប្តី​ដែល​គិត​តែ​ពី​លេង​ហ្គេម​​នៅ​តាម​​វ៉េប​សាយ ។ ​កាល​ពី​មុន​នេះ ​ម្តាយ​របស់​នាង​អាលីស ​បាន​គំរាម​ថា នឹង​លក់​ប្តី​របស់​កូន​ស្រី​​តាម​រយៈ​វ៉េប​សាយ​​ ឬអ៊ីនធើរណេត ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ចុងក្រោយ​​នេះ​ នាង​អាលីស​ក៏​បាន​អនុ​វត្ត​តាម​ការ​គំរាម​​របស់​ម្តាយ​ខ្លួន ។

​របាយ​ការណ៍​​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​​ប្រកាស​ឃោសនា​​លក់​របស់​ស្ត្រី​​ខាងលើ​បញ្ជាក់​ថា ​នាង​ត្រូវការ​លក់​ប្តី​អាយុ​២០ឆ្នាំ ដែល​​​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​លេង​វីដេអូ​អូហ្គេម ។ បុរស​ម្នាក់​នេះ​ងាយ​ស្រួល​ចិញ្ចឹម​​គ្រាន់តែ​​ផ្តល់​អាហារ​​ និង​ទឹក​​នៅ​រៀង​រាល់​ពី​៣-៥​ម៉ោងប៉ុណ្ណោះ។ ចំពោះ​អ្នក​មាន​តម្រូវ​ការ​ចង់​ទិញ​ត្រូវ​មាន​លំនៅ​ឋាន​ភ្ជាប់​ប្រព័ន្ធ​​អ៊ីនធើរណេត​​ និង​មាន​ទីធ្លា​​សម្រាប់​លេង​ហ្គេម ។

​ទោះ​បីជា​យ៉ាងណា​ក៏ដោយ នាង​អាលីស បញ្ជាក់​ប្រាប់​ថា ​ការ​ឃោស​នា​ផ្សព្វផ្សាយ​​លក់​ខាង​លើ មាន​លក្ខណៈ​ជា​ការ​លេង​សើច ប៉ុន្តែ​លទ្ធ​ផល​​បង្ហាញថា ​ទទួល​ការ​យល់​ព្រម​​ពី​សំណាក់​​អតិថិ​ជន​ជា​ច្រើន​នាក់ ​រួម​ទាំង​មាន​អ្នក​បង្ហាញពី​ក្តី​​បារម្ភ​​ចំពោះសម្ព័ន្ធ​ភាព​របស់​នាង​ និង​ប្តី​ផង​ដែរ ។ ​ស្ត្រីខាង​លើ​បាន​បង្ហើប​ឱ្យ​ដឹង​ថា នាង​ស្រឡាញ់​​ប្តី​ រីឯ​ប្តី​ក៏ស្រឡាញ់​​នាងវិញដែរ។ ​នាង​គិត​ថា មិន​មាន​មនុស្ស​ឆ្លើយ​​តប​​ចំពោះ​ការ​ឃោសនា​លក់​ប្តីរបស់​​នាង​ឡើយ ប៉ុន្តែ​ហេតុ​ការណ៍​​​បង្ហាញ​​ថា មាន​​អ្នក​ចំណាប់​អារម្មណ៍​​យ៉ាង​​ច្រើន​កុះករ ៕