ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​13 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៩២៣-ប្រទេស​​តួកគី បាន​​អនុ​ម័ត​យក​អង់​ការ៉ា​ធ្វើ​ជា​ទី​ក្រុង​ជំនួស​ឱ្យ​​អ៊ី​ស្តង់ប៊ុល។
*ឆ្នាំ១៩៤៣-សង្គ្រាម​​លោក​លើក​ទី​២ ៖ ​រដ្ឋា​ភិបាល​​ថ្មី​របស់​អ៊ីតាលី ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត​បាន​ប្រកាស​​សង្គ្រាម​ជា​មួយ​អាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៤៦-បារាំង​អនុ​ម័ត​​រដ្ឋ​ធម្ម​នុញ្ញ​ជា​ប្រទេស​សាធា​រណ​​រដ្ឋ​​លើក​ទី៤។

*ឆ្នាំ១៩២៣
-ប្រទេស​​តួកគី បាន​​អនុ​ម័ត​យក​អង់​ការ៉ា​ធ្វើ​ជា​ទី​ក្រុង​ជំនួស​ឱ្យ​​អ៊ី​ស្តង់ប៊ុល។
*ឆ្នាំ១៩៤៣
-សង្គ្រាម​​លោក​លើក​ទី​២ ៖ ​រដ្ឋា​ភិបាល​​ថ្មី​របស់​អ៊ីតាលី ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត​បាន​ប្រកាស​​សង្គ្រាម​ជា​មួយ​អាល្លឺ​ម៉ង់ ។
*ឆ្នាំ១៩៤៦
-បារាំង​អនុ​ម័ត​​រដ្ឋ​ធម្ម​នុញ្ញ​ជា​ប្រទេស​សាធា​រណ​​រដ្ឋ​​លើក​ទី៤។
*ឆ្នាំ១៩៧៦
-​យន្ត​ហោះ​​ដឹក​ទំនិញ​ធុន​ប៊ូ​អ៊ីង ​៧០៧ របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​បូលីវី បាន​ធ្លាក់​ក្នុង​តំបន់​ Santa Cruz បណ្តាល​ឱ្យ​មនុស្ស​១០០​នាក់ស្លាប់​ក្នុង​នោះ​មាន​កុមារ​៩៧​នាក់ ស្លាប់​នៅ​លើ​ដី​ពេល​យន្ត​ហោះ​ធ្លាក់ ។
*ឆ្នាំ២០០៧
-យ៉ាងហោច​ណាស់​​មនុស្ស​១១​នាក់ ​បាន​ស្លាប់​​ និង​២៣​នាក់​ផ្សេង​ទៀត​រង​របួស បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡ​ឧស្ម័ន​​ធម្ម​ជាតិ នៅ​ក្នុង​អគារ​មួយ​ក្នុង​តំបន់ Dnipro ភាគ​ខាង​កើត ប្រទេស​អ៊ុយ​ក្រែន ។
*ឆ្នាំ២០០៨
-​សហ​ភាព​អឺរ៉ុប​​បាន​ដក​សិទ្ធិ​​ហាម​ឃាត់​ធ្វើ​ដំណើរ​​ជា​បណ្តោះអាសន្ន​ដល់​លោក​ប្រធានា​ធិបតី បេឡា​រុស និង​មន្ត្រីធំៗ​មួយ​ចំនួន​​រយៈ​ពេល​៦​ខែ ។ ​ការ​បន្ទន់​ឥរិយា​បថ​​រប​ស់​សហ​ភាព​អឺរ៉ុប​ គឺ​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​​ឱ្យ​ប្រទេស​​នេះ​ធ្វើ​កំណែ​ទម្រង់​​លទ្ធិប្រជាធិប​តេយ្យ ។
-អ្នក​សេដ្ឋ​កិច្ច​សហ​រដ្ឋអាមេរិកលោក Pail Krugman ទទួល​បាន​ពាន​រង្វាន់​ណូបែល ផ្នែក​វិភាគ​សេដ្ឋ​កិច្ច ។
*ឆ្នាំ២០០៩
-គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​​ព្រឹទ្ធ​សភា​​សហ​រដ្ឋ​អាមេរិក​ បាន​អនុ​ម័ត​​ច្បាប់​​ស្តីពី​​កំណែ​ទម្រង់​​ទ្រង់​ទ្រាយ​​ធំ​​លើ​វិស័យ​សុខា​ភិបាល ។
-​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង យល់​ព្រម​​ចូល​​តុ​ចរចា​ស្តីពី​ការ​គ្រប់​គ្រង​គ្រោះ​ទឹ​កជំនន់​ និង​ការ​រៀបចំ​ឱ្យ​មាន​ការ​​ជួប​ជុំ​ក្រុម​គ្រួសារ​​ឡើង​វិញ ។
*ឆ្នាំ២០១០
-​លោក​វេន ជាបាវ នាយក​រដ្ឋ​មន្ត្រី​ចិន បាន​​​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​​ប្រព័ន្ធ​​​នយោ​បាយ​​ក្នុង​ប្រទេស​ចិន​ ក្នុង​ឱកាស​​បូក​សរុប​គោល​នយោ​បាយ​​ប្រចាំ​ឆ្នាំរយៈ​ពេល​៤​ថ្ងៃ​រប​ស់​មេ​ដឹក​នាំ​គណ​បក្ស​កុម្មុយ​នីស្ត​ ៕