ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​ឌ្រីម​​និង​វីវ៉ា​​បុក​គ្នា​​ ស្លា.ប់​ម្នាក់​​ របួស​ធ្ងន់​​២​នាក់​

12 ឆ្នាំ មុន

ខេត្តកំពត ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​គួរ​ឱ្យ​​ញាក់​សាច់​មួយ​បាន​បង្ក​ឡើង​ រវាង​​​ម៉ូតូ​ពីរគ្រឿង​​ គឺម៉ូតូ​ C125 ស៊េរី​២០១០ ​និង​​ម៉ូតូវីវ៉ា​ស៊េរី​២០០៧ បើក​បរ​ដោយ​​​យុវ​វ័យ​ជា​សិស្ស​សាលា​​វិទ្យា​ល័យ​ព្រះ​រាជ​សម្ភារ និង​​​កម្ម​ករ​សំណង់​​បញ្ច្រាស់​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូចគ្នា បាន​បុក​គ្នា​ពេញ​ទំហឹង​​ប​ណ្តាល​ឱ្យ​​ស្លា.ប់​ម្នាក់​​ក្រោយ​​ពេល​​បញ្ជូន​ ទៅ​ដល់​​មន្ទីរ​ពេទ្យ​ខេត្ត​កំពត។ ​ឯពីរ​នាក់ទៀត​

ខេត្តកំពត ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​គួរ​ឱ្យ​​ញាក់​សាច់​មួយ​បាន​បង្ក​ឡើង​រវាង​​​ម៉ូតូ​ពីរគ្រឿង​​ គឺម៉ូតូ​ C125 សេ៊រី​២០១០ ​និង​​ម៉ូតូវីវ៉ា​ស៊េរី​២០០៧ បើក​បរ​ដោយ​​​យុវ​វ័យ​ជា​សិស្ស​សាលា​​វិទ្យា​ល័យ​ព្រះ​រាជ​សម្ភារ និង​​​កម្ម​ករ​សំណង់​​បញ្ច្រាស់​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូចគ្នា បាន​បុក​គ្នា​ពេញ​ទំហឹង​​ប​ណ្តាល​ឱ្យ​​ស្លាប់​ម្នាក់​​ក្រោយ​​ពេល​​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​ខេត្ត​កំពត។ ​ឯពីរ​នាក់ទៀត​ ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ​ភ្នំពេញ ទាំង​យប់ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩​និង​២៥​នាទី​យប់​ថ្ងៃទី​៩ ​វិច្ឆិកា ២០១១ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១២១ ចូល​ទៅ​រមណីយ​ដ្ឋាន​​ទឹក​ឈូ ទល់​មុខ​វិទ្យា​ល័យ​ព្រះ​​រាជ​សម្ភារ ​ស្ថិត​ក្នុងភូមិ​​អូតូច សង្កាត់​​អណ្តូង​​ខ្មែរ ក្រុង​កំពត។ ​តាម​សំដី​មន្ត្រី​​នគរ​បាល​​ចរាចរក្រុង​​កំពត​បាន​​ឱ្យ​ដឹងថា ម៉ូតូ​​ទាំងពីរគ្រឿង​​​បើក​បញ្ច្រាស់​​ទិស​គ្នា​ក្នុង​ល្បឿន​ដូច​គ្នា​ ទើប​បណ្តាល​ម៉ូតូ​ទាំង​ពីរ​ខូច​ខាត​ដូច​គ្នា ប៉ុន្តែ​​ម៉ូតូ​​ C125 ខ្ទេច​​មួយ​កំណាត់​មុខ​ទាំងស្រុង​ ហើយ​ម្ចាស់​​ក៏​បាន​បាត់​បង់​​ជីវិត​ដែរ ។ ​អ្នក​រងគ្រោះ​ក្នុងហេតុ​ការណ៍​ខាង​លើ ១-ឈ្មោះ​​ហឹុម ​សម្ផ័ស ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រស់​នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំងសង្កែ ស្រុក​ទឹក​ឈូ ខេត្តកំពត ជិះ​ម៉ូតូ C125 ពណ៌​​ស្លាក​លេខ​កំពត 1D-5794 ​រងរបួស​បែក​​ក្បាល បាក់​ដៃ​ម្ខាង និង​ជើង​ម្ខាង (ស្លាប់) ២-ឈ្មោះ​​ញ៉ែម ជិន ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ជា​សិស្ស​​ មាន​ទី​លំនៅ​​ភូមិវត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹក​ឈូ ​រង​របួស​ធ្ងន់​៣-ឈ្មោះសៅ ស្រី​រ័ត្ន ​ភេទស្រី អាយុ​១៧ឆ្នាំ រង​របួស​បែក​ក្បាល ។ ​ជិះ​ម៉ូតូវីវ៉ា​​ស៊េរី​២០០៧ ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​ញ្ជូន​ទៅ​ព្យា​បាល​នៅ​​ភ្នំពេញ៕