ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារហ៊ុន​អាស៊ី​​កើន​ឡើង​​ស្របពេល​​ធនាគារ​ចិន​​យោង​​ឡើង

12 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ី​កើនឡើង​​នៅ​ថ្ងៃពុធ​ ទី១២ ​តុលា ​ពីព្រោះ​ធនាគារ​ចិនដ៏​ធំបាន​ទូទាត់​ការ​ខាត​​បង់​ដែល​ជាប់​ទាក់ទង​នឹងលទ្ធផល​មិនល្អ​របស់​ក្រុម​ហ៊ុន​អាមេរិក ​Alcoa​ និងការ​​បរាជ័យ​​នៃ​ការ​ពង្រីក​ជំនួយ​មូលនិធិ​របស់អឺរ៉ុប​។

ផ្សារហ៊ុន​អាស៊ី​កើនឡើង​​នៅ​ថ្ងៃពុធ​ ទី១២ ​តុលា ​ពីព្រោះ​ធនាគារ​ចិនដ៏​ធំបាន​ទូទាត់​ការ​ខាត​​បង់​ដែល​ជាប់​ទាក់ទង​នឹងលទ្ធផល​មិនល្អ​របស់​ក្រុម​ហ៊ុន​អាមេរិក ​Alcoa​ និងការ​​បរាជ័យ​​នៃ​ការ​ពង្រីក​ជំនួយ​មូលនិធិ​របស់អឺរ៉ុប​។

ផ្សារហ៊ុន​ហុងកុង​ Hang Seng ​កើន​ឡើង​​០,៧ភាគរយ​​នា​ពេលនេះ ​តែពេលបើកទ្វារ​​កាល​ពី​ព្រឹក​មិញធ្លាក់​ចុះ១ភាគរយ។​ ផ្សារហ៊ុន​​សៀង​ហៃកើន​ឡើង២,៥ភាគរយ ​ចំណែក​ផ្សារ​ហ៊ុន​​កូរ៉េ​ខាងត្បូង ​Kospi ​កើនឡើង​ ០,៨ភាគរយ​​។

ដោយឡែក​ផ្សារហ៊ុន​​អូ​ស្រ្តាលី ​S&P /ASX 200 ​ធ្លាក់ចុះ០,៦​ភាគរយ​ ស្របពេល​ផ្សា​រហ៊ុន​ជប៉ុន​ Nikkei ​ធ្លាក់ចុះ០,៤​ភាគរយ។ ផ្សារហ៊ុន​អាស៊ីបាន​អង្គុយលើ​កៅអីកើន​ឡើងប្រចាំ​សប្តាហ៍ ​បន្ទាប់ពីប្រទេស​បារាំងនិង​​អាល្លឺ​ម៉ង់​កាលពីពេលថ្មីៗ​​បានសន្យា​គាំទ្រវិស័យ​ធនា​គារអឺរ៉ុប ​ហើយប្រទេសចិន​ក៏បានទិញ​​ភាគ​ហ៊ុន​​ក្នុងធនាគារមួយ​ចំនួនក្នុងប្រទេស។

តែទោះជាយ៉ាងណា ការរាំងស្ទះដំណើរទៅមុខនៃការស្តារដំណោះស្រាយវិបត្តិប្រាក់ បំណុល អឺរ៉ុបដែលបានសន្យាកាលពីថ្ងៃអង្គារ​បានកើត​ឡើងបន្ទាប់ពីសភាប្រទេសស្លូវ៉ាគីច្រាន​ចោលផែនការពង្រីកដែនជំនួយថវិកា​​ក្នុង​មូល​និធិ​អឺរ៉ុប​ចំនួន​៦០០ពាន់លានដុល្លារ​។

ការច្រានចោលនោះបានធ្វើឡើងដោយ​នឹក​ស្មាន​មិន​ដល់ ព្រោះគណបក្សកាន់អំណាច​ខំ​តស៊ូ​ដើម្បីទទួលបានការគាំទ្រចំពោះផែនការនោះ ហើយការ​អនុម័តក៏ត្រូវ​គេរំពឹងថាសម្រេច​នៅ​ចុងសប្តាហ៍ តែព័ត៌មានពេលនេះអាច​បញ្ជាក់​យ៉ាង​​ច្បាស់​ពី​ការ​ដួលរលំសុទិដ្ឋិនិយមរបស់​អ្នក​វិនិយោគ។ ចំណែកក្នុង​វិស័យធនាគារ ​ក្រុមហ៊ុន​Nomura ​Holding Inc ​ធ្លាក់ចុះ១,៤ភាគរយ​​ក្នុង​ប្រទេសជប៉ុន​ ចំណែកក្រុមហ៊ុន ​Westpac Banking Corp​ ធ្លាក់ចុះ១,៣ភាគរយ​ក្នុង​​ប្រទេស​អូស្ត្រាលី។

​ដោយឡែក​ធនាគារចិនបានទទួល​ផល​ចំណេញ ​ក្នុងផ្សារហ៊ុនទីក្រុងហុងកុង​ ដូច​ជា​ធនា​គារ​​កសិកម្ម​ចិនកើនឡើង​១,៧ភាគរយ ​និង​​ធនា​គារចិន ​ក៏កើនឡើង​២,៣​ភាគ​រយ​​ផងដែរ។

ក្នុងប្រទេសជប៉ុនឯណោះ​វិញ ក្រុមហ៊ុន​ហុង​ដា ​ធ្លាក់ចុះ២,២ភាគរយ ស្របពេលក្រុមហ៊ុន​កាមេ​រ៉ា Nikon ធ្លាក់ចុះដល់៣,៥ភាគរយ បន្ទាប់​​ពីត្រូវ​ផ្អាក​សង្វាក់នៃការផលិត​ក្នុង​ប្រទេស​ថៃដោយ​សារទឹកជំនន់ដ៏អាក្រក់ បំផុតមិន​ធ្លាប់​មាន​ក្នុងរយៈពេល៥០ឆ្នាំនេះ៕