ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​សេដ្ឋកិច្ច​​​​​អាមេរិក​​ឡើង​2,5%ក្នុង​ត្រីមាសទី3

13 ឆ្នាំ មុន

ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក​រាយការណ៍​​កាល​ពី​ថ្ងៃទី១៧ តុលា ថា កំណើន​សេដ្ឋកិច្ច​​អាមេរិក បានឡើង​២,៥% ក្នុង​ត្រីមាស​ ទី៣​​នៃឆ្នាំ​២០១១ នេះ ។ ​អត្រា​កំណើនៃ​​ផល​ទុន​​ជាតិសរុបពិតប្រាកដ​​​ពីខែមិថុនា ​ដល់ខែ​កញ្ញា គឺល្អប្រសើរ​​​ប្រចាំ​ត្រី​មាស​ចាប់តាំងពី​ដើមឆ្នាំ​មក

ក្រសួង​​ពាណិជ្ជកម្ម​អាមេរិក​រាយការណ៍​​កាល​ពី​ថ្ងៃទី១៧ តុលា ថា កំណើន​សេដ្ឋកិច្ច​​អាមេរិក បានឡើង​២,៥% ក្នុង​ត្រីមាស​ ទី៣​​នៃឆ្នាំ​២០១១ នេះ ។ ​អត្រា​កំណើនៃ​​ផល​ទុន​​ជាតិសរុបពិតប្រាកដ​​​ពីខែមិថុនា ​ដល់ខែ​កញ្ញា គឺល្អប្រសើរ​​​ប្រចាំ​ត្រី​មាស​ចាប់តាំងពី​ដើមឆ្នាំ​មក ដែលនោះ​ជា​ការ​ធូរ​ស្រាល​មួយ​សម្រាប់​មហាអំណាច​​សេដ្ឋកិច្ច​​​ពិភព​លោក​​​ធំជាង​គេបំផុតនេះ ខណៈ​​​​ពេលដែល​ប្រ​​ទេស​ស្ទើរ​តែ​​ប្រកាស​ពីការ​​បាក់ស្រុត​​​ចុះ​នៃ​សេដ្ឋ​កិច្ច​​មួយ​នា​ត្រីមាស​ទី​មួ​យ​នៃ​ឆ្នាំនេះ ។

​​កំណើន​សេដ្ឋ​កិច្ច​​អាមេរិក​កត់សម្គាល់​ឃើញ​ក្នុងត្រី​មាស​ទី២ ​​មាន​១,៣% ។​ កំណើន​​នៃការ​ទិញ​របស់​​ប្រើ​ប្រាស់​ជាបុគ្គល​ និងវិនិយោគរបស់​បណ្តា​​សហ​គ្រាស​បានរួម​ចំណែក​ដល់កំណើនសេដ្ឋកិច្ច​​ក្នុង​ត្រី​​មាស​ទី៣ ។ ការ​ចំណាយ​​លើ​ការ​ទិញ​របស់​របរ​ប្រើ​ប្រាស់​​ជាបុគ្គ​ល​មានការ​កើនឡើង​​​២,៤% នៅ​ត្រីមាសទី៣​បើប្រៀប​ធៀប​ទៅនឹង​កំណើន​​ត្រឹម​០,៧% ក្នុង​ត្រីមាសទី២ ។​​

ការ​វិនិយោគ​​ពិតប្រាកដ​​បានកើនឡើង​​១៦,៣% ​ក្នុងត្រីមាស ​​ទី៣​​ បើ​ប្រៀបធៀប​នឹង​ការ​កើន​ត្រឹម​១០,៣% ​ក្នុងត្រីមាស​ទី២​។ ការនាំ​ចេញ​​​ក៏មាន​ការកើន​ឡើង​​ដែរ ។ ក៏ប៉ុន្តែពួកអ្នក​សេដ្ឋកិច្ច​​​និយាយថា ​​កំណើន​ខ្លាំងបំផុត​​នៅពុំ​ទាន់មាននៅឡើយទេ សម្រាប់​​កាត់បន្ថយ​​​យ៉ាង​ច្រើន​នូវអត្រា​អ្នក​ឥត​ការ​ងារ​ធ្វើ​ដែល​មានខ្ពស់​​នា​ពេល​បច្ចុប្បន្ន​នេះ​ដល់​៩,១%  ៕