ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ប័ណ្ណ​សរសើរ​​​ដល់​​និសិ្សត​​ឆ្នើម​​​ពី​ក្រសួង​​សេដ្ឋកិច្ច​​​និង​ហិរញ្ញ​វត្ថុ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​​រសៀល​​ថ្ងៃទី​​១៦ វិច្ឆិកា ឆ្នាំ​២០១១​ ​លោក​​​ងី តាយី រដ្ឋ​លេខាធិការ​​​ក្រសួង​សេដ្ឋកិច្ច​​​និង​ហិរញ្ញ​វត្ថុ​​​​និង​ជា​ប្រធាន​​ ក្រុម​ប្រឹក្សា​​​ជាតិ​​គណនេយ្យ​​​បាន​អញ្ជើញ​​​​ជា​អធិបតី​​​​ក្នុង​​​ពិធី ​​ចែក​ប័ណ្ណ​​​សរសើរ​​​ជូន​ដល់​​​និស្សិត​​​​ឆ្នើម​​​ចំនួន​​២០​នាក់​​ ​ទាំង​និស្សិត​​​ឯកជន​​និង​និស្សិត​​​ដែល​ទទួល​បាន​អាហារូបករណ៍​​​​​ពី​​ ក្រសួង​​​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​​​ដែល​កំពុង​​សិក្សា​​​​វគ្គ​​ គណនេយ្យ​​​​ជំនាញ​​(ACCA)​ និង​​​វគ្គ​​​គណនេយ្យ​​​បច្ចេក​​ទេស​​ (CAT) ​នៅ​

រាជធានីភ្នំពេញ ៖ នៅ​​រសៀល​​ថ្ងៃទី​​១៦ វិច្ឆិកា ឆ្នាំ​២០១១​ ​លោក​​​ងី តាយី រដ្ឋ​លេខាធិការ​​​ក្រសួង​សេដ្ឋកិច្ច​​​និង​ហិរញ្ញ​វត្ថុ​​​​និង​ជា​ប្រធាន​​ក្រុម​ប្រឹក្សា​​​ជាតិ​​គណនេយ្យ​​​បាន​អញ្ជើញ​​​​ជា​អធិបតី​​​​ក្នុង​​​ពិធី​​ចែក​ប័ណ្ណ​​​សរសើរ​​​ជូន​ដល់​​​និស្សិត​​​​ឆ្នើម​​​ចំនួន​​២០​នាក់​​ ​ទាំង​និស្សិត​​​ឯកជន​​និង​និស្សិត​​​ដែល​ទទួល​បាន​អាហារូបករណ៍​​​​​ពី​​ក្រសួង​​​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​​​ដែល​កំពុង​​សិក្សា​​​​វគ្គ​​គណនេយ្យ​​​​ជំនាញ​​(ACCA)​ និង​​​វគ្គ​​​គណនេយ្យ​​​បច្ចេក​​ទេស​​ (CAT) ​នៅ​វិទ្យា​​​ស្ថាន​​​ខេមអេដ​ (CamEd Institute ​) ​ស្ថិត​នៅ​​អគារ​​​​៦៤​ ផ្លូវ​​១០៨​ សង្កាត់​​​​វត្ត​ភ្នំ​ រាជធានីភ្នំពេញ ព្រមទាំង​មាន​​ការអញ្ជើញ​​​​ចូល​​​​រួម​​ពីលោក​នាយ​ក​សា​លា​​ សាស្ត្រាចារ្យ​​ និង​និស្សិត​​​ប្រមាណ​​១០០​នាក់ ។

លោក​​ខេស៊ី​​ បាណេត នាយក​វិទ្យា​​ស្ថាន​​ខេម​អេដ ​មាន​ប្រសាសន៍​​ថា ចាប់តាំង​ពីឆ្នាំ​២០០៣​ មក​​វិទ្យា​ស្ថាន​​ខេម​អេដ សហការ​ជាមួយ​ក្រសួង​​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ​​​បណ្តុះ​បណ្តាល​​​និស្សិត​​​​គណនេយ្យ​ការ​ជំនាញ​​ (ACCA) ​​១៣​ជំនាន់​ និង​​​គណនេយ្យ​​​បច្ចេក​​​​ទេស​(CAT) ៣​ជំនាន់​ រួចមក​ហើយ ។

លោក​នាយក​វិទ្យាស្ថាន​​បញ្ជាក់​​​ថា ជា​លទ្ធ​ផល​​​​​វិទ្យា​​ស្ថាន​ត្រូវបាន​ទទួល​​ស្គាល់​ពី​​សាធារណ​ជន​ទាំងក្នុងនិង​ក្រៅ​ប្រទេស​​ដូចជា​សមាគម​​គណនេយ្យ​ករជំនាញ​​​របស់​ចក្រ​ភព​អង់គ្លេស​​ជា​ដើម ។ ​ និស្សិត​​​ដែល​​​សិក្សា​​នៅ​វិទ្យា​​​ស្ថាន​​​​​ខេម​អេដ​ តែង​ទទួល​បាន​ចំណាត់​​ថ្នាក់​​ល្អ​ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​​​ប្រទេស​​ផ្សេង​​​ទៀត​នៅ​លើ​សាកល​លោក ។

វិស័យ​​គណនេយ្យ​​​​និង​សវនកម្ម​​ត្រូវ​បាន​និង​កំពុង​មាន​ការ​យក​ចិត្ត​ទុកដាក់​​​ពីក្រសួង​​សេដ្ឋកិច្ច​​និងហិរញ្ញ​វត្ថុ​​​​​​យ៉ាងខ្លាំង​ ដោយ​មាន​ក្រុម​ប្រឹក្សា​​ជាតិ​​​គណនេយ្យ​​ជាអ្នក​ដើរ​តួនាទី​​​ដ៏សំខាន់​​​ក្នុង​​​​ការ​​អភិវឌ្ឍ​វិស័យ​នេះ ព្រោះ​ថា​ប្រព័ន្ធ​​គណនេយ្យ​​និង​សវនកម្ម​ត្រូវ​បាន​​គេទទួល​​​ស្គាល់​​​ទូទាំងសាកល​​លោក​ថា​ជា​ប្រព័ន្ធ​មួយ​ដែល​​អាចជួយ​ធានា​​ឱ្យ​មាន​​​តម្លា​ភាព​​ ​គណនេយ្យ​ភាព​ត្រឹមត្រូវ​​សម្រាប់​ភាគី​​ដែល​ពាក់​ព័ន្ធ​នានា​​ក្នុង​ការ​គ្រប់គ្រង​​​​ និង​ការ​​​វិភាគ​​លើ​ស្ថាន​ភាព​​​​ហិរញ្ញ​វត្ថុ​​របស់​​​​ស្ថាប័ន​​​ណាមួយ​។ ជាមួយ​​​នេះ​ដែរ​ប្រព័ន្ធ​​​នេះ​​​​វាក៏​បាន​​​ជួយ​​ដល់​​​រាជ​រដ្ឋា​ភិបាល​​​ឱ្យ​ទទួល​បាន​​​សុក្រឹត​ភាព ក្នុង​ការ​ប្រមូល​ពន្ធ​​ចូល​រដ្ឋផង​ ហើយ​ទីផ្សារ​​ភាគហ៊ុន​ ពិត​ជា​​ត្រូវ​ការ​នូវប្រព័ន្ធ​គណនេយ្យ​​និង​​សវនកម្ម​​ដ៏រឹង​​មាំ​មួយ​ផងដែរ ។

លោក​ងី តាយី រដ្ឋលេខាធិការ​​​ក្រសួងសេដ្ឋ​​កិច្ច​និងហិរញ្ញ​​វត្ថុ​​​​និង​ជា​ប្រធាន​​​ក្រុម​​ប្រឹក្សា​ជាតិ​ គណនេយ្យ​​​បាន​សម្តែង​​​ការ​កោត​សរសើរ​​ និង​មាន​មោទនភាព​​យ៉ាងខ្លាំង​​ចំពោះ​​និស្សិត​ខ្មែរ​​​យើង​​​​ដែល​​កន្លងមក​បាន​ខិតខំ​​​សិក្សា​​​ផ្នែក​​​គណនេយ្យ​​​ និង​សវនកម្ម​ប្រកប​ដោយ​​​ជោគ​ជ័យ​​​មិន​ត្រឹម​​តែ​កម្រិត​ថ្នាក់​ជាតិ​​ប៉ុណ្ណោះ​​​ទេ ថែម​ទាំង​​​ក្នុង​កម្រិត​​​​អន្តរជាតិ​​​ផងដែរ ​ដូច​ជា​​​នៅ​ពេល​​នេះ​ មាន​និស្សិត​ឆ្នើម​​ចំនួន​​​២០​​រូប ដែល​​បាន​ជាប់​លេខ​​ល្អ​ថ្នាក់​​អន្តរជាតិ ។ 

លោក​​​ប្រធាន​​​ក្រុម​ប្រឹក្សា​ជាតិ​គណនេយ្យ​​សំណូមពរ​​ដល់​​វិទ្យា​ស្ថាន​​​ខេមអេដ​បន្ត​ការ​យក​ចិត្ត​ទុកដាក់​​បន្ថែម​ទៀត​​​ក្នុង​ការ​​​បណ្តុះ​បណ្តាល​​​​​អាជីព​នេះ​ឱ្យ​​កាន់​​តែបាន​​​លទ្ធផល​​ល្អ​ប្រសើរ​ជាង​​មុន​សំដៅ​បំពេញ​​​​ផែន​ការ​​​របស់​ក្រសួង​​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ​​​​ដែល​បាន​​​គ្រោងទុក ៕