ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​យាយ​​វ័យ​​76ឆ្នាំ​បោះ​បង់​​ចោល​​រថយន្ត​​​បន្ទាប់​ពី​​ជាប់​គាំង

13 ឆ្នាំ មុន

លោក​​យាយ​​ម្នាក់​នៅក្នុង​ទីក្រុង​ Warsaw ​នៃប្រទេស​ប៉ូឡូញ​បានសម្រេច​ចិត្តបោះ​បង់រថយន្ត​ដ៏តូច​ច្រឡឹង​ របស់​គាត់​បន្ទាប់​ពីវាជាប់​ក្នុង​ចន្លោះ​​របាំង​​​​ជ​ញ្ជាំង​ផ្លូវ​ចូល​ចំណត​រថយន្ត​។

លោក​​យាយ​​ម្នាក់​នៅក្នុង​ទីក្រុង​ Warsaw ​នៃប្រទេស​ប៉ូឡូញ​បានសម្រេច​ចិត្តបោះ​បង់រថយន្ត​ដ៏តូច​ច្រឡឹង​ របស់​គាត់​បន្ទាប់​ពីវាជាប់​ក្នុង​ចន្លោះ​​របាំង​​​​ជ​ញ្ជាំង​ផ្លូវ​ចូល​ចំណត​រថយន្ត​។

លោក​យាយ​ ​Wiola Nowicka​ វ័យ៧៦ឆ្នាំ ​ចង់​ត្រឡប់​ក្រោយនៅ​ក្នុងចន្លោះ​ផ្លូវចូលពី​កន្លែង​ចត​យានយន្ត​ដ៏តូច ​បន្ទាប់ពី​គាត់បាន​កត់សម្គាល់​​ថា ​គាត់​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន។​

ការសម្រេចចិត្តរបស់​គាត់មិនបាន​ត្រឹមត្រូវ​បណ្តាល​​ឱ្យ​រថយន្តរបស់​គាត់ត្រូវជាប់​លើផ្លូវអស់​រយៈពេល៥ម៉ោង​ ព្រោះ​វា​ជាប់​នៅ​ចន្លោះ​​​ផ្លូវ​​ដោយ​ក្បាល​​រថយន្ត​និងគូទ​រថយន្តជាប់​​ជញ្ជាំង​​ផ្លូវ​​​ទាំង​សងខាង ​សូម្បីតែដើរ​ចេញចូល​ក៏​មិន​រួចដែរ។ ​អ្នកជំនាញអាច​យករថយន្ត​របស់លោក​យាយរូប​នោះ​​ចេញ​បាន​ដោយប្រុង​​ប្រយ័ន្ន​ពី​មួយ​​មីល្លីម៉ែត្រ​​ទៅមួយមីល្លីម៉ែត្រ៕