ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលដីកា​​លើ​សំណុំ​រឿងកាំង ហ្កេកអ៊ាវ ហៅ «ឌុច»​ថ្ងៃ3 កុម្ភៈ ឆ្នាំក្រោយ

14 ឆ្នាំ មុន

សាល​ដីកា​​​​របស់អង្គជំនុំ​​​ជម្រះ​​តុលាការ​​កំពូល​​​លើ​សំណុំរឿង​​លេខ ០០១/១៨-០៧-២០០៧-អ.វ.ត.ក/អ.ជ.ត.ក ទាក់ទិន​នឹងជនជាប់ចោទ​​​​កាំង ហ្កេកអ៊ាវ ហៅ «ឌុច» នឹងត្រូវ​​ប្រកាស​​​​នៅ​ថ្ងៃសុក្រ ​ទី៣ កុម្ភៈ ​​ឆ្នាំ២០១២ខាងមុខ នៅ​វេលា​ម៉ោង​​១០ព្រឹក (ម៉ោង​​ក្នុងស្រុក) ​​នៅក្នុង​បន្ទប់សវនា​ការ​នៃអង្គជំនុំ​​​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា​ (អ.វ.ត.ក)​។​ នេះបើយោងតាម​​ការប្រកាស​របស់​សាលាក្តី​​ថ្ងៃទី១៧ ​វិច្ឆិកា ។

សាល​ដីកា​​​​របស់អង្គជំនុំ​​​ជម្រះ​​តុលាការ​​កំពូល​​​លើ​សំណុំរឿង​​លេខ ០០១/១៨-០៧-២០០៧-អ.វ.ត.ក/អ.ជ.ត.ក ទាក់ទិន​នឹងជនជាប់ចោទ​​​​កាំង ហ្កេកអ៊ាវ ហៅ «ឌុច» នឹងត្រូវ​​ប្រកាស​​​​នៅ​ថ្ងៃសុក្រ ​ទី៣ កុម្ភៈ ​​ឆ្នាំ២០១២ខាងមុខ  នៅ​វេលា​ម៉ោង​​១០ព្រឹក (ម៉ោង​​ក្នុងស្រុក) ​​នៅក្នុង​បន្ទប់សវនា​ការ​នៃអង្គជំនុំ​​​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)​។​ នេះបើយោងតាម​​ការប្រកាស​របស់​សាលាក្តី​​ថ្ងៃទី១៧ ​វិច្ឆិកា ។
នៅថ្ងៃទី២៦ កក្កដា ​ឆ្នាំ២០១០ ​​អង្គជំនុំ​ជម្រះ​​​សាលាដំបូង​​បានសម្រេច​​ដាក់ពិរុទ្ធ​​​ភាព​លើជនជាប់ចោទ​រូបនេះពីបទ​ឧក្រិដ្ឋ​​​ប្រឆាំង​មនុស្ស​ជាតិ​ និងបទ​​បំពារ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​​ឆ្នាំ​១៩៤៩ ។ អង្គជំនុំ​ជម្រះ​​​​សាលាដំបូង​បានផ្តន្ទាទោស​​​ដាក់ពន្ធ​នា​គារ​ឌុច​ចំនួន៣៥ឆ្នាំ​​និងបាន​ផ្តល់​សំណង​​​ពីរប្រភេទ​​​ដល់ដើម​បណ្តឹង​រដ្ឋប្បវេណី ។

ជនជាប់ចោទ​សហព្រះរាជ​អាជ្ញា និងភាគី​ដើមបណ្តឹង​​រដ្ឋប្បវេណី​ក្រុម១ ក្រុម២ និង​ក្រុម​៣ បានប្តឹងសាទុក្ខ​ប្រឆាំង​សាលក្រម​របស់អង្គ ជំនុំ​ជម្រះ​សាលាដំបូង ។​ សារណាបណ្តឹង​​សាទុក្ខ ជាលាយលក្ខណ៍​អក្សរ​ត្រូវបានបញ្ចប់​​​ត្រឹមថ្ងៃ​ទី២៥​ មីនា ឆ្នាំ​២០១១ ​ហើយសវនាការ​លើ​បណ្តឹង​​​សាទុក្ខ​ត្រូវបានធ្វើឡើងពីថ្ងៃទី​២៨ ដល់​ថ្ងៃទី៣០ ​មីនា ឆ្នាំ២០១១ ។ អង្គជំនុំ​ជម្រះ​​​តុ​លា​ការ​កំពូល​​​បានទទួលយក​ឯកសារ​​ភ័ស្តុតាង​​​សរុប​ចំនួន​២៦ បន្ថែមទៀត ​ពីសំណាក់​ជនជាប់ចោទ និងក្រុម​ ដើមបណ្តឹង​​រដ្ឋប្បវេណី​អនុលោម​តាម​វិធាន ១០៨ (៧) នៃវិធានការផ្ទៃក្នុង ។​ មាន​សាធារណជ​ន​ចំនួនជាង​២.៩០០​នាក់បាន​តាម​ដាន​កិច្ចដំណើរ​​ការនីតិ​​វិធីនៃ​បណ្តឹង​​សាទុក្ខ​នេះ​នៅក្នុងបន្ទប់សវនារការ ។ ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​សវនាការ​នឹងជូនដំណឹង​​នៅពេលក្រោយ ៕