ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​​ កូន​ប្រុស​ទី​3របស់​បេក​ខាំ​​កាត់​ម៉ូដ​​សក់​​តាម​ឪពុក​

13 ឆ្នាំ មុន

​​ជា​ចុង​ក្រោយ​នេះ​ កូន​ប្រុសទី៣ របស់​កី​ឡា​ករ​ដេវីដ​បេក​ខាំ ឈ្មោះ​គ្រូស​បានកាត់​សក់​យក​ទម្រង់​ជា​​«​ជ្រូក​ព្រៃ​» ដោយ​យក​លំនាំ​តាម​ដេវីដ​បេក​ខាំ ​ជា​ឪពុក​ដែល​ធ្លាប់​​កាត់​នា​ពេល​កន្លង​
មក​។​ តាម​សារ​ព័ត៌​មាន​បរ​ទេស​ បាន​​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ​​ថា ​អ្នក​សារ​ព័ត៌​មាន​បាន​ថត​យក​រូប​ភាព​​គ្រូស អាយុ​៦​ឆ្នាំ ដែល​បង្ហាញ​ទម្រង់​សក់​ថ្មី​​ដូច «​ជ្រូក​ព្រៃ​» ដែល​ឪពុក​របស់​គេ​ដេវីដ បេក​ខាំ ​ធ្លាប់​កាត់​កាល​ពី​

ជា​ចុង​ក្រោយ​នេះ​ កូន​ប្រុសទី៣ របស់​កី​ឡា​ករ​ដេវីដ​បេក​ខាំ ឈ្មោះ​គ្រូស​បានកាត់​សក់​យក​ទម្រង់​ជា​​«​ជ្រូក​ព្រៃ​» ដោយ​យក​លំនាំ​តាម​ដេវីដ​បេក​ខាំ ​ជា​ឪពុក​ដែល​ធ្លាប់​​កាត់​នា​ពេល​កន្លង​
មក​។​ តាម​សារ​ព័ត៌​មាន​បរ​ទេស​ បាន​​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ​​ថា ​អ្នក​សារ​ព័ត៌​មាន​បាន​ថត​យក​រូប​ភាព​​គ្រូស អាយុ​៦​ឆ្នាំ ដែល​បង្ហាញ​ទម្រង់​សក់​ថ្មី​​ដូច «​ជ្រូក​ព្រៃ​» ដែល​ឪពុក​របស់​គេ​ដេវីដ បេក​ខាំ ​ធ្លាប់​កាត់​កាល​ពី​មុន​​ និង​មាន​មនុស្ស​យក​លំ​នាំ​តាម​​​ទូ​ទាំង​ក្រុង​​នា​ពេល​​កន្លង​ទៅ​។ នេះ​ពិត​​ជា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​​គល់​មែន​។

កាល​ពី​មុន​នេះ ក្មេង​ៗ​នៅ​ក្នុង​​​គ្រួ​សារ​បេក​ខាំ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ញឹក​ញាប់​ថា រមែង​ប្រ​តិ​បត្តិ​​​យក​គំរូ​តាម​ឪពុក​ ដូច​ជា​កូន​ប្រុស​ច្បង​​ប្រ៊ូ​ក​គ្លីន អាយុ​១២​​ឆ្នាំ ​ធ្លាប់​ត្រូវ​ថត​រូប​ភាព​បាន ខណៈ​ពេល​តុប​តែង​ខ្លួន​ដោយ​ការ​ស្លៀក​ពាក់​​និង​​មាន​ទម្រង់​សក់​​ដូច​ឪពុក។ ចំណែក​​កូន​ប្រុស​ទី​២ រ៉ូ​មេ​អូ​ អាយុ​៩​ឆ្នាំ និង​គ្រូស ក៏​ធ្លាប់​​ត្រូវ​ថត​បាន​ ខណៈ​ពេល​​មាន​បិទ​ស្នាម​សាក់​​លើ​រាង​​កាយ​ ដូច​គ្នា​​នឹង​រូប​ភាព​សាក់​ពិត​របស់​ដេវីដ បេក​ខាំ​ដែរ​៕