ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលក​ស្នេហ៍​តាម​ទូរស័ព្ទលួង​លោម​នាង​ទៅ​រួម​មេត្រី ​ម្តាយស្រី​​​​​អន្ទង​បង​ចូលអន្ទាក់​

14 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​ ៖យុវជន​ម្នាក់​បាន​ក្លាយ​ជា​​អ្នក​ទោស​ស្នេហា​ទាំង​វ័យ​ក្មេង​​ត្រូវ​បាន​ កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​​​៦​ល្ងាច ​ថ្ងៃ​ទី​៦ តុលា នៅ​ភូមិ​រស្មី​សាម​គ្គី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ​ពី​បទ​​រួម​ភេទ​ជា​មួយ​អនី​តិ​ជន​​វ័យ​ក្រោម​​១៥​ឆ្នាំ ​បន្ទាប់​ពី​គូ​ស្នេហ៍​ទាំង​ពីរនាក់​ស្គា​​ល់​គ្នា​​តាម​រ​យៈ​ទូ​រស័ព្ទ​ តែ​ពុំ​ដែល​ស្គាល់​មុខ​​​​គ្នា​ទេ ទើប​​​តួ​ប្រុស​​ទៅ​រក​តួ​ស្រី​ដល់​​​ខេត្ត​បាត់​ដំ​បង ហើយ​​លួង​នាង​មក​ដល់​ផ្ទះ​

ក្រុងប៉ោយប៉ែត​ ៖យុវជន​ម្នាក់​បាន​ក្លាយ​ជា​​អ្នក​ទោស​ស្នេហា​ទាំង​វ័យ​ក្មេង​​ត្រូវ​បាន​កម្លាំង​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​ ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​​​៦​ល្ងាច ​ថ្ងៃ​ទី​៦ តុលា នៅ​ភូមិ​រស្មី​សាម​គ្គី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ​ពី​បទ​​រួម​ភេទ​ជា​មួយ​អនី​តិ​ជន​​វ័យ​ក្រោម​​១៥​ឆ្នាំ ​បន្ទាប់​ពី​គូ​ស្នេហ៍​ទាំង​ពីរនាក់​ស្គា​​ល់​គ្នា​​តាម​រ​យៈ​ទូ​រស័ព្ទ​ តែ​ពុំ​ដែល​ស្គាល់​មុខ​​​​គ្នា​ទេ ទើប​​​តួ​ប្រុស​​ទៅ​រក​តួ​ស្រី​ដល់​​​ខេត្ត​បាត់​ដំ​បង ហើយ​​លួង​នាង​មក​ដល់​ផ្ទះ​ ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ នៅ​​​ជាមួយ​គ្នា​​បាន​ត្រឹម​២​រាត្រី​ ខាង​ស្រី​ត្រ​ឡប់​ទៅ​វិញ​ក៏​បែក​ការណ៍​​ដឹង​ដល់​ម្តាយនាង និង​​ប្តឹង​ឱ្យ​ប៉េ​អឹម​​ឃាត់​ខ្លួន​តែ​ម្តង​។

អ្នក​ទោស​សេ្នហា​ដែល​​ម្តាយ​តួ​ស្រី​​ប្តឹង​​ឱ្យ​ប៉េ​អឹម​ចាប់​ខ្លួន​ ពេលនេះ​​ឈ្មោះ​ជួប​ សុផាត អាយុ​២០​ឆ្នាំ មាន​ទី​លំនៅ​​​ភូមិ​រ​ស្មី​សាម​គ្គី​ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត​។ ចំណែក​​តួ​ស្រី​ ​ត្រូវ​បាន​អះ​អាង​ថា ​មាន​អាយុ​​១៣​ឆ្នាំ មាន​ទី​លំនៅ​​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់​ដំបង។

មន្ត្រី​ប៉េ​អឹម​ក្រុង​បាន​ប្រាប់​ថា ​យោង​តាម​​ពាក្យ​បណ្តឹង​ពី​ម្តាយ​ភាគី​ខាង​ស្រី​បាន​មក​ពី​ខេត្ត​​បាត់​ដំ​បង​​​​ដាក់​​ពាក្យ​បណ្តឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​តុលា ​ដោយ​ចោទ​ថា យុវជន​​​ខាង​លើ​បាន​នាំ​កូន​​របស់​គាត់​មក​រួម​ភេទ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ នៅ​​ជា​អនី​តិ​ជន​។ តាម​ពាក្យ​​បណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​​ប្រាប់​ថា កូន​របស់​គាត់​បាន​បាត់​​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​២៩ ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​​៥ ​តុលា ទើប​ឃើញ​​ត្រ​ឡប់​​ទៅ​ផ្ទះ​វិញ​។​ ព័ត៌មាន​លម្អិត​នឹងផ្សាយជូន​នៅ​ពេល​ក្រោយ និងនៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព៕