ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ដាំ​ក្បាល​ចុះ ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្តា​ហ៍​ខ្លាំង​បំផុត​ក្នុង​រយៈពេល​៤០​ឆ្នាំ

1 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ស​ប្តា​ហ៍​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្តា​ហ៍​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មកនេះ ខណៈ​ដែល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ចូល​ដល់​ស​ប្តា​ហ៍​ទី ៤ ហើយ​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​បាន​គំរាមកំហែង​ការ​វាយប្រហារ​ថ្មី​បន្ថែម​ទៀត…

អន្តរជាតិ ៖ តម្លៃ​មាស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់តាំងពី​ស​ប្តា​ហ៍​មុន ដែល​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្តា​ហ៍​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង​មកនេះ ខណៈ​ដែល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ចូល​ដល់​ស​ប្តា​ហ៍​ទី ៤ ហើយ​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​បាន​គំរាមកំហែង​ការ​វាយប្រហារ​ថ្មី​បន្ថែម​ទៀត ដែល​ផ្តោត​ខ្លាំង​លើ​ទីតាំង​ថាមពល​។ នេះ​បើ​យោង​តាម​ប្រភព​ពី Bloomberg និង The Economic Times បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ប្រហែល ៥ ២០០ ដុល្លារ​ក្នុង​១​អោន ឬ ៦ ២៦៥ ដុល្លារ​ក្នុង​១​តម្លឹង កាលពី​ថ្ងៃ​ទី ១៣ ខែមីនា ឆ្នាំ​២០២៦ មក​នៅ​ត្រឹមតែ ៤ ៣៥៤ ដុល្លារ​/​អោន ឬ ៥ ២៤៥ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ​២០២៦ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​។ ដ្បិត​តម្លៃ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន ៥ ៥៩៥ ដុល្លារ​/​អោន ឬ ៦ ៧៤០ ដុល្លារ​/​តម្លឹង ។

ផល​ប៉ះពាល់​បណ្តាល​មក​ពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ជា​ធម្មតា​តែងតែ​ជា​ផល​វិជ្ជមាន​សម្រាប់​ទ្រព្យសកម្ម​ដែល​មាន​សុវត្ថិភាព​ដូច​ជា ដុំ​មាស ប៉ុន្តែ​ផល​វិជ្ជមាន​នេះ មិនមែន​ជា​ករណី​អំឡុង​ពេល​សង្គ្រាម​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​នោះ​ទេ​។ ជាក់ស្តែង សង្គ្រាម​មជ្ឈិមបូព៌ា​បាន​រំខាន​ដល់​លំហូរ​ប្រេង ហើយ​ផល​ប៉ះពាល់​លើ​ការ​ផ្គត់ផ្គង់​បាន​បណ្តាល​ឱ្យ​ប្រេង​ឆៅ​ប្រភេទ Brent កើនឡើង​ជាង ៥០% ចាប់តាំងពី​ដើមខែ​មីនា​មក​។

តម្លៃ​ប្រេង​កើនឡើង​បាន​បង្ក​ហានិភ័យ​អតិផរណា​ទូ​ទាំង​ពិភពលោក ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​កំពុង​វាយតម្លៃ​លើ​ការ​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយ​វត្ថុ​បន្ថែម​ទៀត​ពី​បណ្តា​ធនាគារកណ្តាល​នោះ ឥឡូវនេះ​កំពុង​តែ​ចាប់ផ្តើម​វាយតម្លៃ​លើ​ការ​រឹត​បន្តឹងជំនួស​វិញ​ ។​

បច្ចុប្បន្ន ពាណិជ្ជករ​កំពុង​ព្យាករណ៍​ថា ធនាគារ​អង់គ្លេស និង​ធនាគារកណ្តាល​អឺរ៉ុប​ទំនង​ដំឡើង​អត្រា​ការ​ប្រាក់​យ៉ាង​ហោច​ណាស់​៣​ដង​ពេញ​មួយ​ឆ្នាំ ២០២៦​។ ចំណែក​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក ដែល​ដើម​ឡើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​យ៉ាង​ណាស់ ៣ ដង​សម្រាប់​ឆ្នាំ ២០២៦ ឥឡូវនេះ ៣០% ទំនងជា​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​ខែតុលា​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ